ជំងឺរើឡើង??

2.8K 132 0
                                        

__PART 14__

Taehyung ដើរចេញពីសាលាក៏មកអាគារស្នាក់នៅវិញយ៉ាងលឿនតែម្ដង ។ ចូលមកដល់ក្នុងបន្ទប់ Taehyung ចាក់សោរទ្វារយ៉ាងជិតសម្រូតខ្លួននៅជិតជើងគ្រែងគេងខ្ញាំជាយដៃអាវរបស់ខ្លួនដើម្បីសម្រួលអារម្មណ៍ឱ្យបានធូរស្រាល

« ហ៊ូ.... » Taehyung ដកដង្ហើមចោលមួយខ្យល់មុននឹងបើកទូរនៅជិតដៃនោះទាញយកប្រអប់ថ្នាំសម្រួលអារម្មណ៍ដើម្បីកុំឱ្យជំងឺរើរឡើងកាន់តែធ្ងន់ធ្ងរ

« អឹក!! ហ៊ើយ» ពេលដែលបានលេបថ្នាំនោះហើយ អារម្មណ៍របស់ Tae ក៏បានធូរស្រាលបន្តិចតែមិនបានមួយរយភាគរយនោះឡើយ

« ម៉េចក៏សុខៗទៅជាបែបនេះ? ហេតុអីក៏បែបនេះ!!!? » Taehyung ស្រែកស្ដីឱ្យខ្លួនឯង ជំងឺនេះបានបាត់ទៅមួយរយៈធំហើយ តែហេតុអីក៏សុខៗវារើឡើងមកវិញ?

ជំងឺនេះជាជំងឺពាក់ព័ន្ធនឹងសតិអារម្មណ៍និងបេះដូង កាលណា Taehyung ជួបនឹងរឿងភ្ញាក់ផ្អើល ឫរឿងរន្ធត់ចិត្តអ្វីមួយគេនឹងមានអារម្មណ៍ថាថប់ដង្ហើមពិបាកដកដង្ហើម ហើយដៃទាំងគូរខ្ញាំចូលគ្នាព្រោះព្យាយាមរម្ងាប់អារម្មណ៍ខ្លាំងពេក បើកាលណាគេមិនបានលេបថ្នាំទេ ប្រាកដជាត្រូវគាំងបេះដូងជាមិនខានឡើយ ។ អាចនិយាយបានថាជាជំងឺបេះដូងក៏ថាបាន ប៉ុន្តែវាបានបាត់ទៅច្រើនឆ្នាំហើយ ពេលមុននឹងមករៀនបន្តនៅ Seoul នេះម៉ាក់ Taehyung បានត្រៀមថ្នាំសាគួរព្រោះខ្លាចត្រូវរើឡើងដោយមិនផ្ដល់ដំណឹងជាមុនដូចជាពេលនេះអញ្ចឹង

តុកៗៗៗ

« Taehyung-ah ឯងនៅខាងក្នុងដែរទេ? » EunBii គោះទ្វារស្រែកហៅមិត្តខ្លាំងៗ

« ម៉េចក៏ស្ងាត់ចឹង? » Jimin

« Taehyung!! ឯងឆ្លើយមួយម៉ាត់មក » EunBii ព្យាយាមស្រែកហៅម្ដងទៀត ពេលនោះទ្វារបន្ទប់ក៏បើកឡើងមក

« ពួកឯងយ៉ាងម៉េចហ្នឹង? ធ្វើដូចជាយើងគិតខ្លីអញ្ចឹង ចូលមកក្នុងសិនមក » Taehyung បើកទ្វារមកញញឹមដាក់មិត្តទាំងពីរមុននឹងហៅពួកគេឱ្យចូលក្នុងបន្ទប់របស់ខ្លួន គេធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង

♥️ Promise 🔞💢Where stories live. Discover now