ភាគទី៤

242 32 2
                                    


💥នៅក្នុង​ចម្ការ

​បន្ទាប់​ពី​ជីមីន​បានឈប់​សម្រាក​ពី​ការ​សិក្សា​ ជាច្រើន​ខែ​​ ទេីប​គេ​មក​សុំ​អ៊ុំ​ប្រុសម្នាក់​​ដែល​ជា​មេការ​មេីលខុស​ត្រូវ​ក្នុង​ចម្ការ​ ណាមួយ​គាត់​ជាអ្នកស្រុកភូមិនេះដែរ​ ទេីប​គាត់​អាណិត​ក៏​ យល់​ព្រម​ទទួល​គេមកធ្វើជា​កម្មករ​នៅ​ចម្ការ​នេះ​  ព្រោះ​បេី​បាន​ធ្វើ​ការ​នៅទីនេះ​  អាចរក​កម្រៃ​បាន​ខ្លះ​ គ្រាន់អាច​ជួយ​សម្រាល​បន្ទុក​ម្តាយ​របស់​គេបានបន្តិចដែរ៕

"​ក្មួយ​ជីមីន​ សម្រាក​សិន​ទៅ​ ថ្ងៃ​នេះ​មេឃ​ក្តៅ​ខ្លាំង​ណាស់​"​ 

អ៊ុំ​ហុង​ដែល​ជា​មេការ​និយាយ​ប្រាប់​​ទាំង​អាណិត​ពេល​ឃើញ​ថា​ក្មេងតូច​ម្នាក់នេះ​ ខំប្រឹង​ធ្វើ​ការ​ ទាំង​មិនខ្លាច​នឿយហត់​បន្តិច​សោះ​ទោះបីជាមេឃក្តៅយ៉ាងណាក៏គេមិនរអ៊ូមួយបាត់ឡើយ។

"បាទ   អរគុណ​អ៊ុំ​  នៅតែ​បន្តិច​ទៀត​ទេ​ខ្ញុំ​ធ្វើ​រួច​ហើយ​  អ៊ុំ​ទៅ​សម្រាក​មុន​ខ្ញុំ​ចុះ"​

គេតប​ទាំង​ផ្ទៃ​មុខ​មានតំណក់​ញើស​តូច​ៗពាសពេញ​  ទោះបីជា​គេ​ពាក់​មួក​បិទ​ជិត​ក៏ដោយ​ តែ​នៅក្នុង​ កម្តៅ​​ថ្ងៃ​ដ៏សែន​ក្តៅ​ហែង​បែបនេះ​ ធ្វើ​ឲ្យ​រាងតូច​ ដាបដោយ​ញេីស​ស្រក់​តក់​ៗ​

"អីចឹង​អ៊ុំ​ទៅមុនហេីយ"

"បាទ  "​

បន្ទាប់​អ៊ុំ​ហុង​ក៏​ដេីរចេញ​ទៅ​  រីឯ​ជីមីន​​ក៏​ធ្វើ​កិច្ចការ​របស់​ខ្លួន​បន្តទៀត​៕

យ៉ុងហ្គីដើរមក ស្របពេលភ្នែករបស់គេជំពប់នឹងរាងតូចស្តើងដែលកំពុង តែឆាយដីនឹងបោច ស្មៅចេញពីគុម្ពដើមក្រូចដែលគេឲ្យកម្មករដាំបន្ថែមទៀត គេមាន អារម្មណ៍ថាប្រហែលៗ ថាដូចជាធ្លាប់ជួបនៅកន្លែងណាមួយ តែក៏រកនឹកមិនឃើញ ពេលមានសម្លេង កូនចៅស្រែកហៅគេ គេក៏លេងចាប់អារម្មណ៍ យ៉ាងណាក្មេងប្រុសនោះជាកម្មករនៅទីនេះ គេប្រហែលជាឃើញនៅចម្ការ របស់គេនឹងឯង  គិតដូច្នេះហើយគេក៏ដើរចេញពីទីនោះទៅ។

ចំណែកឯជីមីនដែលកំពុងតែជម្រះស្មៅ គេមានអារម្មណ៍ដល់ក្រសែភ្នែក មនុស្សម្នាក់សម្លឹងមកខ្លួន ធ្វើឲ្យមានអារម្មណ៍ ព្រឺព្រួចក្តៅរងារមួយរំពេច. ជីមីនក៏ងើបមុខឡើង តែបានត្រឹមតែឃើញពីក្រោយខ្នងអ្នកកម្លោះប៉ុណ្ណោះ ព្រោះគេចេញទៅឆ្ងាយដែរទៅហើយ ទើបគេមិនគិតច្រើនក៏ធ្វើការងាររបស់ខ្លួនបន្តទៀត។

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now