ភាគទី១០

197 34 14
                                    

ភាគទី១០

ជីមីន​ឈរ​ស្ងៀម​ទ្រឹង​ នាយ​ដក​ដង្ហើម​ធំតិចៗ​មុន​នឹង​សម្រេច​ចិត្ត​គោះ​ទ្វារ​  តុក! តុក! តុក

«ចូលមក! » សម្លេង​ពីខាងក្នុង​ពោលទាំង​កំប្រុតកំប្រុយ​

ក្រាក​ក!!!

រាងស្តេីង​របស់​ជីមីន​ ឈានជំហាន​ដេីរ​ថ្នមៗ​មួយ​ៗ​ទៅ​ឈប់​ពីមុខ​តុ​ធ្វើ​ការ​របស់​ ចៅហ្វាយ​ខ្លួន​  នាយ​លួច​សម្លឹង​មេីលមុខ​គេ​ពីជំហៀង​  ដោយ​ហាម​មិន​បាន​ កម្តៅ​លេី​ផ្ទៃមុខ​ក៏​ចាប់ផ្ដើម​ក្តៅភាយៗ​  បេះដូង​ក៏​លោត​ញាប់​  ព្រះអេីយយ​!  នេះគេកេីតអី​ម្តេច​ក៏​សុខៗ​មក​ញាប់ញ័រ​នឹង​មនុស្ស​ប្រុស​បែបនេះ​  ជីមីន​ ឯង​ឆាប់​តាំង​ស្មារតី​ឡេីង​ ឯង​ជាមួយ​ពិត​១០០%ណា​ ឯង​មិនអាច​គ្រាន់តែ​ឃើញ​មុខ​សង្ហារ​ៗរបស់​គេ​ហេីយ​ធ្វើ​ឲ្យ​ប្រុស​ពិត​របស់​ឯង​បាត់​បង់​ទេ​ ជីមីន​គិត​ទាំង​ គ្រវីក្បាល​ខ្លាំង​ៗ​

«នែ៎​អាល្អិត​!  ឯងកេីតស្អី? »

សម្លេងរឹងៗ​ខ្សឹប​សួរ​នៅក្បែរ​ត្រចៀក​ របស់​ខ្លូន​ ធ្វើ​ឲ្យ​ជីមីន​ ភ្ញាក់​ព្រើត​ ស្ទុះ​ថយក្រោយ​យ៉ាង​រហ័ស​  'នេះគាត់​មកជិតគេ​តាំងពី​ពេល​ណា​? ' ជីមីន​បេីក​ភ្នែក​ធំៗ​ ពេល​ឃេីញ​រាងខ្ពស់​ឈរ​នៅ​ចំពោះ​មុខ​ខ្លួន

« ខ...ខ្ញុំ​..អឺ»  

«ថី? »

«អឺ...ច...ចៅហ្វាយ​ លោក​កុំ​មក​ជិត​ខ្ញុំ​ពេក» 

គេដក​ដង្ហើម​វែង​ៗ​ រួច​ក៏​ងាកមុខចេញ​ពី​អ្នកដែល​នៅ​ជិត​ខ្លួន​  សុខ​ៗ​គេក៏​ចាញ់​នឹង​មន្តស្នេហ៍​ប្រុស​ដូចគ្នា​ ពិតជា​គួរ​ឲ្យ​អាម៉ាស់​ណាស់​  បេីអាច​គេចង់តែ​ជ្រែក​ដី​ចេញ​ពី​ទីនេះឲ្យបាត់ៗទេ៕

«​ ថេីប​ក៏ធ្លាប់​ ហេតុអី​យេីងចូលជិត​មិនបាន»

យ៉ុងហ្គី​ ជ្រួញ​ចិញ្ចើម​បន្តិច​ ជេីងក៏​ឈាន​ដេីរចូលទៅរក​រាងតូច​ល្អិត​របស់​ជីមីន​ ដោយមិនខ្វល់ថា​អ្នកនៅ​ចំពោះ​មុខ​មាន​ទឹក​មុខ​បែបណា​ សំខាន់​គេចង់​ អ្នកណាក៏​ហាម​គេមិនបានដែរ៕

«ចៅហ្វាយ​»

