នៅបន្តឈ្លោះគ្នាទៀតចុះឫក៏វាយតប់កាប់ចាក់គ្នាត្រង់នេះតែម្ដងក៏បានដែរ

3K 185 12
                                    

__Part 27__

៙ NEW DAY
Morning៚

ព្រឹកប្រលឹមថ្ងៃថ្មី ធ្មិចបើកៗក៏ជិតដល់ថ្ងៃដែល Jungkook និងនិសិត្សឆ្នាំចុងក្រោយដទៃទៀតត្រូវបញ្ចប់ការសិក្សារហើយ ។ ដូច្នេះពួកគេនឹងត្រូវបំបែកគ្នាដើម្បីសម្រេចក្ដីស្រមៃរៀងៗខ្លួន ។ សម្រាប់ Jungkook ផ្ទាល់គេមិនចាំបាច់ត្រូវដេកគងថ្ងាស់គិតច្រើនទេ ព្រោះមានឪពុកជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំជាងគេបង្អោះក្នុងប្រទេសដូចនេះ ពេលរៀនចប់ប៉ារបស់គេនឹងរៀបចំឱ្យគេហើយគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។

Ring Ring៚

« ហាឡូ! » Jungkook ទទួលទូរសព្ទ័ទាំងនៅបិទភ្នែកគេងនៅឡើយ

" ឯងនៅឯណាពេលនេះ? " Chris

« នៅ Condo នឹងហើយមានការស្អីនិយាយឱ្យលឿនៗមកយើងដេកមិនទាន់ឆ្អែតទេ » Jungkook

" ព្រះអើយ! ឯងនៅដេកដល់ពេលណាទៀតនេះម៉ោង 10 ព្រឹកហើយណា៎អាគុក! " Chris

« និយាយច្រើនម៉្លេះបើខលមកមានរឿងតែប៉ុន្នឹងទេយើងបិទហើយ » Jungkook ប្រុងនឹងចុចបិទទៅហើយតែអ្នកម្ខាងទៀតប្រញាប់និយាយឃាត់យ៉ាងលឿន

" ឈប់សិន! យើងមានដំណឹងល្អមួយចង់ប្រាប់ឯងធានាថាឯងភ្ញាក់ផ្អើលតែម្ដង " Chris

« អាចង្រៃ Chris និយាយលឿនមកធុញណាស់! មនុស្សកំពុងអារម្មណ៍មិនល្អស្រាប់ផង » Jungkook ដេករអ៊ូរងូវៗ

" ចាំស្ដាប់ណា៎! ថ្ងៃនេះជាឱកាសរបស់ឯងហើយ ខាងសកលវិទ្យាល័យមានការរៀបចំកម្មវិធីដាំដើមឈើនៅទីធ្លារជុំវិញនោះ ហើយលោកនិយកតម្រូវឱ្យពួកយើងចូលរួមទាំងអស់គ្នា " Chris

« ដាំដើមឈើឫ? អាចង្រៃឯងមិនមែនមិនស្គាល់យើងទេត្រូវទេ? » Jungkook សួរបែបនេះព្រោះដូចដែលដឹងពីដើមមកហើយដែរថា Jeon Jungkook នេះណា៎! មិនចូលចិត្តចូលរួមកម្មវិធីរញេរញៃរបស់សាលាឫអ្វីនោះទេ ជាពិសេសការងារប្រលូកប្រឡាក់របស់កខ្វក់អស់នោះហើយរឿងកម្មវិធីរបស់សាលានេះគេគ្មានចំណូលចិត្តបន្តិចសោះតែម្ដងតាំងពីរៀនបឋមមក

♥️ Promise 🔞💢Where stories live. Discover now