ភាគទី១៤

175 26 3
                                    

ថ្ងៃថ្មីបានចូលមកដល់ ជីមីនក៏ទៅធ្វើការតាមធម្មតា  តែគេក៏ត្រូវចៅហ្វាយកម្លោះប្រើឲ្យទៅទិញរបស់របរជាមួយ ទោះបីជាចិត្តមិនចង់ទៅជាមួយគេតែពីរនាក់ក៏ដោយក៏អ្នកត្រូវបង្ខំចិត្តទៅដដែល។ 

បន្ទាប់ពីទិញឧបករណ៍កសិកម្ម របសរបរប្រើប្រាស់មួយចំនួនព្រមទាំងជីនៅក្នុងក្រុងហើយរួចរាល់  រថយន្តក៏បើកត្រឡប់មកវិញ នៅតាមដងផ្លូវគេសឹងតែមិននិយាយជាមួយអ្នកឡើយ នៅធ្វើមុខក្រម៉ូ ម្តងម្កាលគេក៏សម្លឹងអ្នកហើយក៏ ធ្វើមុខសោះអង្គើយលើសដើម។

ដោយសារពីយប់ជីមីនមិនសូវបានគេងគ្រប់គ្រាន់ ណាមួយគិតច្រើន ហើយនៅមកជិះឡានដែលបើកកាត់តាមភ្នំ ដែលបត់បែន ទោះបីផ្លូវថ្នល់ចាក់ដោយកៅស៊ូនឹងបេតុង ក៏ដោយ ក៏ធ្វើឲ្យអ្នកវិលមុខ ធីងធោងមួយរំពេច។

ជីមីនមានទឹកមុខមិនល្អ អារម្មណ៍វិលមុខរកកល់ចង់ក្អួតក៏ធ្វើក.អ្នក ទើបជីមីនប្រញាប់យកដៃបិទមាត់គេភ្លាម។

« ឯង! ហាមក្អួតដាក់ឡានយើង»

សម្លេងមាំស្រែកចេញមក គេហួងហែងខ្លាចថានាងមកក្អួតដាក់ឡានសំណព្វចិត្តរបស់ខ្លួន ទើបជាងហ្វ្រាំងយ៉ាងទានហន់បំផុត។

ងឺតត!!! សម្លេងចាប់ហ្វ្រាំងលាន់កកិតនឹងថ្នល់~

«ឆាប់ចេញទៅ! ទៅក្អួតនៅខាងក្រៅទៅ»

ជីមីន មិនបានតបត អ្នកប្រញាប់ប្រញាល់បើកទ្វារចុះយ៉ាងលឿន ទៅក្អួតនៅតាមចិញ្ចើមផ្លូវ រាងតូចចំកោងខ្លួនក្អួត ហើយក្អួតទៀត រហូតទន់ខ្លួន ទៅអង្គុយលើស្មៅដោយអស់សភាព មុខតូចស្អាតក៏ស្លេកស្លាំង។

ចំណែកឯចៅហ្វាយកម្លោះ មិនអាណិត នៅស្តីឲ្យនាងទៀត។

« នែ៎! នៅដល់ណាទៀត ចេះធ្វើខ្លួនមាយាទៅកើត លឿនឡើងយើងប្រញាប់»

ទោះមាត់គេស្តីថាតែក៏បោះទឹកសុទ្ធក្បែរ  ជីមីនរើសយកមកខ្ពុរមាត់ ទាំងមិនមាត់ក. ពេលរួចរាល់ក៏ឡើងមកអង្គុយលើឡានវិញ ។ ពេលឃើញថាអាល្អិតក្បែរខ្លួនអង្គុយបានស្រួលបួលហើយគេក៏បើកចេញទៅភ្លាម។

គ្រាន់តែមកដល់ចម្ការវិញគេក៏ចុះពីឡាន ដើរចេញលឿនស្លេវដោយមិនខ្វល់នឹងជីមីនដែលចុះតាមក្រោយ។ គ្រាន់តែយ៉ុងហ្គីដើរចេញមិនបានប៉ុន្មាន ស្រាប់តែអ៊ុនសុង ដែលមិនសូវចូលចិត្តជីមីនក៏ប្រាកដខ្លួនដើរមករកជីមីន។

«នែ៎!នាយជីមីន ចៅហ្វាយឲ្យឯងលើករបស់ចុះពីឡាន »

«ឲ្យខ្ញុំលើករបស់ទាំងអស់នេះតែម្នាក់ឯង?!»

ជីមីនអត់ស្រឡាំងកាំងមិនបានរបស់ដែលនៅគូទឡានខាងក្រោយពេញ ហើយមើលបេជីក៏ស្មានបានថាទំងន់របស់វាមិនបានស្រាលឡើយ។

«ត្រូវហើយ » គេឆ្លើយ ឈរអោបដៃមើលធ្វើរំភើយ គេពេបមាត់ចំអកបន្តិចមុខនឹងនិយាយបន្ត

« ឆាប់ធ្វើ ឲ្យហើយលឿនៗទៅ យើងមិនដឹងទេ ចៅហ្វាយបញ្ជាឯងតែម្នាក់»

ថាហើយក៏រលាស់គូទដើរចេញទៅបាត់។ ទុកឲ្យជីមីន ហួសចិត្ត នឹកអន់ចិត្តនឹងមនុស្សម្នាក់ដែលដឹងច្បាស់ហើយថាមុននេះអ្នកមិនស្រួលខ្លួន តែនៅមកប្រើអ្នកឲ្យលើករបស់ធ្ងន់ទៀត មនុស្ស អត់ចិត្តថ្លើម  មនុស្សគ្មានទឹកចិត្តមេត្តា។ ទោះបីជាក្នុងចិត្តលួចជេរគេក៏ដោយក៏ ជីមីន ព្រមលើកបេជីនោះតាមសម្រួល ដោយសារតែរាងអ្នកតូចល្អិត ទើបពេលនេះពិតជាពិបាក ណាទម្ងន់វាធ្ងន់ធ្វើឲ្យដៃរបស់ជីមីនចាប់ផ្តើមចុកស្រពន់  បើអ្នកធ្លាប់ធ្វើការធ្ងន់ៗច្រើនមកហើយក៏ដោយ តែដោយសារតែអាការៈពុលឡានមុននេះធ្វើឲ្យអ្នកគ្មានកម្លាំងកំហែង។ រាងតូចដង្ហក់ជាច្រើនដងទម្រាំលើកបេជីទាំងនោះទៅដាក់ក្នុងឃ្លាំងទុករបស់ដែលឆ្ងាយគួរសម ជីមីនព្យាយាមលើរបស់របរក្នុងឡានទៅទុក ទាំងហត់នឿយនឹងស្រេកទឹក បំពង់ក.របស់អ្នកស្ងួត ពេលជីមីនធ្វើការយ៉ាងពិបាក តែអ្នកដែលឈរមើលពីចំងាយ គេពិតជាមានអារម្មណ៍សមចិត្តដែលបានឃើញភាពវេទនារបស់មនុស្សដែលគេស្អប់។

🦋៚សូមអរគុណសម្រាប់ការចូលអានរឿងប្រលោមលោកដែលអេតមីនបានសរសេរ🙏🏻💜🫶🏻សូមអភ័យទោសសម្រាប់ការឲ្យរង់ចាំយូរ🙏🏻🥹

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now