ប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់សិបហិចតា ដែលអ្នកកម្លោះទទួលយកមក គ្រប់គ្រងជំនួសលោកតា របស់ខ្លួន ។ហើយដោយសារតែគេជា មនុស្ស ម្នាក់ដែលស្រឡាញ់ សម្រស់ធម្មជាតិ ចូលចិត្តរស់នៅស្ងប់ស្ងាត់ផង នោះ ជាពិសេសគឺរស់ជាតិជូរអែមនៃ ក្រូចឃ្វិច ដែលគេចូលចិត្តបំផុត ទើបគេមិនបានប្រកែកឡើយ នៅពេលលោកតារបស់គេប្រគល់វាមកឱ្យខ្លួន។ ថ្ងៃមួយបេះដូង ដ៏រឹងមាំដូចជាថ្មដា របស់ខ្លួន បែរជារង្គោះរង្គើដោយ សារ ក្មេងប្រុសតូចល្អិត ក្លិនក្រូចឃ្វិចក្រអូប ប្រហើរ សាយភាយចេញពីក្នុងខ្លួនរបស់គេ ធ្វើឲ្យយ៉ុងហ្គីរសាប់រសល់ ក្នុងខ្លួ