ពេលមានការក៏មកពឹងពេលអស់ការក៏ទៅ

2.9K 140 1
                                    

__Part 23__

    ពេលចេញពីរៀនតន្ត្រី Jimin និង EunBii ក៏ត្រឡប់ទៅអគារស្នាក់នៅវិញ ថ្ងៃនេះរៀនមិនច្រើនម៉ោងទេ ពេលចេញពីរៀនមេឃនៅភ្លឺនៅឡើយមិនទាន់ងងឹតនោះទេទើប Jimin សម្រេចចិត្តថានឹងទៅរក Namjoon អគុណគេតែម្ដង

« ទីនេះហើយប្អូន! » លោកពូអ្នកបើកតាក់ស៊ីឈប់រថយន្ដនៅមុខក្រុមហ៊ុនដ៏ធំនិងខ្ពស់ត្រដែតនោះ មុននឹងប្រាប់ទៅ Jimin ដែលអង្គុយធ្វើមុខភ្លឹសៗដូចគ្មានរលឹងនឹងខ្លួន

« អ៊ូ! ទីនេះមែនទេ? ធំខ្លាំងណាស់ » Jimin និយាយម្នាក់ឯងរងូវៗ

« អឺ...នេះប្រាក់លោកពូ! អគុណ! » Jimin ជូនប្រាក់ទៅលោកពូតាក់ស៊ីហើយក៏បើកទ្វារចេញទៅ

« ហ៊ើយ! ទៅរកនៅឯណាទៅបើធំយ៉ាងនេះ » Jimin ដកដង្ហើមធំមួយខ្យល់រួចទើបបោះជំហានចូលទៅក្នុងក្រុមហ៊ុនដ៏ធំនោះ ។ បុគ្គលិកសម្លឹងមើលរាងតូចពីក្បាលដល់ចុងជើងទាំងចម្ងល់ ឯ Jimin ព្យាយាមធ្វើជាក្លាហានចូលទៅសួររដ្ឋបាលនៅទីនោះដូចធម្មតា។

« សួស្ដីបងស្រី! ខ្ញុំអាចសួរមួយសំណួរបានទេ? » Jimin

« ចា៎បានប្អូនមានការអ្វីដែរ? » Girl និយាយទាំងញញឹម

« គឺ...ខ្ញុំចង់សួរបងស្រីថា លោក Kim Namjoon នៅបន្ទាប់ណាហើយជាន់ទីប៉ុន្មានដែរ? អឺគឺខ្ញុំមានការចង់ជួបគាត់ឥឡូវនេះ » Jimin សួរទាំងរដាក់រដុប

« អ៎រ! លោក CEO មែនទេ? ប្អូនមានបានណាត់គាត់រួចឫនៅ? » Girl

« អត់ទេ! ខ្ញុំមិនបានណាត់គាត់ជាមុនផង តែខ្ញុំអាចជួបគាត់ពេលនេះបានទេ? » Jimin

« មិនបាននោះទេ លុះត្រាតែប្អូនណាត់លោក Kim ជាមុនទើបបានណា៎ ទៅផ្ទះមើលសៀវភៅវិញចុះ » Girl

« អៅ! បងស្រីស្អាតជួយខ្ញុំបន្តិចទៅណា៎! ណាៗៗ បងស្រីស្អាតហើយគួរឱ្យស្រលាញ់ទៀត » Jimin ធ្វើភ្នែកម៉ក់ៗដាក់កញ្ញាម្នាក់នោះរហូតដល់គេទន់ចិត្តព្រម

« ហ៊ើយ! OK អញ្ចឹងប្អូនត្រូវចាំហើយ ព្រោះលោក Kim មានប្រជុំធំ អាចចាំបានទេ? » Girl

♥️ Promise 🔞💢Where stories live. Discover now