ភាគទី៨

230 31 11
                                    



ក្រោយពីគ្រូពេទ្យពិនិត្យជម្ងឺព្រមទាំងព្យួរសេរ៉ូម រួចរាល់ បន្ទាប់មកលោកគ្រូពេទ្យក៏ងាកមកនិយាយជាមួយជីមីន។

« ពេលនេះអ្នកជម្ងឺអស់អីហើយ. តែសូម ប្រយ័ត្នកុំឲ្យគាត់ គិតច្រើន  តើមួយរយៈនេះ គាត់ មាន អាការៈ ដូចជា អស់កម្លាំង មានបញ្ហាស្រវាំងភ្នែក ប្រព័ន្ធរំលាយអាហារមាន បញ្ហា . ឈឺចាប់ត្រង់សាច់ដុំ ឬ ចង់តែគេងឬអត់?!»

«បាទ! គាត់ពិតជាមានអាការៈបែបនោះមែន តើគាត់មានជម្ងឺអ្វីទៅលោកគ្រូពេទ្យ?»

ជីមីនសួរទាំងព្រួយបារម្ភ ព្រោះអ្វីដែលលោកគ្រូពេទ្យបានសួរពិតជាដូចនឹងអាការៈអ៊ុំស្រីរបស់គេគ្មានខុស គិតហើយក៏ធ្វើឲ្យគេអត់បារម្ភមិនបាន។

« នោះជាអាការៈនៃជម្ងឺ បាក់ទឹកចិត្ត ឬ អាចថា មកពីគាត់ គិតច្រើន នៅ ត្រាំត្រែងនឹងរឿងអឌីតកាល ធ្វើឲ្យ ជម្ងឺនោះកាន់តែ តោងទាម គាត់ ទោះបីពេលនេះមិនទាន់គ្រោះថ្នាក់ តែ បើទុកយូរទៅវាអាចនឹងគម្រាមកំហែង ដល់អាយុជីវិតរបស់គាត់បាន   សូមលោកព្យាយាម និយាយលួងលោម លើកទឹកចិត្ត នឹង សាកសួរពីបញ្ហា ដែលគាត់តែងតែ លាក់ទុកក្នុងចិត្តម្នាក់ឯងនោះ ហើយរកដំណោះស្រាយ ធ្វើឲ្យគាត់ ស្រស់ស្រាយ នាំគាត់ដើរលំហែរ សុំកុំឲ្យគាត់នៅម្នាក់ឯងអី វាអាចធ្វើឲ្យគាត់កើតទុក្ខគិតច្រើនលើកដើម  សូមលោកកុំគិតថាវាជា រឿងតូចតាចឲ្យសោះ ពេលខ្លះអ្នកដែលមានជម្ងឺបាក់ទឹកចិត្ត  ពួកគេក៏ត្រូវការ អ្នកជុំវិញខ្លួន លើកទឹកចិត្ត ផ្តល់យោបល់ ពិភាក្សារ ត្រូវការការ លួងលោម ការយកចិត្តទុកដាក់ចំពោះពួកគេដែរ. »

«បាទ!លោកគ្រូពេទ្យ »

«បើអីចឹង ឲ្យគាត់សម្រាកមួយយប់សិនចុះ ខ្ញុំទៅហើយ»

«បាទអរគុណលោកគ្រូពេទ្យ»

ជីមីនឱនលំទោន លោកគ្រូពេទ្យញញឹម ព្រមទាំងងក់ក្បាលតិចៗ រួចក៏ដើរចេញជាមួយគិលានុបដ្ឋាយិកា ម្នាក់ដើរតាមក្រោយផងដែរ។ ចំណែកជីមីន ចូលមកអង្គុយ លើកកៅអីក្បែរខ្លួនអ៊ុំរបស់គេ គេចាប់ដៃគាត់យកមកកាន់តិចៗ បបូរមាត់តូចពោលខ្សឹបៗ

«ខ្ញុំដឹងថាអ៊ុំនៅតែគិតខ្វល់រឿងនោះ សូមទោសអ៊ុំស្រីដែលក្មួយជួយអ្វីអ៊ុំមិនបាន»

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now