ភាគទី៩

239 36 9
                                    





ក្រោយពីបើកលុយមុនកំណត់ ជីមីនគេពិតជារអៀសចិត្តណាស់ទើប គេព្យាយាមក្រោកតាំងពីព្រឹកព្រលឹម មក បេះផ្លែក្រូចដែលវាទុំល្មមប្រមូលផល ហើយគេនៅឆ្លៀតស្រោចទឹកដំណាំ ផ្សេងៗទៀត ដោយ មិនខ្លាចនឿយហត់បន្តិចឡើយ. ព្រោះគេ គិតថាត្រូវធ្វើឲ្យសមតម្លៃនៃប្រាក់ឈ្នួលដែលចៅហ្វាយបានផ្តល់ឲ្យ។ពេលនឹកគិតថាត្រូវដោះដូរដោយអ្វីនោះ គេក៏ត្រូវក្តៅថ្ពាល់ភាយៗ ព្រះអើយ!គេមិនធ្លាប់មានអារម្មណ៍ញាប់ញ័រចម្លែកៗជាមួយអ្នកណាឡើយជាពិសេសជាមួយមនុស្សប្រុស តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរ ពេលគេត្រូវបានប្រុសមុខថ្ម ប្លន់ស្នាមថើបទៅ តើគេត្រូវធ្វើយ៉ាងម៉េចជាអាបេះដូងមួយនេះទៅ?!

«ជីមីន»

សម្លេងកម្មករដែលនៅក្បែរហៅឈ្មោះគេ ធ្វើឲ្យគេភ្ញាក់អារម្មណ៍ត្រឡប់មកការពិតវិញ។

«បាទ»

« គឺកន្រ្តក ដែលអែងបេះផ្លែឈើ ពេលនេះពេញហើយ  »

កម្មករ ក្មេងៗអាយុស្រករជីមីនប្រាប់ពេលឃើញថា កន្ត្រក របស់គេផ្ទុកផ្លៃក្រូចពេញហៀរទៅហើយ តែគេនៅតែនេះ បន្ត ដោយមិនព្រមចាក់ដាក់ កន្ត្រក ធំដែលនៅជិតនោះសោះ។

«អ្ហា៎!» គេភ្ញាក់ព្រឺត ពេលមិត្តរួមការងារប្រាប់ ទើបអោនទៅមើល ហើយក៏ឃើញដូចដែលប្រុសម្នាក់នោះបានប្រាប់មែន« អរគុណ ហ៊ូជុនដែលបាន ប្រាប់ខ្ញុំ »

«បាទ! មិនអីទេ » ហ៊ូជុន ប្រាប់ព្រមទាំងញញឹមតិចៗ ហើយក៏ធ្វើឲ្យ ជីមីនញញឹមតាម ដែរ។

  ................,.............

«វ៉ុនឆា!». យ៉ុងហ្គី ហៅឈ្មោះ កូនចៅរបស់ខ្លួនដោយ សម្លេងរឹងៗ

«បាទទាន!» វ៉ុនឆាដែលឈរក្បែរចៅហ្វាយរបស់ខ្លួន តបទាំងអោនលំទោន

« ទៅហៅជីមីន មកជួបយើងនៅបន្ទប់ធ្វើការ» បញ្ជាកូនចៅរួចគេក៏ដើរចេញទាំងទឹកមុខក្រម៉ូវ

«បាទចៅហ្វាយ!»

វ៉ុនឆាសម្លឹងមើលតាមចៅហ្វាយដែលចេញ ទៅមុននេះ ទាំងមិនយល់ តែគេក៏មិនគិតច្រើនប្រញាប់រត់ទៅរកជីមីនភ្លាម ចៅហ្វាយជាពពួកមនុស្ស ស្ងៀតស្ងាត់ក៏ពិតមែនតែបើធ្វើឲ្យគាត់ខឹងឬ មិនបានអ្វីដែលគាត់ចង់បានទេនោះ  គឺអ្នកនោះប្រាកដជាយ៉ាប់មិនខាន ។

«ជីមីន!ចៅហ្វាយហៅឯងឲ្យទៅជួបនៅបន្ទប់ធ្វើការរបស់គាត់» ពេលទៅដល់ភ្លាមគេក៏ប្រាប់ជីមីនភ្លាម

«បាទ!» ជីមីន ប្រញាប់ដាក់ កន្រ្តក ចុះ ហើយក៏ងាកទៅនិយាយជាមួយមិត្តរួមការងាររបស់ខ្លួន។

« ហ៊ូជុន! ខ្ញុំទៅជួបចៅហ្វាយសិន ចាំបន្តិចទៀតខ្ញុំមកជួបបេះវិញ»

«មិនអីទេ!ឯងទៅចុះ ឆាប់ទៅជួបចៅហ្វាយទៅ »

«អ៊ឹម!»

ជីមីនងក់ក្បាលហើយក៏ដើរចេញទៅជាមួយវ៉ុនឆា គេគិតមិនយល់ហេតុអីគេត្រូវចៅហ្វាយមុខថ្មនោះ ហៅទៅជួប ទាន់ហន់បែបនេះ  ? ទាំងដែលពេលនេះគេ មិនចង់ជួបមុខគាត់នៅឡើយទេ ព្រោះរឿងថ្ងៃនោះវាធ្វើឲ្យគេអាម៉ាសមិនទាន់បាត់នៅឡើយ។

ដើរមកមួយសន្ទុះ វ៉ុនឆាក៏ឈប់នៅផ្ទះឈើមួយកន្លែនដែលសាងសងដោយឈើល្អ  ទោះបីមើលទៅម៉ូដវា សាមញ្ញតែ ស្រស់ស្អាតមិនគួរឲ្យជឿ។

«អែងដើរចូលទៅ បត់ស្តាំ នឹងឃើញបន្ទប់ធ្វើការចៅហ្វាយហើយ»

«បាទ!»

«អីចឹងខ្ញុំទៅហើយ»

«បាទ!អរគុណលោកពូឆា»

វ៉ុនឆាគ្រាន់តែញញឹមតបហើយគេក៏ដើរចេញ ទៅ ចំណែកជីមីនក៏ ដើរចូលទៅក្នុងផ្ទះនោះ ហើយធ្វើតាមការប្រាប់របស់វ៉ុនឆា ហើយក៏ឃើញមែន គេដកដង្ហើមធំ គិតថា តើគេគួរបើកចូលទៅឬមួយក៏អត់ ?ចិត្តមួយក៏ចង់ចិត្តមួយក៏អត់ ទើបគេត្រូវឈរស្ងៀម សម្លឹងមាត់ទ្វារនោះ។

✨អេតមីនពិតជាត្រូវសុំទោសដែលឲ្យអ្នកអានរង់ចាំយូរ ដោយសារអេតមីន មានធុរៈ ហើយក៏រវល់ច្រើនទើបមិនសូវមានពេលសរសេររឿងទេ🙏🏻💜🥹

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now