ភាគទី១៦

214 22 4
                                    

ក្រោយពីយ៉ុងហ្គី យកជីមីនមកដល់បន្ទប់ខ្លួនគេក៏ដាក់រាងតូចនៅលើកគ្រែរបស់ខ្លួនថ្នមៗរួចខ្លួនក៏ទៅយករបស់ដែលខ្លួនត្រូវការ។ យ៉ុងហ្គីដែលកាន់កូនចានដែកចេញពីបន្ទប់ទឹកនោះគេមកដល់ ក៏ដាក់ចានដែកនៅនៅលើតុ ហើយក៏ដើរមកក្បែររាងតូច ដៃមាំក៏ស្ទាបថ្ងាស់អ្នកជម្ងឺ ពេលឃើញមុខស្លេកស្លាំងនោះហើយក៏អត់ព្រួយបាម្ភក្នុងចិត្តមិនបាន។
« ឯងក្តៅខ្លួនខ្លាំងណាស់!ចាំយើងជូតខ្លួនឲ្យឯង យើងមិនបានគេងចំណេញលើឯងទេ ពេលដឹងខ្លួនកុំគិតមករករឿងយើងឲ្យសោះ»
គេនិយាយដោយសម្លេងស្មើៗ តែកាយវិការបែរជាទន់ភ្លន់ម្រាមដៃវែងៗចាប់ផ្តើមប្រឡេះឡេវអាវដំណេកជីមីនមួយៗដោយដៃគេចាប់ផ្តើមញ័រៗ គ្រាប់ទីមួយរបូត តាមដោយគ្រាប់ទីពីរ ទីបី ហើយក៏គ្រាប់បន្តបន្ទាប់ រហូតដល់គ្រាប់ចុងក្រោយ ធ្វើឲ្យរាងកាយគេប្រែជារឹងស្តូរពេលបានឃើញវាលលើអាក្រាតរបស់អាល្អិត ដែលគេគិតថាមានតែស្បែកដណ្តប់ឆ្អឹង តែការគិតរបស់គេខុសទាំងស្រុង គេទៅគាំងស្ញេញពេលបានឃើញច្បាស់ផ្ទាល់ភ្នែកទាំងគូ រហូតគេត្រូវលេបទឹកមាត់ក្អឹកៗ ។
  ព្រះជួយ!!! អាល្អិតនេះលាក់រូបពិតមែន តាមពិតរូបរាងអាល្អិតនេះពិតជាគួរឲ្យចង់ចាប់ឆីទំពារមិនឲ្យសល់ឆ្អឹង ។
គេគិតហើយក៏ខំទប់ចិត្តទប់អារម្មណ៍ តែអាភ្នែកចង្រៃរបស់គេវាមិនស្តាប់សោះ នៅតែសម្លឹងមើលរាងកាយតូចស្រឡូនសរខ្ចីមួយកំណាត់លើរបស់ជីមីនមិនឈប់ ។ដើម្បីបញ្ឈប់ចិត្តលាមករបស់គេ ទើបគេស្ទុះស្ទារងើបទៅជ្រលក់កន្សែងដែលនៅក្នុងចានដែកយកមកពូតហើយក៏មកអង្គុុយលើគ្រែក្បែរអាល្អិតនោះវិញ គេជូតមុខហើយក៏ដេញមកក. ហើយក៏ជូតដេញលើដើមទ្រូង ដែលរលោងស្រិលស្រមោចវាជ្រុះ ដៃញ័រៗរបស់គេសឹងតែកាន់កន្សែងមិនចង់ជាប់
  ងាន់ហើយ!អាឆ្គួតអើយ ចេះមកមានអារម្មណ៍នឹងអ្នកឈឺ ទៅកើតវើយ !!!