ជីមីន​គេដោយ​សម្លេង​ខ្ពស់​បន្តិច​ នេះ​បេី​មាន​អ្នកណា​ស្តាប់​លឺ​រឿង​គួរ​ឲ្យ​អាម៉ាស់​របស់​គេ​នោះ​ ធានា​ថា​ គេ​មិនអាច​ធ្វេី​ការនៅ​ទីនេះដោយ​ស្ងប់​សុខ​ឡេីយ​  ហេីយ​គ្រប់គ្នា​នឹងគិតថា​គេ​ជាមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​  ប្រាកដ​ណាស់​ ទៅថ្ងៃ​មុន​គេ​ប្រាកដ​ជា​រក​ប្រពន្ធ​រៀបការ​មិនបានទេ​ ៕

«យ៉ាង​ម៉េច​? »

«បេីចៅហ្វាយ​ ហៅខ្ញុំ​មក​គ្រាន់​តែ​ និយាយ​ពាក្យ​អត់​ប្រយោជន៍​បែបនេះ​ទេ​បែបនេះ​ខ្ញុំ​សុំទៅ​វិញហេីយ​»

ថាហេីយគេ​ក៏​បែរ​ខ្នង​ដេីរ​ចេញ​ទៅវិញ​  តែ​ក​ដៃ​តូច​ៗ​របស់​គេក៏​ត្រូវ​យ៉ុងហ្គី​ចាប់​កាន់​  រុញខ្នងគេទៅ​ខ្ទប់​នឹង​ជញ្ជាំង​  មុខ​សង្ហារ​របស់​យ៉ុងហ្គី​ស្មើ​ចែស​ មិនបានបង្ហាញ​អារម្មណ៍​បែបណា​ឡេីយ​តែ​កម្លាំង​ដៃដែល​ចាប់​ក​ដៃជីមីន​នោះ​គឺគេ​ច្របាច់​ខ្លាំង​ៗ​រហូត​ឡេីង​ស្នាម​ក្រហម​ឃេីញ​ច្បាស់​៕

«អ្នកណាអនុញាតឲ្យឯងទៅ?»

«ចៅហ្វាយ!»ជីមីនដកដង្ហើមធំៗម្តងហើយម្តងទៀត តាំងពីចូលមកក្នុងបន្ទប់នេះ គេមិនដឹងឡើយថាគេត្រូវតឹងចិត្តដកដង្ហើមធំប៉ុន្មានដងហើយនោះទេ គេសម្លឹងមុខចៅហ្វាយខ្លួនចំៗ ហើយបបូរមាត់តូចស្តើងក៏បង្ហើបតិចៗ«ខ្ញុំដឹងថាចៅហ្វាយជាហ្គេយ៍...តែ..ខ្ញុំមិនមែនជាហ្គេយ៍ដូចចៅហ្វាយទេ ខ្ញុំជាប្រុសពិតប្រាកដម្នាក់»

«ហើយយ៉ាងម្តេចយើងមិនខ្វល់» យ៉ុងហ្គីតបដោយសម្លេងរឹងៗតាម ចរិតសោះកក្រោះទំនើងរបស់ខ្លួន

«ខ្ញុំចង់ប្រាប់ចៅហ្វាយថាខ្ញុំស្រឡាញ់ស្រី ហើយគ្មានថ្ងៃ ស្រឡាញ់ មនុស្សប្រុស ដូច្នេះហើយ ចៅហ្វាយឈប់រំខានខ្ញុំទៅ»

«ផាក ជីមីន យើងឲ្យឱកាសឯងនិយាយម្តងទៀត». កែវភ្នែកគេក្រហមមួយរំពេច ត្រង់ថ្គាមក៏ប៉ោងឡើងគួរឲ្យខ្លាច ជីមីនសម្រួលអារម្មណ៍ភ័យខ្លាច ស្រែកដាក់មុខយ៉ុងហ្គីខ្លាំងៗ

«ខ្ញុំស្រឡាញ់មនុស្សស្រី លោកលឺទេថាខ្ញុំស្រឡាញ់ស..អឹម»

💗សូមទោសដែលឲ្យអ្នកអានរង់ចាំយូរ  ដោយសារអេតមីនមានបញ្ហាសុខភាព អេតមីន មានជម្ងឺស្រឺត(ប៉ះពាល់បេះដូង) ហើយឈាមសរឡើង ពេទ្យគាត់មិនឲ្យអេតមីន គិតច្រើន ឬខឹងច្រើនឡើយ នឹងមានច្រើនទៀត ត្រូវការលេបថ្នាំ បីខែ ដល់ 6 ខែ បែបនេះដោយសារនឹកអ្នកអានអេតមីនឆ្លៀតសរសេរតិចៗ ទេ🙏🏻💜

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now