ភាគទី៧

222 30 8
                                    



បន្ទាប់ពីស្រឡាំងកាំងនឹងការថើបដ៏ទន់ហន់ របស់ប្រុសឈាមត្រជាក់ដូចជាថៅកែខ្លួន. ពេលដែលជីមីនភ្ញាក់ស្មារតីវិញគេក៏ដើរចេញទៅឆ្ងាយទៅហើយ. ទុកឲ្យនាយ​ ខ្ជឹប​បបូរមាត់​ដែល​ហេីមជាំ​របស់ខ្លួនបេះដូងក៏នៅតែលោតញាប់ រាងកាយ​ នាយនៅតែ​មាន​ចំហាយ​ក្តៅ​ របស់គេភាយៗនៅឡើយ សម្តី ប្រមាថរបស់គេនៅតែលឺក្បែរសោតប្រសាទនាយ ទោះបីជាឈឺចាប់តែជីមីន​ក៏​ប្រឹង​ទប់​វា​អស់​សមត្ថភាព​ ខណៈ​នោះ​ក៏​ងេីប​បេីក​ភ្នែកសម្លឹង​មេីល​គេ​ដែល​ដេីរចេញទៅ​ដោយ​ការ​អាម៉ាស់​ នាយ​លេីកដៃ​ទាំង​ពីរឱបទ្រូង​ទាំង​រលីងរលោង​ទឹក​ភ្នែក​  វាហាក់​ដូច​ភាព​ផុយ​ស្រួយ​បាក់ធ្លាក់​លេីដេីមទ្រូង​៕

ចំណែកយ៉ុងហ្គីដែលដើរចេញទៅនោះគេក៏មករកកូនចៅដែលកំពុងដាក់ស្មៅឲ្យសេះ សំណព្វរបស់គេស៊ី រួចគេក៏ហៅឲ្យវ៉ុនឆាចូលទៅបន្ទប់ធ្វើការរបស់ខ្លួន. មួយសន្ទុះក្រោយមកទ្វារក៏បើក. គេដឹងថាជាកូនចៅរបស់ខ្លួនទើប បញ្ជាភ្លាម

«វ៉ុនឆា​ ! កុំ​ភ្លេច​ បេីក​លុយ​ប្រាក់​ខែ​ឲ្យ​ជីមីន​មុនផង​ »

ទឹកមុខដ៏ ស្ងប់ស្ងាត់របស់គេ. ធ្វើឲ្យគ្មានអ្នកណាដឹងឡើយថានៅពីក្រោមភាពសោះកក្រោះនោះ បង្គាប់ដោយភាពខ្វល់ខ្វាយ. គេក៏​ឆ្ងល់​ហេតុ​អី​ក៏អាល្អិតនោះមកសុំ​បេីក​ប្រាក់​ខែ​មុន​ដូច្នេះ​  ? តែគេមិនហ៊ានដេញដោលសួរខ្លាចថា អាល្អិតនោះសង្ស័យថាគេ ខ្វល់ ឬ. បើក្មេងនោះបានដឹងពីគោលបំណងគេ អាល្អិត នោះអាចនឹងបានចិត្ត មិនខាន។

«បាទ​ចៅហ្វាយ​! »

នាយវ៉ុនឆា​តប​ទទួល​ដោយក្នុងចិត្ត ងឿងឆ្ងល់ ហេតុអីសុខៗចៅហ្វាយខ្លួនបើកប្រាក់ខែឲ្យជីមីនមុនថ្ងៃទៅវិញ?! តែគេមិនហ៊ានសួរ ខ្លាចថា មិនទាន់បានចម្លើយផងគេក៏ត្រូវគាត់ទាត់ចេញទៅក្រៅបន្ទប់ទៅហើយ ព្រោះទឹកមុខ ចៅហ្វាយពេលនេះ ត្រជាក់ស្មើចែសរហូតគេមិនចង់ហ៊ាន ដកដង្ហើមនៅមុខគាត់។

«អែង​ចេញ​ទៅ»

