ភាគទី៣

271 36 2
                                    

នៅក្នុង​ចម្ការ​ យ៉ុងហ្គី​ អ្នកកម្លោះ​ដេីរ​ មេីល​ជុំវិញ​ចម្ការ​នឹង​សួរ​សុខទុក្ខ​ កម្មករ​នៅទីនោះ​ដោយ​មិន​រេីសអេីង​បន្តិច​ឡេីយ​  ទោះបី​មេីលពី​ខាងក្រៅ​នាយ​ដូច​ជា​មនុស្ស​ ស្ងាត់​ស្ងៀម​  តែ​ខាងក្នុង​នាយជាមនុស្ស​ដែល​ ចិត្ត​ល្អ​ខ្លាំង​ណាស់​៕

"ចៅហ្វាយ​! គិត​ចង់​ទៅណាហ្នឹងបាទ"​

វ៉ុន​ឆា​ ដែល​ជាមនុស្សជំនិត​ ពេល​ឃេីញ​ចៅហ្វាយ​របស់​ខ្លូន​ដេីរ​សំដៅ​ទៅ​រថយន្ត​ចតចោលនៅ​ក្រោម​ម្លប់​ដើម​ឈើ​ធំដែល​នៅក្បែរ​នោះ​ទេីប​ចម្លែក​ចិត្ត​គេក៏​សួរ​ព្រមទាំង​រត់​ត្រុក​ៗ​ទៅតាម​ពីក្រោយ​៕

"​ទៅក្រៅ​"​

យ៉ុងហ្គី​តប​យ៉ាង​ខ្លី​  នាយ​ចង់​ជិះ​មេីលជុំវិញ​តំបន់​នេះ​បន្តិច​ព្រោះ​ខាន​មក​យូរ​ហេីយ​   ហេីយក៏ចង់​មេីល​ សម្រស់​ធម្មជាតិ​ទៅទីនេះ​ផងដែរ​

"បាទ...​! ចៅហ្វាយ​ឲ្យ​ខ្ញុំ​បេីកឡាន​ជូន​ទៅដែរ​ទេ"​

វ៉ុន​ឆា​  ឱនក្បាល​លំទោន​ព្រមទាំង​ស្នេីរខ្លួន​ជាអ្នក​តៃកុង​ឡាន​ឲ្យ​ចៅហ្វាយ​របស់​ខ្លូន​

"អឺម...! "​

គេ​ងក់ក្បាល​តិចៗ​រួច​គេក៏​ ដេីរ​សំដៅ​ទៅរថយន្ត​មុន​ដោយមិន​ខ្វល់​នឹង​កូនចៅ​ដែល​ឈរ​ធ្វើ​មុខ​ស្អុយ​  ហេលហាល​នៅក្រោម​ដេីមឈេីឡេីយ

"ហ្ហេីយ​...! ចៅហ្វាយ​អេីយ​ ចាំខ្ញុំ​ផង​  នេះ​ចៅហ្វាយ​ចង់​​ទុក​ខ្ញុំចោល​នៅក្នុង​ចម្ការ​ក្រូច​ដ៏ធំ​ល្វឹងល្វើយ​នេះម្នាក់ឯង​អីចឹង​"​

វ៉ុន​ឆា​  រអ៊ូ​ង៉ូវៗ​ម្នាក់​ឯង​ ងាក​ឆ្វេង​ងាក​ស្តាំ​មេីលជុំវិញ​ខ្លូន​  ពេល​ឃើញ​ថា​ទីនេះ​ស្ងាត់​ពេក​ គេក៏​ដាក់​មេប្រូច​រត់​ទៅ​តាម​ចៅហ្វាយ​របស់​ខ្លូន​ដែល​ដេីរចេញទៅ​បាន​ឆ្ងាយ​ទៅហេីយ​ រួច​គេក៏​ស្រែក​តាម​ពីក្រោយ​ម្តងទៀត​

"ចៅហ្វាយ​ បាទ!  កុំ​ដេីរ​លឿន​ពេក​ ចាំ​ខ្ញុំ​ផង!!! "

យ៉ុងហ្គី​គ្រាន់​តែ​ងាក​មក​រក​ដោយ​មិន​និយាយ​អ្វី​  មុខ​សង្ហារ​ នៅតែ​មាំ​ដដែល​  បន្តិច​ក្រោយ​មក​ វ៉ុនឆា​ក៏តាម​មកទាន់​រក​គេក៏​បាន​បេីក​ទ្វារ​ឡាន​ឲ្យ​ចៅហ្វាយ​អង្គុយ​ បន្ទាប់​មក​គេ​ក៏​រត់​ទៅ​ខាង​អ្នក​បេីក​  រួច​ក៏​បញ្ជា​រថយន្ត​បេីក​ចេញ​ទៅ​៕
................................................................

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLजहाँ कहानियाँ रहती हैं। अभी खोजें