ប្រុសសង្ហារពង្រាយមន្ដស្នេហ៍❤️

16.4K 492 7
                                    

__Part 1__

សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំបាទឈ្មោះ Kim Taehyung ណាបាទ! ខ្ញុំអាយុ 20 ឆ្នាំហើយ នៅឆ្នាំនេះគឺជាឆ្នាំដំបូងដែលខ្ញុំត្រូវផ្លាស់មករៀនបន្តនៅទីក្រុង Seoul ជានិសិត្សផ្នែក Business ឆ្នាំទីមួយនៃសកលវិទ្យាល័យធំមួយឈ្មោះថា"Seoul University"

ហើយថ្ងៃនេះផងដែរ ក៏ជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំដូចគ្នា ជាការចាប់ផ្ដើមជីវិតបែបឯករាជ្យ រស់នៅតែម្នាក់ឯងព្រោះខ្ញុំកើតនៅ Daegu មិនមែនជាអ្នក Seoul នោះទេ

" Seoul University "

« សួស្ដីប្អូនៗទាំងអស់គ្នា! ថ្ងៃនេះអ្នកគ្រូចង់ណែនាំមិត្តភក្តិថ្មីម្នាក់ឱ្យទាំងអស់គ្នាស្គាល់ ម៉ោះ! ចូលមកកូន » អ្នកគ្រូ ថាហើយសិស្សម្នាក់នោះក៏ដើរចូលមក

« អាយយ!!! សង្ហារណាស់ឯង សង្ហារណាស់មើលចុះ! » ស្រីៗនៅក្នុងថ្នាក់ស្ទើរតែគ្រប់គ្នា ស្រែកហ៊ូកាញ់ជ្រាវឡើងខ្លាំងៗពេលបានឃើញសិស្សប្រុសម្នាក់នោះហើយ

« ប្អូនៗ សូមរក្សារសុជីវធម៌ក្នុងខ្លួនបន្តិចទៅ » អ្នកគ្រូ

« ស្ងាត់.... »

« សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Kim Taehyung ខ្ញុំទើបតែប្ដូរមករៀននៅទីនេះ ដូច្នេះហើយមិនសូវជាយល់ដឹងច្រើនប៉ុន្មានទេ សូមជួយណែនាំផង » Taehyung និយាយចប់ក៏ញញឹមហើយឱនបន្តិចជាការគួរសម ស្នាមញញឹមរបស់គេបានធ្វើឱ្យសិស្សស្រីៗគ្រប់គ្នាជ្រួលច្របល់តែម្ដង នេះទើបតែថ្ងៃដំបូងបែបនេះទៅហើយ ចុះទំរាំថ្ងៃមុខទៀត មានរឿងអ្វីកើតឡើងខ្លះទៅ ព្រះអើយ-_-

« ចា៎ អញ្ចឹងប្អូនចូលទៅតុបន្ទាប់ចុងក្រោយនោះទៅ » អ្នកគ្រូ

« បាទ! » ឆ្លើយហើយ Taehyung ក៏ដើរតម្រង់ទៅកៅអីដែលទំនេរនោះ

« សួស្ដី Taehyung ! ខ្ញុំ Park Jimin រីករាយដែលបានស្គាល់ » Jimin ចូលមកមុន Taehyung តែបន្តិចតែប៉ុណ្ណោះ គ្រាន់តែថាគេជាអ្នកនៅទីក្រុង Seoul ផ្ទាល់តែម្ដងមិនបានផ្លាស់មកពីណានោះទេ

♥️ Promise 🔞💢Where stories live. Discover now