ខ្ញុំគ្មានទោសឱ្យមនុស្សដូចជាលោកទេ

3.4K 195 11
                                        

__Part 25__

៙ 1 week ago

« ជិតដល់ថ្ងៃវិស្សមកាលហើយ ត្រៀមខ្លួន!! យើងនឹងដើរលេងឱ្យណាណីតែម្ដង » EunBii

« ដើរលេងឱ្យណាណីស្អីទៅ សម្រាកតែប៉ុន្មានថ្ងៃសោះ » Jimin

« យកពេលប៉ុន្មានថ្ងៃនេះទៅលំហែខួរក្បាលទៅមិនល្អ មែនទេ Tae? » EunBii

« ត្រូវហើយ » Taehyung

« ឯងនេះ មិនដែលចេះពិបាកចិត្តយ៉ាងម៉េចទេ » Jimin ក្រវីក្បាលហួសចិត្ត

« យើងពិបាកចិត្តឯងដឹងដែរហេ៎? » EunBii និយាយតិចៗ ពេលនោះ Jimin ក៏ងាកមកនាង

« ឯងនេះឫ? យើងអានចិត្តឯងមិនដាច់ទេ » Jimin

« អានមិនដាច់ហីទៅ ពីដើមមកឯងមិនខ្វល់ពីយើងស្រាប់ហើយ គ្មានស្អីចម្លែកផង »

« ត្រូវហើយ » Jimin និយាយហីៗលេងតែប៉ុណ្ណោះតែក៏អាចធ្វើឱ្យអ្នកម្ខាងទៀតគិតថាគេនិយាយពិត ហើយក៏ទម្លាក់ទឹកមុខចុះបែបអន់ចិត្តនឹងគេអញ្ចឹង

« ម៉េចក៏ស្ងាត់អញ្ចឹង? មិននិយាយគ្នាទៀតទេឫ? អេ៎! » Taehyung គេអង្គុយស្ដាប់ពីរនាក់នេះឈ្លោះគ្នាមួយសន្ទុះហើយ តែមិនប៉ុន្មាននាទីក៏ស្រាប់តែស្ងាត់ទាំងសងខាង

« យើងទៅបន្ទប់រៀនមុនហើយ » EunBii និយាយដោយទឹកមុខស្មើរហើយក៏ក្រោកចេញទៅ

« ហឹម? មានរឿងអីមែនទេ? Jimin! » Taehyung

« ហា៎? អ្នកណាមានរឿង? » Jimin ដកភ្នែកពីសៀវភៅងាកមក Taehyung វិញ

« គឺ EunBii នឹងណា៎! ឯងនឹងគេអម្បាញ់មិញឈ្លោះគ្នាមែនទែនហ៎? » Taehyung

« អត់ទេ! និយាយលេងតើហើយទៅណាបាត់ហើយ? » ងាកមើលអ្នកអង្គុយជិតខ្លួនស្រាប់តែបាត់ខ្លួនបាត់

« ទៅបន្ទប់រៀនវិញហើយ ទឹកមុខគេអម្បាញ់មិញមិនស្រស់នោះទេ ប្រហែលជាអន់ចិត្តនឹងឯងរឿងអីហើយ ទៅលួងគេភ្លាមទៅ! » Taehyung

« K'Bii នេះឫ?ចេះអន់ចិត្ត » Jimin និយាយទាំងភ្ញាក់ផ្អើលពីដើមមករវាងគេនឹងមហាមិត្តម្នាក់នេះកម្រឈ្លោះប្រកែកគ្នាមែនទែនណាស់ ហើយក៏មិនដែលមានរឿងអន់ចិត្តនឹងគ្នាដែរ តែម៉េចក៏ថ្ងៃនេះចម្លែកម្ល៉េះ

♥️ Promise 🔞💢Donde viven las historias. Descúbrelo ahora