ភាគទី៦

228 32 11
                                    

គ្រប់គ្នាឈរចាំរហូតឡានបើកចេញទៅឆ្ងាយមើលលេងឃើញស្រមោល ទើបងាកត្រឡប់ខ្លួនដើរចូលទៅក្នុងផ្ទះ អ៊ុំហារីនដែលមានរាងកាយ មិនសូវរឹងមាំប៉ុន្មាន គាត់ស្រាប់តែងងឹតមុខ ស្រុតដួល តែបានជីមីនឃើញទាន់រត់ទៅត្រកងខ្លួនគាត់បានទាន់ពេល។

«បងស្រី! បងយ៉ាងម្តេចហើយ ? ជីមីនកូនលើ អ៊ុំឯង ដាក់លើគ្រែសិនទៅ»

ជីមីនក៏ប្រញាប់លើអ៊ុំស្រីរបស់ខ្លួនដាក់លើគ្រែ  តាមពាក្យម្តាយរបស់ខ្លួនប្រាប់ ប្រហែលជម្ងឺរបស់គាត់ឆាប់ផ្តើមធ្វើទុកទៀតហើយ. ។

« អ៊ុំកូន ជម្ងឺរើឡើងទៀតហើយ ហ្ហើយ! យើងពេលនេះក៏ពិបាក លុយក៏មិនមានច្រើន ត្រូវសងបំណុលគេផង »

មីងឆេយ៉ុង គាត់ មាត់រអ៊ូង៉ូវ រីឯដៃគាត់ច្របាច់ឲ្យបងស្រីខ្លួននឹងយកប្រេងខ្យល់មកលាបឲ្យ មុននឹងត្រូវយកបងស្រីរបស់គាត់ទៅពេទ្យ។ ចំណែកឯជីមីននាយមិនបានមាត់កអង្គុយ យ៉ាងស្ងៀមស្ងាត់ ដោយទឹកមុខ ស្ងប់ស្ងួត។

...................................,............

      «នែ៎! អាល្អិត មកធ្វើស្អី លឹបលៗនៅ កៀន របងខ្ញុំហា!»

យ៉ុងហ្គីអោនមុខ​អេីតមេីល​រាងតូច​ដែល​នៅ​ក្រៅ​របង​ចម្ការ​គេ​ គេស្រែក សួរទាំង សម្តីសោះក្រោះក្មេងច្រមក់​នេះ​មក​ធ្វេី​អី​ លឹប លៗ នៅកៀនរបងចម្ការរបស់​គេនេះ​ទាំង​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាក​  នេះដូចជាលួចមើលនរណាម្នាក់  អីចឹង​ តេីក្មេងនោះលួចពេញចិត្តអ្នកណានៅក្នុងចម្ការគេឫ?!   សំនួរ​ជា​ច្រើន​ផុស​នៅ​ក្នុង​ខួរក្បាល​របស់​គេ​ វា​ប្រទាញប្រទង់​គ្នា​ ធ្វើ​ឲ្យ​គេ​វិលវល់​  ទេ!គេមិន ព្រមជាដាច់ខាត គេនឹងធ្វើគ្រប់យ៉ាង ឱ្យជីមីនមកនៅក្នុងរង្វង់ដៃគេ រហូតទៅ៕

«អឺ...ខ...ខ្ញុំ ...»

ផាក ជីមីន​ កម្លោះខ្លួនតូច ក្នុងវ័យ18ឆ្នាំ  ផ្ទៃមុខ ពងក្រពើ រលោងស្រិលមិនបាច់លាប ម្សៅ   ច្រមុះតូចស្រួចល្មម  បបូរមាត់តូចក្រហម ព្រឿងៗ​គួរឲ្យ​ ចង់​ ក្រេប​ជញ្ជក់​ សម្បុរសរជ្រះ ជីមីនពិតជាស្រស់ស្អាតណាស់​ សូម្បីមនុស្សស្រីឃើញហើយក៏ច្រណែននឹងសម្រស់គេដែរ ជីមីន​និយាយមិនចេញ បានតែ ត្រដិតរដាក់រដុក ស្តាប់មិនបាន នាយគ្រាន់តែសម្លឹងចំភ្នែកគេត្រឹមតែមួយភ្លែត ប៉ុណ្ណោះ ក៏ត្រូវចុះចាញ់នឹងខ្សែភ្នែកកំណាច នោះ ទៅហើយ សូម្បីតែរកសម្លេងនិយាយក៏មិនទាំងបានផង ត្រូវ​អោន​មុខ​ចុះ​មិនហ៊ាន​និយាយ​ស្ដី​ទៀត.........

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLDove le storie prendono vita. Scoprilo ora