ភាគទី១

726 36 0
                                    



💥គ្រួសារមីន

វិឡាដ៏ ស្គឹមស្កៃ របស់គ្រួសារមីន ត្រកូលអភិជន មានជំនួញរាប់សិបនៅក្នុងដៃ ព្រមទាំង ការងារក្នុងក្រុមហ៊ុន ជាច្រើនកន្លែង ក្នុងនឹងក្រៅប្រទេស មានអ្នកធំៗ គោរពក្រោត ខ្លាចគ្រប់ៗគ្នា មានអ្នក បម្រើឆ្វេងស្ដាំ កំពុងតែធ្វើកិច្ចការរៀងខ្លួន នៅក្នុងវិឡានេះ៕

🚪នៅក្នុងបន្ទប់អង្គុយលេង

«យ៉ុងហ្គី! តើកូនគិតទៅថ្ងៃនេះឬ?»

លោកមីនដែលអង្គុយលើសាឡុ ដោយរឹកពារ មានអំណាច ទឹកមុខម៉ឺងម៉ាត់ សួរទៅកាន់កូនប្រុសរបស់ខ្លួន

«បាទ!លោកប៉ា»

អ្នកកម្លោះមុខស្លេកសោះកក្រោះ ដំណើរស្វាហាប់ នឹងធឹងដើរចូលមកព្រមជាមួយអ្នកបម្រើម្នាក់ដែលជាអ្នក កាន់វ៉ាលី នឹង ជំនួយការម្នាក់ទៀតដើរតាមពីក្រោយ

«នេះកូនមិនចង់ផ្លាស់ប្តូរចិត្តខ្លះទេឬ? មកកាន់កាប់ក្រុមហ៊ុនរបស់ប៉ាជំនួសវិញទៅ គ្រាន់បើជាងទៅធ្វើចម្ការហាលខ្យល់ហាលភ្លៀងនៅឯចម្ការលោកតារបស់កូនដែរ»

លោកមីន ព្យាយាមបញ្ចុះបញ្ចូលកូនប្រុសឱ្យប្តូរចិត្តវិញ ព្រោះលោកមានតែកូនប្រុសតែម្នាក់ផង ការងារមិនខ្វះ តែក្រោយ​ពីលោកប៉ាគាត់​ចែកឋាន​ទៅ​គេបែរជាចង់ទៅកាន់កាប់ចម្ការ ក្រូចនោះទៅវិញ​។

«ខ្ញុំត្រូវសូមទោសលោកប៉ាហើយ។ ប៉ាក៏ដឹងដែរថាខ្ញុំចូលចិត្តរស់នៅស្ងប់ស្ងាត់ បែបធម្មជាតិ ដូច្នេះលោកប៉ាត្រូវបំពេញបំណងឱ្យកូនប្រុសរបស់ប៉ាផង»

ទោះបីជាគេជាមនុស្សមិនសូវមាត់កមិនចូលចិត្តនិយាយច្រើនក៏ដោយចុះ តែពេលនេះគេត្រូវតែនិយាយពន្យល់ប្រាប់ឱ្យគាត់បានយល់ជាមុនសិន ។

«បាន!ណ្ហើយបើកូននិយាយបែបនេះទៅហើយ ស្រេចចិត្តកូនចុះ»

លោកមីនដកដង្ហើមធំបន្តិច រួចក៏យល់ព្រមឱ្យកូនប្រុសទៅ ដោយលែងឃាត់ឃាំង

«អរគុណប៉ា! ខ្ញុំសុំទៅសិនហើយ ជំរាបលាលោកប៉ា»

យ៉ុងហ្គីអោនក្បាលគោរពលាលោកប៉ារបស់ខ្លួន

«ទៅចុះកូន សុខសប្បាយតាមផ្លូវ»

លោកមិនសម្លឹងមុខកូនប្រុសដោយក្តីអាណិតអាសូរ តាំងពីតូចរហូតដឹងក្តីគេមិនដែល ស្គាល់មុនម្តាយ បែបណាឡើយ គាត់មុខស្រពោនពេលនឹកដល់អាឌិតកាលដ៏សែនជូរចត់ ធ្វើឱ្យលោកព្រាត់ពី​ភរិយា​ជាទីស្រឡាញ់​៕

"បាទ! លោកប៉ា​"

យ៉ុងហ្គី​ឆ្លេីយ​តបហេីយក៏ឱន​គោរព​លា​ រួច​គេនឹង​មនុស្ស​ជំនិត​ពីរនាក់​ក៏ដេីរ​ចេញ​ទៅ​ ដេីម្បី​ធ្វើ​ដំណើរ​ទៅខេត្ត​ទៅ៕

💥ច្រើន​​ម៉ោង​ក្រោយ​មក​

ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​ពេល​យ៉ាង​យូរ​  យ៉ុងហ្គី​ក៏មកដល់​ ចម្ការ​របស់​លោក​តា​របស់​ខ្លួន​ ដែល​នៅជាប់នឹង​ភ្នំ​ ទម្រាំ​មកដល់​មេឃ​ក៏​ចាប់ផ្ដើម​ងងឹត​ទៅហេីយ​ ៕

អ្នកកម្លោះ​សង្ហារ​មានទឹក​មុខ​ស្ងប់​ស្ងាត់​ ចុះពីលេី​ឡាន​ដោយ​ឫកពារ​ស្វាហាប់​មាន​អំណាច​   គេដេីរចូលទៅដោយមាន​មួយ​ជំនិត​ទាំងពីរ​ដេីរ​តាមក្រោយ​ដោយ​កាន់​ វ៉ាលី​  តាម​ស្ងាត់​ៗ​ នៅតាម​ផ្លូវ​ធំល្មម​ ដែល​មាន​ដេីម​ក្រូច​អមជា​ជួរ​សងខាង​ បរិយាកាស​នៅតែ​ដូច​ដេីម​  មិន​ប្រែប្រួល​ឡេីយ​ គេខាន​មកទីនេះ​ដល់ជា​ច្រើន​ឆ្នាំ​  តែអ្វីៗនៅទីនេះ​នៅតែ​ដូច​ដេីម​ដដែល​៕

យ៉ុងហ្គី​ដេីរ​បណ្ដើរ​គយគន់​ទេសភាព​នៅតាមដងផ្លូវ​បណ្ដើរ​  ក្លិន​ក្រអូប​ប្រហេីរ​នៃក្លិន​ក្រូច​ឃ្វិច​ ខ្យល់​ផាត់​មក​សាយភាយ​ដល់​ច្រមុះ​របស់​អ្នកកម្លោះ​ស្រង់ស្រូប​ដោយ​ក្តី​ស្កប់​ស្កល់​បាត់​ភាព​នឿយហត់​អស់​រលីង​៕

"​ ទុក​នៅទីនេះ​ហេីយ​ អ្នកទាំងពីរ​នៅ​រក​កន្លែង​សម្រាក​ចុះ"

ក្រោយ​ពី​មកដល់​ផ្ទះ​ចម្ការ​មួ​យខ្នង​ មាន​បន្ទប់​គេង​មួយនឹង​មាន​ យ៉​លំហែ​កាយ​នៅខាងក្រៅបន្ទប់​យ៉ាង​ស្រស់ស្អាត​អាច​ឃេីញ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ផូរផង់​ បែប​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​ដូច​ជាគេ​រស់នៅ​បំផុត​៕

"បាទ​ចៅហ្វាយ​"​ ព្រមទាំង​គ្នា​  រួច​អ្នក​ទាំងពីរ​ក៏​ចាកចេញ​ទៅ​៕

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now