ឈប់មើលមុខខ្ញុំទៅ=_=

4.9K 217 1
                                        

__Part 3__

New Day៚
" Seoul University "

« ប្អូនៗអាចសម្រាកបានហើយ » អ្នកជាគ្រូនិយាយឡើងពេលដែលត្រូវដល់ម៉ោងសម្រាកញ៊ាំអាហារពេលព្រឹក

« តោះ Jimin Taehyung ទៅញ៊ាំបាយឃ្លានចង់ដាច់ពោះវៀនហើយនៀក » EunBii

« ខ្វល់ខ្វាយតែរឿងស៊ីទេឯងនេះ » Jimin និយាយហើយក៏យកដៃទៅរុញក្បាលនាងបន្តិច

« ហ៊ើយ~ ដើរលឿនៗមក » EunBii

រោងអាហារ៚

ពេលពួកគេកម្មង់អាហាររួចរាល់ក៏យកមកអង្គុយតុជុំគ្នា...ពេលកំពុងញ៊ាំបាយស្រាប់តែមានអ្នកកម្លោះវ័យជំទង់រូបរាងសង្ហារឥតខ្ចោះបីនាក់ដើរតម្រង់មកតុរបស់ពួកគេ

« សួស្ដី! អាចចូលរួមអង្គុយផងបានទេ? » Minseok និយាយទៅកាន់ Jimin

« អឺ... » Jimin រៀងស្ទាក់ស្ទើរចិត្តបន្តិច

« កុំចិត្តអាក្រក់ពេក ខ្ញុំគ្មានគុំនិតអាក្រក់អ្វីនោះទេ » Minseok

« បាទ! បានអង្គុយចុះ » Jimin ឆ្លើយបែបធម្មតា

« អគុណបាទ! » Minseok និយាយហើយក៏ប្រញាប់ចូលអង្គុយទល់មុខនឹងពួកគេទាំងបីនាក់ Jungkook និង Chris ក៏ដូចគ្នា

« Taehyung! » Jungkook មើលមុខមាឌតូចយូរហើយតែចាំឱ្យមិត្តរបស់គេសន្ទនាជាមួយក្រាស់គេរួចសិនចាំដល់វេនគេម្ដង

« មានអ្វីមែនទេ? » Taehyung សួររាងក្រាស់ហើយក៏ងាកមកញ៊ាំបាយវិញ

« គឺ...ខ្ញុំចង់បបួល Taehyung ទៅមើលកុនយ៉ាងម៉េចដែរ? » Jungkook

« ហា៎!! ទៅមើលកុនហេ៎? » Taehyung

« ត្រូវហើយទៅដែរទេ? »

« អឺ....ខ្ញុំ » Taehyung បម្រុងនិយាយបន្តរហើយស្រាប់តែមានសម្លេងមួយទៀតស្រែកកាត់

« បង Jungkook! បង Jungkook-Ah~ អួយ!! ម៉េចក៏មកអង្គុយជាមួយនឹងពួកធនទាបអស់នេះអញ្ចឹង? » Soojin ជាសង្សាររបស់ Jungkook នាងដើររកគេពេសវាលពេសកាលពេញនឹងប៉ុន្តែមិនឃើញ បែរជាមកឃើញ Jungkook នៅទីនេះទៅវិញ

« Soojin! ម៉េចក៏ដឹងថាបងនៅទីនេះ? » Jungkook និយាយទាំងភ្ញាក់ផ្អើលព្រោះនាងមិនដែលមកកន្លែងនេះទេ នាងជាពពួកអ្នកហាយសូរចូលតែកន្លែងប្រ៊េនតែប៉ុណ្ណោះ

♥️ Promise 🔞💢Where stories live. Discover now