ហ្គេមជិតចាប់ផ្ដើមហើយ

2.8K 131 3
                                        

__Part 12__(ត)

     បន្ទាប់ពីសុំទោស Jhope ជំនួស EunBii រួចរាល់ Taehyung និង Jimin ក៏ប្រញ៉ាប់រត់មកតាមមិត្តភ្លាម ព្រោះខ្លាចនាងធ្វើអីផ្ដេសផ្ដាស

« ឯណា EunBii នោះ? » Taehyung ងាកមើលឆ្វេងស្ដាំតែមិនឃើញស្រមោលនាងនោះទេ

« ហ៊ើយ! មិនដឹងជាទៅណាវាទេ...អ៎រ! ដឹងហើយមកនេះមក Tae » និយាយហើយ Jimin ក៏រត់នាំមុខ Taehyung ទៅរោងអាហារ

« ហឹស!! ប្រុសមាត់ដាច ចរឹកអន់ គ្មានមាយាទ មាត់ឆ្កែ អាមនុស្សអាក្រក់ អាឡប់ អា...អា អាយយ!! » EunBii អង្គុយនៅរោងអាហារម្នាក់ឯងខឹង Jhope យ៉ាងខ្លាំងមិនទាន់បាត់នោះទេ

« នៅទីនេះពិតមែន ទាយមិនខុសទេឯងនេះទម្លាប់នៅតែដដែល » Jimin

« មកធ្វើអី? មិននៅកាន់ជើងប្រុសមាត់អត់គំរោបម្នាក់នោះទៀតទៅ!!! » EunBii

« ហីយ៉ា! អ្នកណាដាច់ចិត្តចោល Kim EunBii គួរឱ្យស្រលាញ់បានទៅហក៎ » Jimin និយាយហើយក៏ឱបលួងនាង

« មិនបាច់មកលួងយើងទេ យើងមិនចិត្តទន់ដាច់ខាត! » EunBii

« ហេតុអីក៏ឯងខឹង Jhope-hyung យ៉ាងនេះ? » Taehyung

« ព្រោះប្រុសម្នាក់នោះមាត់ដាចចរឹកអន់ខ្លាំងណាស់ យើងស្អប់រាល់ពេលដែលជួបមុខគេ លេបបាយមិនចូលទេ » EunBii

« បានហើយ! រឿងវាចប់ហើយ ប៉ុន្តែឯងមិនបានចូលរៀនតន្ត្រីជាមួយពួកយើងនោះទេ ព្រោះឯងហែកក្រដាស់ដាក់ពាក្យចោលហើយ មិនបានចូលរៀនជាមួយគ្នាទេ☹️ » Jimin

« ហឹម.... » EunBii

« ប៉ុន្តែនៅមិនទាន់ផុតពេលកំណត់ការចុះឈ្មោះឯណា » Taehyung

« មិនបាច់ទេ! យើងមិនរៀនក៏បានដែរ ដរាបណាប្រុសម្នាក់នោះនៅទីនោះយើងមិនទៅដាច់ខាត » EunBii

« ឯងនេះចិត្តរឹងណាស់ តោះទៅបណ្ណាល័យវិញទៅ » Jimin

« អឹមតោះ » ពួកគេក៏បណ្ដើរគ្នាបីនាក់ម្ដងទៀតទៅបណ្ដាល័យ

_____________________

ដល់ម៉ោងចេញពីរៀន Jungkook ក៏មកទទួល Taehyung ប៉ុន្តែចៃដន្យអីមេឃស្រាប់តែភ្លៀងហើយខ្លាំងទៀតផង Jungkook ក៏សម្រេចចិត្តទៅយកឡានសិនទើបមកទទួលមាឌតូចក្រោយ

♥️ Promise 🔞💢Donde viven las historias. Descúbrelo ahora