ep27

321 60 10
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ២៧|

|បន្ទាប់ពីsunooបានដឹងពីរឿងម៉ាក់គេជំពាក់បំណុលដល់ម្ចាស់ហាងហើយ។sunooក៏រកវិធីដើម្បីជួយដល់ម៉ាក់គេ.
កំពុងតែដើរនៅតាមផ្លូវសុខៗក៏មាឡានមួយគ្រឿងបើកកមបង្អន់រួចបានមានដៃមួយទម្លាក់អ្វីពីលើឡានមកកៀន sunooដើរនោះ។

ឯsunooក៏បានឃើញផងដែរគេក៏រើសក្រដាសតូចល្មមនោះមកមើល។ហើយក្រដាស់នោះគឺជាក្រដាស់ពីក្លឹបដែលមានឈ្មោះថា You night ដែលវាជាក្រដាស់ជ្រើសរើសបុគ្គលិកស្រីទៅបម្រើនៅក្នុងក្លឹបនោះ។

និយាយពីក្លឹបមួយនេះជាក្លឹបមួយដែលទើបនឹងសាងសង់មិនប៉ុន្មានខែទេ។ហេដ្ឋារចនារបស់ក្លឹបគឺទំនើបល្អប្រណីត ជាពិសេសមានតែអ្នកត្រកូលខ្ពង់ខ្ពស់ប៉ុណ្ណោះដែលអាចចូលទៅទីនោះបាន។ក្រៅពីបំពាក់គ្រឿងបរិក្ខាប្រណិតៗហើយ you night ក៏មានការបម្រើរសេវាកម្មភ្ញៀវបែប ViPយ៉ាងគួរឲចាប់ចិត្តចាប់អារម្មណ៍ទៀតផង។

ហើយនៅយប់នេះYou night ក៏មានកម្មវិធីធំមួយបែប
លំដាប់ៗពីភ្ញៀវ Vipដូចគ្នា។ហើយបុគ្គលិកដែលចុះឈ្មោះបម្រើនៅទីនោះក៏អាចមានការសប្បាយជាមួយនឹងភ្ញៀវរបស់ពួកគេពេញមួយរាត្រីដោយការបិទរបាំងមុខតាមបែបកម្មវិធីរបស់ពួកគេដែលបានរៀបចំឡើង។ហើយណាមួយច្បាប់នៅក្នុងក្លឹបនេះតម្រូវឲភ្ញៀវគ្រប់រូបចាំបាច់ត្រូវពាក់របាំងមុខ ឬផ្សេងៗទៅតាមការចូលចិត្តរបស់ពួកគេ។

ស្រោមមុខ ឬ មុខតំណែង ត្រូវបានទិញដោយលុយសុទ្ធ។

|ក្រឡែកមកsunooគេបានគិតថានេះក៏ជាឱកាសក្នុងការរកលុយដែរ។បើសិនជាគេចុះឈ្មោះបម្រើនៅក្នុងក្លឹបលំដាប់មួយនេះ គេអាចនឹងបានលុយពីភ្ញៀវដូចគ្នា។

តែអ្វីដែលធ្វើឲកង្វល់នោះគឺគេជ្រើសរើសតែបុគ្គលិកស្រីប៉ុណ្ណោះ។ហើយsunooក៏គិតថាបើគេធ្វើតាមវិធីរបស់គេដូចជាលើកមុខក៏អាចទៅរួចដែរ។គឺsunooនឹងក្លែងបន្លំខ្លួនជាស្រីដើម្បីចូលទៅក្នុងក្លឹបនេះ។

<<វានឹងគ្មានអ្នកណាចាប់បាននោះទេ! ព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ហើយ!>>និយាយទាំងមានទំនុកចិត្តលើខ្លួនឯង។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now