__Part 29__
មកដល់បន្ទប់គេងវិញ Taehyung ក៏ងូតទឹករៀបចំខ្លួនចូលគេង គេដាក់ខ្លួនគេងលើពូកមួយទំហឹងលើកដៃតូចស្រឡូនគងលើថ្ងាស់គិតដល់ពេលវេលាមុននេះ បន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់ Jungkook រួចមក
ទន្លេហាន៚
ត្រឡប់ទៅមុននេះបន្តិច Jungkook បានបើករថយន្ដមកទន្លេហាន គេជ្រើសរើសកន្លែងនេះដើម្បីនិយាយបកស្រាយសារភាពកំហុសរបស់ខ្លួនដែលធ្វើខុសលើ Taehyung ទាំងប៉ុន្មានមកនេះ ។ ទីនេះស្ងប់ស្ងាត់ល្អបរិយាកាសស្រស់ស្រាយ តែការសន្ទនាគ្នារវាងពួកគេទាំងពីរហាក់បីដូចជាមិនល្អដូចបរិយាកាសឡើយ
« រវាងបងនិង Min Miyeon យើងដាច់ស្រឡះហើយ Tae អាចផ្ដល់ឱកាសឱ្យបងម្ដងទៀតបានដែរទេ? បងសន្យាថានឹងមិនធ្វើឱ្យ Tae ស្រក់ទឹកភ្នែកម្ដងទៀតដាច់ខាត » Jungkook
« លោកបែកពី Miyeon ចឹងឫ? ប៉ុន្តែថ្ងៃមិញនេះខ្ញុំឃើញលោកនិងនាងមានសម្ព័ន្ធភាពជាមួយគ្នាធម្មតាទេតើ » Taehyung និយាយតាមការពិតព្រោះដូចដែលដឹងអញ្ចឹង គេឃើញដោយភ្នែកទាំងពីររបស់ខ្លួន Jungkook ទើបតែឱបស្រីម្នាក់នោះប៉ុន្មានម៉ោងមុនប៉ុណ្ណោះ ម៉េចនឹងអាចបែកគ្នាលឿនយ៉ាងនេះ
« Tae ស្ដាប់ណា៎! ទំនាក់ទំនងបងនិង Min Miyeon បានដាច់ស្រេចហើយ បងមិនទាមទារឱ្យអូនជឿរជាក់បងមួយរយភាគរយទេ តែបងគ្រាន់តែចង់ឱ្យអូនបានស្ដាប់ពីការបកស្រាយយ៉ាងពិតប្រាកដចេញពីមាត់របស់បងផ្ទាល់ » អាកាសធាតុត្រជាក់ធ្លាក់ខ្យល់មកយ៉ាងត្រសៀកធ្វើឱ្យបរិយាកាសជុំវិញខ្លួនអ្នកទាំងពីរពេលនេះកាន់តែអស្ចារ្យតែមិនមែនសម្រាប់ពួកគេទេ ។
Taehyung ស្ងាមទ្រឹងស្ដាប់អ្នកម្ខាងទៀតនិយាយរៀបរាប់រឿងរ៉ាវគ្រប់យ៉ាង ។ មាត់របស់គេនិយាយថាមិនទាមទារឱ្យជឿរជាក់តែកាយវិការរបស់គេសឹងតែចាប់អង្រួនហើយស្រែកដាក់ខ្លួនខ្លាំងៗទៅហើយ ប៉ុន្តែរឿងបែបនេះមិនអាចកើតឡើងទេ មើលទៅសភាពរបស់រាងក្រាស់ពេលនេះគឺច្រួលច្របល់ខ្លាំងណាស់ ប្រសិនបើ Jungkook ហ៊ានស្រែកបង្ខំគេមែន គេប្រាកដជាខឹងលែងទុកឱកាសឱ្យតែម្ដង
