ជួបឈ្លោះ🤧

2.8K 133 1
                                        

__Part 11__

Taehyung និង EunBii កំពុងដើរសម្ដៅមកកន្លែងហាត់សមបាល់ទាត់ដោយ Taehyung កាន់ទឹកសុទ្ធមួយដបសម្រាប់ Jungkook ផងដែរ ចំណែកឯ Jimin យកសៀវភៅនិងឯកសារឱ្យលោកនិយកមិនទាន់មកវិញទេ

« សិស្សច្បង Jungkook ត្រូវប្រកួតមែនទេ? ទើបត្រូវមកហាត់សមបែបនេះ » EunBii

« ត្រូវហើយ! ប្រកួតអាទិត្យក្រោយនេះហើយ » Taehyung និយាយទាំងភ្នែកសម្លឹងទៅមើលរាងក្រាស់ដែរកំពុងរត់ចុះឡើង

« អេ៎នោះដូចជា ប្រុសមាត់ដាចនោះតើ » EunBii

« អ្នកណា? »

« គឺប្រុសម្នាក់ដែលឯងហៅថា hyung និងណា៎ » EunBii

« អ៎រគឺ Jhope hyung នោះមែនទេ? ត្រូវហើយគាត់ដូចជាត្រូវប្រកួតបាល់ទាត់ដូចគ្នាព្រោះគាត់រៀនរួមថ្នាក់ជាមួយបង Jungkook ដែរ » Taehyung

« ហឹស! » EunBii , បន្តិចក្រោយមកការហាត់សមក៏ចប់ Jungkook រត់ពីចម្ងាយតម្រងមករកអ្នកជាសង្សារដោយភ្ជាប់ជាមួយស្នាមញញឹមពីនាយតែម្ដង

« នេះទឹក ហត់ខ្លាំងទេ? » Taehyung ហុចទឹកសុទ្ធមួយដបឱ្យទៅរាងសង្ហារ

« អម្បាញ់មិញហត់តែពេលឃើញមុខ Tae បងបាត់ហត់ហើយ » Jungkook

« ទៀត... » EunBii និយាយហើយក៏ងាកមុខចេញ ពេលនោះស្រាប់តែត្រូវអ្នកណាមិនដឹងទាញទឹកសុទ្ធដែលនៅនឹងដៃខ្លួនទៅមិនប្រាប់ឱ្យដឹងមុនអីបន្តិច

« អេ៎នែ! ទឹករបស់ខ្ញុំទេ! » EunBii

« ទឹកនាងខ្ញុំផឹកមិនបាន? » Jhope សួរផ្គើន

« មិនបានទេ ព្រោះជារបស់ខ្ញុំណាមួយខ្ញុំផឹករួចហើយ » EunBii

« ផឹកអស់ហើយ ចាំថ្ងៃក្រោយសងវិញ » Jhope ហុចដបទទេរគ្មានទឹកសូម្បីមួយដំណក់ឱ្យទៅ EunBii វិញមុននឹងនិយាយបន្ត

« យកទៅចោលក្នុងធុងសម្រាមផង » Jhope

« យី!! មើលបងប្រុសឯងចុះ Tae ចរឹកអន់គ្មានពីរលើលោក » EunBii និយាយខណៈពេល Jhope ដើរចេញទៅបាត់

♥️ Promise 🔞💢Where stories live. Discover now