ភាគទី១៥

304 31 4
                                    

ហ៊ើយ...!ទោះបីជាពិបាក ហត់យ៉ាងណា អ្នកក៏ត្រូវតែទ្រាំឲ្យគេប្រើ ព្រោះដើម្បីបានប្រាក់កាស សម្រាលបន្ទុកម្តាយនឹងបងប្រុសខ្លះដែរ គិតបែបនេះទើបជីមីនមាបនកម្លាំងធ្វើការងារបន្ត រហូតរួចរាល់ពេលមេឃជិតងងឹតទៅហើយ។

រាងតូចស្តើង ដើរចេញពីឃ្លាំងដោយការហត់នឿយ  ញើសហូរដាប ជីមីនស្ទើរតែចង់កើតខ្យល់ទៅហើយ  មាត់ក៏ស្ងួតក្រៀម ទឹកមួយតំណក់ក៏មិនបានផឹកចូលពោះ អ្នកដើរសុខៗក៏មានអារម្មណ៍ថាទន់ជើង តែខំព្យាយាមទប់ខ្លួន ដើរបន្ត តែ...មិនបានប៉ុន្មានជំហានផង ជីមីនក៏ស្រុតជង្គង់ដួលដេកទៅលើស្មៅ ស្របពេលហ៊ូជុន ដើរមកឃើញល្មម គេរត់ចូលមកលើ ជីមីន មុខសង្ហារក៏ភ្ញាក់ផ្អើល។

«ជីមីន..! ដឹងខ្លួនឡើង »

ហ៊ូជុន យកដៃអង្រួនអ្នកកម្លោះតិចៗតែវក៏មិនមាន ការឆ្លើយតប ទើបគេលើបីរាងតូចសំដៅទៅកន្លែងស្នាក់របស់កម្មករ ។

.........................

« ថៅកែ...!»

«ស្អីឯង?!»

យ៉ុងហ្គី ងាកមករកកូនចៅជំនិត ពេលគេដើរសុខៗវាក៏ហៅ។

«នោះនុះ! ហ៊ូជុន ដូចជាបី ជីមីន  មើលទៅដូចជាអល្អិតនោះសន្លប់ » 

វ៉ុនឆាចង្អុលប្រាប់ យ៉ុងហ្គីក៏ងាកខ្វាច់ទៅរកតាមទិសដៅដែលកូនចៅប្រាប់ភ្លាម គេជ្រួញចិញ្ចើមចូលគ្នាបន្តិច ហើយ មិនបង្អង់យូរគេក៏ដើរទៅរក ដោយវ៉ុនឆាដើរតាមពីក្រោយ។

«ហ៊ូជុន»  ទៅដល់ភ្លាមគេក៏ហៅឈ្មោះ កម្មកររបស់ខ្លួនភ្លាម។

«បាទ! ថៅកែ!» ហ៊ូជុនបញ្ឈប់ជំហានពេលលឺចៅហ្វាយហៅខ្លួន។

«អាល្អិតនេះកើតអី?!»

គេសួរផូងផ្តាំង ដោយមិនគិតច្រើន ចិត្តក៏ រសាប់រសល់ពេលឃើញមុខស្អាត ស្លេកស្លាំងស្ទើរតែគ្មានឈាមបន្តិចសោះ។

« ខ្ញុំក៏មិនដឹងដែរទាន !ពេលខ្ញុំមកឃើញ គឺជីមីនដួលសន្លប់ទៅហើយ» គេប្រាប់តាមអ្វីដែលខ្លួនបានឃើញ។

«ឲ្យមកយើង»

«បាទ?!»

«ឲ្យអាល្អិតនេះមកយើងបីវិញ. ហើយឯងទៅធ្វើអីផ្សេងទៅ»

«តែខ្ញុំអាចមើលថែជីមីនបាន. ថៅកែកុំបារម្.....»

ហ៊ូជុននិយាយមិនទាន់ចប់ផង វ៉ុនឆាក៏ យល់ពីសភាពការណ៍ គេប្រញាប់ចូលមកនិយាយកាត់សម្តីហ៊ូជុនភ្លាម. ។

«អូ! ហ៊ូជុន ឯង ឆាប់ឲ្យជីមីនទៅថៅកែទៅ យើង មានការងារដែលឲ្យឯងជួយបន្តិច»

«បាទ !»

ហ៊ូជុនគ្មានជម្រើសក៏ ហុចរាងកាយ ដែលសន្លប់ស្តូកស្តឹងរបស់ជីមីនទៅឲ្យចៅហ្វាយ. គ្រាន់តែចៅហ្វាយទទួលពីដៃនាយហ៊ូជុនរួច វ៉ុនឆាក៏ទាញដៃហ៊ូជុនទៅ ហើយក៏មិនភ្លេចលាចៅហ្វាយខ្លួនដែរ។

«ថៅកែ ខ្ញុំ មានធុរៈដូច្នេះសុំទៅមុនជាមួយហ៊ូជុនហើយ»

យ៉ុងហ្គីមិនតបត គ្រាន់តែងក់ក្បាល គេមើលអ្នកក្នុងរង្វង់ដៃ ដែលសន្លប់ ទឹកមុខស្លេកស្លាំង មើលយ៉ាងឃើញច្បាស់ គេសម្លឹងមុខជីមីនដោយ ភាពខ្វល់ខ្វាយ ព្រមទាំងបន្ទោសខ្លួនឯងក្នុងចិត្ត កាលពីថ្ងៃគេឃើញច្បាស់ថាអាល្អិតនេះមិនស្រួលខ្លួន គេគួរតែឲ្យអាល្អិតនេះសម្រាកសិន តែបែរជាឲ្យមកធ្វើការទៅវិញ. ។ យ៉ុងហ្គីលើកបីអ្នកដែលសន្លប់ចូលទៅក្នុងផ្ទះសំដៅទៅបន្ទប់របស់ខ្លួន។

🦋៚សូមអរគុណសម្រាប់ការចូលអានរឿងប្រលោមលោកដែលអេតមីនបានសរសេរ🙏🏻💜🫶🏻

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now