ភាគទី៥

235 29 0
                                    



ជីមីន គេង បម្រាស់ទៅមក គេគេងមិនលក់សោះ ចំណែក បងប្រុសគេ គាត់មកលេងផ្ទះ ក៏គេងលងលក់ទៅហើយ គេខ្លាចថាធ្វើឲ្យបងប្រុសភ្ញាក់ដាច់ដំណេក ទើបគេបើកទ្វារមកអង្គុយលើគ្រែនៅមុខផ្ទះ ដែលមាន ពន្លឺព្រះច័ន្ទរះ បំភ្លឺ  ប៉ុណ្ណោះ គេគយគន់មើល ដួងច័ន្ទស្ងាត់ៗបេះដូងក៏នៅតែលោតញាប់ ខួរក្បាលអ្នកនៅតែចង់ចាំរឿងកាលពីកាលពីប៉ុន្មានថ្ងៃមុន  តែចៅហ្វាយមុខមាំបបូរមាត់ គ្មាន ស្នាមញញឹមបន្តិចសោះ  ចិត្តគំនិត គាត់ទៀតគឺពិតជាចង្អៀតចង្អល់ពេកហើយ  គេគួរតែនៅឲ្យឆ្ងាយពីគាត់ទើបបាន បើ មិនដូច្នេះប្រាកដជាត្រូវចៅហ្វាយចិត្តត្រជាក់ ដេញចេញមិនខានទេ។

« មិនទាន់ចូលគេងទៀតឬកូន?» អ្នកមីងឆេយ៉ុង បើកទ្វារចេញមកពេលឃើញកូនប្រុសពៅរបស់គាត់ គេនៅអង្គុយ ស្រងេះស្រងោះ នៅលើគ្រែម្នាក់ឯង។

« ខ្ញុំមិនទាន់ ងងុយទេម៉ាក់ ! យប់ជ្រៅហើយ ម៉ាក់គួរតែចូលទៅសម្រាន្តទៅ» គេញញឹមសោះៗទៅកាន់ម្តាយខ្លួន. ព្រមទាំងដាស់តឿនគាត់ឲ្យចូលគេង។

«កូនក៏ដូចគ្នាដែរ មេឃកាន់តែចុះ ត្រជាក់ហើយ ប្រញាប់ទៅគេងទៅ ហើយរកអាវក្រាស់ៗពាក់ផងលឺទេ?»

«បាទម៉ាក់!» គេតប. ហើយ ម្តាយគេក៏ចូលទៅខាងក្នុងវិញ សល់តែគេដែលអង្គុយម្នាក់ឯង ខ្យល់សសៀកៗ មកប៉ះរាងកាយ ធ្វើឲ្យគេមានអារម្មណ៍ ថារងារ ទើប ងើបក្រោកឈរ ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ។

....................................................

🌥ព្រឹកឡើង

ក្រោយ​ពី​ ញាំអាហារ​រួច​រាល់​ ជីមីនកម្លោះ​តូច​ អង្គុយ​បត់ជើង​លេី​គ្រែ​គេង ទាំង​មាត់​​និយាយ​បណ្ដើរ​ ដៃក៏ជួយ​បត់​ខោ​អាវ​បងប្រុសដាក់ក្នុង​ វ៉ាលី​បណ្ដើរ​ទាំងមុខ​ ស្រងូតស្រងាត់​

«ខ្ញុំ​ ប្រាកដ​ជា​នឹក​ បងស្លាប់​ហើយ​  បងទើបតែមកសោះពេលនេះត្រូវទៅវិញហើយ»

«បងក៏មិនចង់​ទៅ​ប៉ុន្មាន​ដែរ​ តែ​នៅទីនោះ​ ប្រាក់​ខែ​ច្រើន​ជាង​នៅទីនេះ​  បេីបង​ទៅ​ធ្វើការ​នៅទីនោះ​ គ្រួសារ​យេីង​នឹង​មិនសូវ​ចំណាយ​ច្រើន​  បងនឹង​ឧស្សាហ៍​ខលមកលេងឯងទេ​ ជីមីន​ឯង​ត្រូវ​មេីលថែ​ ម៉ាក់​ហេីយ​នឹង​អ៊ុំស្រី​ផង​ណា​ពេល​បងមិន​នៅ»

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now