__Part 24__(ត)
NamJoon និយាយជាមួយអ្នកនាងលេខាហើយក៏បើកទ្វារចូលទៅក្នុង office រាងក្រាស់ភ្ញាក់ផ្អើលបន្តិចដែរពេលចូលមកស្រាប់តែឃើញអាល្អិត Park Jimin កំពុងគេងលង់លក់លើសាឡុងម្នាក់ឯងក្នុងដៃមានប្រអប់អីក៏មិនដឹងកាន់ជាប់មិនលែងតែម្ដង
« ហឹស! ចាំរហូតទាល់តែគេងលក់តែម្ដងហើយ » NamJoon ថាហើយក៏ដោះអាវខាងក្រៅរបស់ខ្លួនដណ្ដប់ឱ្យមាឌតូច ចំពេលដែលគេភ្ញាក់ដឹងខ្លួនល្មម
« អ៊ូ! លោកមកហើយហេ៎! ខ្ញុំមិនដឹងថាខ្លួនឯងគេងលក់សោះហើយ សុំទោស! » Jimin ក្រោកអង្គុយធម្មតាលើកដៃតូចៗរបស់ខ្លួនញីភ្នែកតិចៗ កាយវិការរបស់គេដូចកូនក្មេងមិនទាន់គ្រប់អាយុអញ្ចឹង
« ហេតុអីក៏មកទីនេះ? » NamJoon អង្គុយគង់ទាក់ខ្លានៅម្ខាងនៃសាឡុង
« គឺ...ខ្ញុំមកនិយាយរឿងមួយចំនួននឹងណា៎ មិនរំខានលោកទេមែនទេ? » Jimin
« មិនរំខានទេនិយាយមក »
« គឺខ្ញុំចង់មកអគុណលោកដោយផ្ទាល់សម្រាប់ Laptob នោះ គឺ...ខ្ញុំដឹងថាទោះយកមកប្រគល់ឱ្យលោកវិញក៏លោកមិនទទួលដដែលទើបខ្ញុំមិនបានដាក់មកតាមខ្លួន អឺ...ហើយនេះ ខ្ញុំជូនលោក! » Jimin និយាយរដាក់រដុបព្រោះអ្នកម្ខាងទៀតមើលមុខគេមិនដាក់ភ្នែកសោះហើយ រួចក៏ហុចប្រអប់ Kimbap ដែលគេធ្វើដោយយកចិត្តទុកដាក់បំផុតនោះទៅរាងក្រាស់ទាំងរអៀសខ្លួនបន្តិចដែរ ( ដឹងគេអៀនទេខ្លួនឯង🙈 )
« នេះជាអ្វី? » Namjoon
« ជា Kimbap លោកមិនចូលចិត្តទេឫ? » Jimin
« អ្នកណាថា ខ្ញុំចូលចិត្តបំផុតហើយឱ្យមក » NamJoon
« អ៎រ! នេះបាទ! » Jimin ហុចឱ្យរាងក្រាស់ម្ដងទៀត NamJoon ទទួលហើយក៏បើកប្រអប់តែម្ដង
« ទំនងគួរឱ្យញ៊ាំណាស់ » NamJoon
« លោកញ៊ាំវាពេលនេះឫ? » Jimin
« ត្រូវហើយប្រុងទុកដល់ស្អែកហេ៎? » NamJoon និយាយហើយគេក៏យកចង្គឹះចាប់ញ៊ាំភ្លាមៗតែម្ដង
