__PART 30__
ល្ងាចចេញពីរៀន Taehyung និង Jimin បានទៅហាងលក់សម្ភារៈសិក្សារមួយកន្លែង និងទៅហាងលក់វត្ថុអនុស្សាវរីយ៍នៅតាមដងផ្លូវសាធារណៈដើម្បីទិញរបស់មួយចំនួនជូនមនុស្សជាទីស្រលាញ់នៅថ្ងៃវិស្សមកាលមកដល់។
« EunBii មិនមកជាមួយពួកយើង ហើយនាងទៅណាទៅ? » Taehyung
« ឮថាចង់ទៅរៀនលេងហ្គីតាពីសិស្សច្បងម្នាក់ដែលពូកែខាងតន្ត្រីហ្គីតានេះ » Jimin និយាយបណ្ដើរមើលវត្ថុស្រស់ស្អាតទាំងនោះបណ្ដើរ
« សិស្សច្បងម្នាក់នោះជាស្រីឫប្រុស?ហើយឯងស្គាល់ទេ? » Taehyung
« ជាប្រុសតែកុំបារម្ភអី សិស្សច្បងម្នាក់នោះមិនមែនជាប្រុសគួរឱ្យខ្លាចទេ ហើយមួយវិញទៀត K'Bii វាជាស្រីរឹងមាំធ្លាប់ហាត់រៀនកីឡាតៃក្វាន់ដូរមកបីបួនឆ្នាំគ្មានអ្នកណាធ្វើស្អីវាកើតទេ ទុកចិត្តចុះនិស្ស័យវាមិនត្រូវធាតុជាមួយប្រុសៗអស់នោះទេ ដូចជាសិស្សច្បង Jhope ជាដើម » Jimin
« បង Jhope ឫ? ក្រែងពីមុន EunBii រៀនជាមួយគាត់មិនចឹង ម៉េចក៏ប្ដូរមានរឿងអីឫអត់? » Taehyung សួរបែបនេះព្រោះរាល់ដង Jhope ជាអ្នកទទួលបង្រៀនហ្គីតាជាពិសេសទៅ EunBii តែមួយរយៈចុងក្រោយនេះបែរជាប្ដូរមនុស្សទៅវិញ
« យើងមិនដឹងទេ សួរគេមិនឆ្លើយផងបើឆ្លើយក៏ជាចម្លើយដដែលៗថា គ្មានអ្វីទេ អត់អីទេតែប៉ុន្នឹងឯង » Jimin ឆ្លើយតាមការពិតព្រោះរាល់ពេលសួរនាងមហាមិត្តនោះគ្មានចម្លើយអ្វីក្រៅពីនេះទេ អញ្ចឹងខ្ជិលសួរតែម្ដង
« ហឹម...យើងខ្លាចថានាងទុកចិត្តមនុស្សខុសព្រោះក្រៅពីបង Jhope យើងមិនសូវទុកចិត្តអ្នកណាឱ្យនៅក្បែរ EunBii ទេ »
« កុំគិតច្រើនអី មកជួយរើសយើងទៅមើលពណ៌ផ្កាឈូកនិងពណ៌ស្វាយមួយណាសមនឹងប្អូនស្រីយើងជាង? » Jimin លើកកាតាបស្ពាយពីរពណ៌ផ្សេងគ្នាដែលមានរបស់របរប្រើប្រាស់មួយឈុតនៅក្នុងនោះស្រាប់ដូចជាកាបូបដាក់ប៊ិចបន្ទាត់ខ្មៅដៃ ដបទឹក Cutie មួយនិងរបស់ជាច្រើនទៀតសម្រាប់ក្មេងស្រីតូចៗថ្នាក់បឋមនេះតែម្ដង
« ពណ៌ផ្កាឈូកសមនឹងក្មេងស្រី! អេ៎!? Jimin មានប្អូនស្រីដែរឫ?ម៉េចក៏យើងមិនដែលដឹងអញ្ចឹង » Taehyung និយាយទាំងភ្ញាក់ផ្អើលស្គាល់គ្នារាប់អានមកយូរហើយមិនដែលដឹងថាមិត្តមានប្អូនស្រីនោះទេចំមែន
