សារភាពស្នេហ៍

3.8K 184 1
                                    

__Part 4__

៙1 week ago

រយៈពេលមួយសប្ដារហ៍កន្លងមកនេះ Jungkook តែងតែធ្វើទង្វើប្លែកៗខុសពី Jeon Jungkook ពីមុន ហេតុអី? គេតែងតាមយកចិត្ត Taehyung គ្រប់យ៉ាង ធ្វើអំពើល្អនៅចំពោះមុខ Taehyung ស្និតស្នាលនឹងគេ ហើយមួយវិញទៀត Jungkook ឆ្លៀតពេលជូនមាឌតូចមកអគារស្នាក់នៅសឹងតែរាល់ថ្ងៃ គ្រប់យ៉ាងដែល Jungkook ធ្វើព្រោះចង់ឱ្យមាឌតូចមើលឃើញពីក្ដីស្រលាញ់យកចិត្តទុកដាក់របស់គេ

« អគុណសិស្សច្បងច្រើនហើយដែលតែងជូនខ្ញុំមក » Taehyung ដើរមកដល់មុខបន្ទប់ហើយក៏មិនភ្លេចងាកមកអគុណរាងក្រាស់ដែរ

« អ៎រ! បាទមិនអីទេ » Jungkook និយាយដោយលាយស្នាមញញឹម

« អឹម...អញ្ចឹងខ្ញុំសុំចូលទៅសិនហើយ » Taehyung

« ឈប់សិន Taehyung »

« ហឹម!? មានការអីមែនទេ? » មាឌតូចប្រុងនឹងបើកទ្វារចូលតែក៏ត្រូវផ្អាកដំណើរដោយសម្លេងឃាត់របស់អ្នកម្ខាងទៀត

« គឺ... ខ្ញុំចង់បបួល Taehyung ទៅចូលរួមកម្មវិធីជួបជុំមួយនៅ Club របស់ខ្ញុំស្អែកនេះ Tae អាចទៅបានទេ? » Jungkook

« អឹម...ខ្ញុំមិនដែលចូលរួមកម្មវិធីនៅកន្លែងអស់ហ្នឹងទេ ណាមួយក៏មិនដែលស្គាល់អ្នកណាដែរ អញ្ចឹងហើយប្រហែ... » Taehyung នៅស្ទាក់ស្ទើរក្នុងចិត្ត

« កុំបារម្ភអី ខ្ញុំក៏អញ្ជើញមិត្តភក្តិរបស់ Taehyung ទៅចូលរួមដែរ » Jungkook

« អ៎រ...បើបែបនេះមែនខ្ញុំអាចទៅបាន ព្រោះមានគ្នា »Taehyung

« ចឹងសម្រេចថា OK ហើយណា៎ » Jungkook

« បាទ! អញ្ចឹងខ្ញុំសុំចូលបន្ទប់ហើយណា៎ Bye Bye » ថាហើយ Taehyung ក៏ដើរចូលបន្ទប់ខ្លួនបាត់ទៅ

« Yes!!! ដឹងតែសម្រេចហើយ » Jungkook និយាយហើយក៏ដើរទៅវិញដូចគ្នា

________________________

៙New Day
" Seoul University "

« Jungkook បងហៅអូនមកទីនេះមានការអី? » Soojin មកក្រោយសាលាតាមការ Call ហៅរបស់អ្នកជាសង្សារ

♥️ Promise 🔞💢Where stories live. Discover now