ភាគទី១៣

208 32 4
                                    



បន្ទាប់ពីចេញពីធ្វើការ ជីមីនក៏ ជិះកង់សំដៅទៅ មន្ទីរពេទ្យដែលអ៊ុំចេញគេស្នាក់នៅ មិនឆ្ងាយពីទីនេះប៉ុន្មាន ដោយ នៅកន្រ្តកង់ គេមាន ផ្លែក្រូចមួយថង់ ដែល អ៊ុំមេការនៅទីនោះឲ្យគេ ។ រាងស្តើង ធាក់កង់ យ៉ាង ប្រញាប់ប្រញាល់  នៅតាមដងផ្លូវដែលឃាចង្កេះភ្នំមានរាង កោង ដែល ធ្វើឲ្យគេត្រូវបត់ចុះបត់ឡើង ទម្រាំទៅដល់មន្ទីរពេទ្យ បង្អែក។   ជីមីនចុះពីលើកង់ ពេលវៃ ជន្ទុលរួចរាល់ អ្នកក៏ស្រវាយកថង់ក្រូច  បោះជំហានដើរទៅ បន្ទប់ដែលអ៊ុំស្រីគេកំពុងស្នាក់នៅ។

« មកមើលអ៊ុំស្រីទៀតហើយមែនទេ ជីមីន»

គិលានុបដ្ឋាយិកាដែលកំពុងរុញរទេះសំភារៈ តាមផ្លូវ ពេលឃើញជីមីននាងក៏សួរ ព្រោះឃើញអ្នកកម្លោះឧស្សាហ៍ចេញចូលមន្ទីរពេទ្យ ញឹកញាប់ រហូត នាងនឹងគេរាប់អានគ្នាជាមិត្តភក្តិទៅហើយ. នាងដឹងថាជីមីនពិតជាស្រឡាញ់អ៊ុំស្រីរបស់គេណាស់។

«បាទមីណា! សុំទោសណា ថ្ងៃនេះមិនបាននៅនិយាយគ្នាយូរទេ»

ជីមីន ញញឹមខ្សោះដាក់មីណា អ្នកក៏ចង់នៅនិយាយជាមួយនាងយូរដែលតែ ដោយសារ អ្នក មកប្រលប់ពេក មិនអាចនៅយូរឡើយ ត្រូវប្រញាប់ទៅផ្ទះវិញ

« មិនអីទេ ចាំថ្ងៃក្រោយក៏បាន» មីណាឃើញទឹកមុខនឿយហត់របស់គេហើយក៏យល់ចិត្តទើបមិនបានឃាត់គេ ឡើយ។

«បាទ! »

បន្ទាប់មកអ្នកទាំងពីរក៏ បំបែកផ្លូវគ្នា ដើរចេញរៀងខ្លួន ចំណែកជីមីនក៏ប្រញាប់ដើរទៅបន្ទប់របស់អ៊ុំស្រីខ្លួន។

ក្រាក!!!

អ្នកបើកទ្វារចូលទៅថ្នមៗ ពេលអ៊ុំស្រីដែលកំពុងគេងឲ្យម៉ាក់របស់គេជូតខ្លួននៅលើគ្រែអ្នកជម្ងឺ កំពុងតែញញឹមដាក់អ្នក. ពេលនេះទឹកមុខរបស់គាត់ក៏ស្រស់បស់ជាងមុនធ្វើឲ្យជីមីន មានកម្លាំងចិត្ត បាត់ហត់អត់រលីង អ្នកដើរនៅរកពួកគាត់ទាំងពីរ ដោយដាក់ ថង់ផ្លែក្រូចនៅលើតុក្បែរនោះ។

«ចេញពីធ្វើការហើយមែនទេកូន?»

អ្នកមីងឆេយ៉ុង សួរកូនប្រុសរបស់គាត់ ពេលឃើញគេមកដល់ ពេលឃើញមុខកូបសុទ្ធតែដំណក់ញើស គាត់អត់អាណិតកូនមិនបានប៉ុន្មានថ្ងៃនេះ គាត់រវល់នៅមើលថែបងស្រី មិនបាននៅមើលថែផ្ទះ សម្បែង តែកូនប្រុសម្នាក់នោះ ទោះបីធ្វើការហត់យ៉ាងណាក៏ ឆ្លៀតពេល មកទីនេះ ហើយក៏ ទៅផ្ទះ វិញ  ដល់ផ្ទះក៏ ត្រូវដាក់ចំណីឲ្យជ្រូកមាន់ទា ហើយ នៅរៀបចំផ្ទះទៀត ទម្រាំហើយក៏យប់ជ្រៅ  គេងមិនបានប៉ុន្មានម៉ោងក៏ត្រូវឡើងទៅធ្វើការ គិតហើយក៏អត់បារម្ភពីកូន ខ្លាចថាកូនប្រុសនឹងទ្រាំទ្រលេងបានក៏ធ្លាក់ខ្លួនឈឺ  វារឹតតែយ៉ាប់យឺន មិនខានទេ។

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now