«បាទទាន». មិនឲ្យគាត់និយាយជាលើកទីពីរ វ៉ុនឆារហ័ស បែរខ្លួនទៅរកមាត់បើកចេញទៅភ្លាម។

បន្ទាប់​ពី​ដេញកូន​ចៅគេចេញពី​បន្ទប់​ហេីយ​   យ៉ុងហ្គី​ ក៏កេីត​អាការះ​ អារម្មណ៍​មិននៅ​ក្នុង​ខ្លួន​  ក្លិនក្រអូប​ប្រហេីរ​នៃ​ក្លិន​ក្រូច​ឃ្វិច​ចេញពី​ខ្លួនក្មេងល្អិតនោះនៅតែឆួលជាប់​ច្រមុះ​ រសជាតិ​ផ្អែម​នៅតែ​ជាប់​ចុងអណ្តាត​៕​ទាំង​ដែល​ដឹងថា​ការ​ចូល​ទៅជិត​​គឺ​ហាយន: ប៉ុន្តែ​គេនៅតែ​ប្រថុយ​ដដែល​ហេីយ​យ៉ាង​ម្តេច​ គេពេញ​ចិត្ត​ទេ?!  តែ​មេីលចុះ​រាងកាយ​ស្រ្តេស​របស់​គេ​ វា​កាន់តែ​ ឈឺចាប់​បានត្រឹម​តែ​ជ្រឹមភ្នែក​ដោយ​កំហឹង​ ខាំថ្គាម​ណែន​ ឡេីង​វាចង់​ផ្ទះ​ទៅហេីយ​៕

យ៉ុងហ្គី​ផ្អែក​ខ្នង​នឹង​បង្អែក​កៅអី​ ដោយ​អាការះ​តានតឹង​ ហេតុការណ៍​នៅ​កៀន​របង​ចម្ការ​គេ​ វាផុសនៅ​ជាប់ក្នុង​ ខួរក្បាល​គេ​ដដែល​ មិន​ព្រម​រលប់សោះ​ហេីយ​ឈាម​នៅក្នុង​ខ្លួន​គេ​វាកាន់តែ​ក្តៅ​ដោយហាមមិនបាន៕

"ហ្ហេីយ​!!!  ធ្វើ​យ៉ាងម៉េច​ទៅ​?! ទេីប​អាខួរក្បាលនេះ​ វា​ឈប់​ គិត​ ពីវា ធុញ​ណាស់​វេីយ"​

គេ​គ្រវីក្បាល​ខ្លាំង​ ៗ​ ពោល​ពាក្យ​អសុរោះចេញ​មក​តិចៗ​យ៉ាង​មួម៉ៅ​ តាម​ធម្មតា​គេ​មិន​មែនមនុស្ស​បែបនេះ​   តែ​ពេល​បានឃើញ​ននឹងបាន ប៉ះពាល់​ ខណៈ​ដែល​ក្មេងនោះតែងតែ​ ចង់​គេច​ចេញ​ពីគេ​ គេកាន់តែ​ចង់ចូលទៅ​រក វា​ធ្វើ​ឲ្យ​គេ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯងជា​ខ្លាំង​ ថា​គេអាច​ទ្រាំ​នឹង​ឥទ្ធិពល​ស្នេហ៍​របស់​ជីមីន​បាន​យូរ​ប៉ុណ្ណា​?!!!

        ......................... ............

ជីមីន អង្គុយ ស្រងេះស្រងោចម្នាក់ឯងនៅលើបង់ក្រោមម្លប់ ដើមឈើធំមួយដែល ដុះក្បែរផ្លូវ ចូលទៅចម្ការធំ។

«ជីមីន...!»

សម្លេង ហៅពីក្រោយខ្នង់ធ្វើឲ្យជីមីនងាកទៅរក  ពេលឃើញថាជាអ្នកណា នាយក៏ញញឹមតិចៗទាំងមិនសូវសម។

«ចាំយូរទេ?!»  វ៉ុនឆា សួរទាំងក្រែងចិត្ត នឹង អ្នកកម្លោះតូចដែលគេឲ្យអង្គុយចាំនៅទីនេះ

«មិនយូរទេពូ» មិនត្រឹមតែនិយាយ ជីមីនក៏ងើបក្រោកឈរ. រាងស្តើងញញឹមតិចៗដាក់វ៉ុនឆាលក្ខណៈជាគ្នាឯង

«នេះជាប្រាក់ខែរបស់អែង»

«បាទ!អរគុណ»  ជីមីនអោនលំទោន ព្រមទាំងទទួលស្រោមសំបុត្រដែលមានលុយក្នុងនោះដោយដៃពីរ  រួចគេក៏និយាយបន្ត« ដូច្នេះ ខ្ញុំសុំទៅវិញហើយ »

«បាទ ទៅចុះ». និយាយរួចអ្នកទាំងពីរក៏ បំបែកគ្នា ដើរចេញទៅ ផ្លូវផ្សេងគ្នាទៅ. ដោយជីមីនគេ ប្រញាប់ប្រញាល់ ទៅមន្ទីរពេទ្យ។

✨កុំប្រកាន់អីណា សាច់រឿងអេតមីនសរសេរបានតែបន្តិចៗទេ ព្រោះរវល់🙏🏻💜

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now