អគុណលាសិនហើយ😊

3.1K 168 17
                                        

__Part 22__

    តុកៗៗ

« ទៅហើយៗ » Jimin ឆ្លើយហើយក៏បើកទ្វារបន្ទប់ចេញមក

« សួស្ដី Park Jimin មែនទេ? » បុរសវ័យកណ្ដាលម្នាក់ស្លៀកពាក់ជាអ្នកដឹកជញ្ជូនឈរនិយាយជាមួយនឹង Jimin

« បាទត្រូវហើយខ្ញុំ Park Jimin » Jimin

« អ៎រនេះបាទ! ឥវ៉ាន់របស់អ្នក សូមជួយស៊ីញេត្រង់នេះបន្តិចមក » Man

« បាទ? ខ្ញុំមានបានកម្មង់ឥវ៉ាន់ឯណា! ម៉េចក៏ត្រូវជាឥវ៉ាន់របស់ខ្ញុំទៅវិញ » Jimin ចាប់ផ្ដើមឆ្ងល់ គេមិនបានកម្មង់របស់អ្វីនោះទេ ម៉េចក៏ត្រូវដឹកជញ្ជូនមកដល់កន្លែងហើយឈ្មោះដូចគ្នាបែបនេះទៅវិញ

« ប៉ុន្តែទីតាំងនិងឈ្មោះគឺសុទ្ធតែត្រូវទាំងអស់ » Man និយាយតាមការពិតព្រោះលើប្រអប់ឥវ៉ាន់គឺត្រឹមត្រូវទាំងអស់ពិតមែន

« អ៎រប៉ុន្តែខ្ញុំប្រាកដណាស់ថាមិនបានកម្មង់ទេ លោកអាចនឹងច្រឡំក៏ថាបាន » Jimin នៅតែប្រកែកព្រោះគេច្បាស់ក្នុងចិត្តណាស់ហើយក៏មិនហ៊ានទទួលរបស់អ្នកណាផ្ដេសផ្ដាស់ដែរ

« អាចជារបស់ផ្ញើរក៏ថាបានជួយទទួលបន្តិចទៅព្រោះខ្ញុំត្រូវទៅច្រើនកន្លែងទៀត » Man

« អ៎រចឹងក៏បានដែរ » Jimin

« បាទ! អញ្ចឹងជួយស៊ីញេត្រង់នេះមក » Man និយាយហើយ Jimin ក៏ស៊ីញេលើក្រដាស់នោះក៏ហុចឱ្យបុរស delivery នោះវិញហើយក៏ហុចរបស់ឱ្យទៅ Jimin

« រួចរាល់ហើយអគុណបាទ! » Man ថាហើយក៏ដើរចេញទៅ ឯ Jimin ចូលក្នុងបន្ទប់ខ្លួនវិញហើយក៏បើកប្រអប់នោះមើល

« ជាស្អីអញ្ចេះ? » Jimin រអ៊ូបណ្ដើរដៃបើកប្រអប់មើលបណ្ដើរ ពេលបើកមកក៏ឃើញ laptop យ៉ាងថ្មីស្រឡាងមួយភ្លឺចែងចាំង ធ្វើឱ្យ Jimin ខ្ទប់មាត់ភ្ញាក់ផ្អើលតែម្ដង

« Wow laptop ដែលខ្ញុំចង់បាន ហឹកៗ » Jimin បើក Laptob នោះមើលគ្រប់កន្លោះកន្លៀតក្នុងចិត្តត្រេកអរខ្លាំងណាស់ ។ វាជូនពេលពេកហើយ គេទើបតែខូច Laptob សំណព្វចិត្តថ្មីៗមិនទាន់ទិញថ្មីទៀតផងក៏មានអ្នកណាមិនដឹងផ្ញើរមកចំពេលកំពុងគ្មានអីប្រើតែម្ដង

♥️ Promise 🔞💢Where stories live. Discover now