យ៉ុងហ្គីជូតខ្លួនឲ្យជីមីនបណ្តើរជេរខ្លួនឯងបណ្តើរ ហើយប្រាប់ខ្លួនឯងឲ្យទប់ចិត្ត  បន្ទាប់មកក៏រហ័សជូតខ្លួនឲ្យជីមីនដោយឈប់គិតរឿងផ្តេសផ្តាស។ គេធ្វើដោយយកចិត្តទុកដាក់ពន្លឺភ្នែកក៏ស្រទន់ ហើយមើលមកដោយការព្រួយបារម្ភ ខ្វល់ខ្វាយ ពេលជូតឲ្យជីមីនរួចរាល់ហើយគេក៏យកអាវមកពាក់ឲ្យវិញ។
«អាល្អិតនេះ !នៅគេងនៅឡើយ  ធ្វើយ៉ាងមិចទៅទើបឲ្យវាលេបថ្នាំបាន?»
គេឈហេលហាលកាន់ថ្នាំ ធ្វើមុខស្មុគ មិនដឹងថាគួរឲ្យលេបតាមណ ហើយខួរក្បាលដ៏សែនឆ្លាតរបស់គេក៏ចាប់ផ្តើមដំណើរការ វាមានតែវិធីមួយនឹងទេទើបអាចឲ្យថ្នាំចូលពោះបាននោះគឺមានតែយកមាត់គេទៅប្រើប៉ុណ្ណោះទើបបាន ។
«ឯងកុំគិតគេងចំណេញលើខ្លួនឯងឲ្យសោះ យើងគ្រាន់តែមិនចង់ឲ្យឯង មកស្លាប់ក្នុងបន្ទប់យើងប៉ុណ្ណោះ»
គេគិតហើយក៏កាន់កែវទឹក ហើយក៏លើអ្នកដែលឈឺឲ្យអង្គុយបន្តិច  គេខាំច្បិចថ្នាំនៅចុងមាត់ ហើយក៏ទំលាក់បបូរមាត់ក្រាស់លើបបូរមាត់តូចចុងអណ្តាតរុញថ្នាំចូលទៅក្នុងមាត់ហើយ គេក៏ផឹកទឹកហើយក៏ធ្វើដូចជាពេលបញ្ចុះថ្នាំ ពេលហើយរួចរាល់គេក៏ដាក់ខ្លួនជីមីនឲ្យគេងវិញ ព្រមទាំងដណ្តប់ភួយឲ្យផង។
ក្រោយពីបញ្ចុកថ្នាំឲ្យជីមីនហើយគេគិតថាធ្វើការបន្តិចតែជីមីនដែលគេងនៅលើគ្រែនោះ រើចុះឡើង ផ្ទៃមុខស្អាត បែកញើសជោក  បបូរមាត់តូចហើបនិយាយ ដៃតូចក៏ ស្រវេស្រវា នៅកណ្តាលអាកាស សម្លេងអ្នកដែលគេងលក់បិទភ្នែកក៏បន្លឺឡើងខ្សាវៗ។
« ...ហ៊ឹម...រងារ រងារណាស់ ! »
បបូរមាត់ស្លេកៗ ថ្ងូររហឹម សង្គៀតឆ្មេញលាន់រង្ងំ ដៃតូចឱបខ្លួនឯងកាន់តែណែន ។
«ហ្អើយ!កើតស្អីឯងទៀតហើយ»
មាត់រអ៊ូស្តីថាឲ្យ តែទង្វើរបែរជាផ្ទុយពីសម្តី គេមិនគិតច្រើនក៏ឡើងទៅលើគ្រែដែរ។ ហើយត្រសុលខ្លួនមកនៅក្នុងភួយជាមួយ ស្រវារាងតូចមកឱបនៅក្នុងរង្វង់ដៃ ដោយជីមីនក៏ សសៀតមករករាងក្រាស់ឱបតបគេណែនដៃមុខស្អាតក៏ត្បុលមករកដើមទ្រូងរឹងមាំដើម្បីរកភាពកក់ក្តៅ ។
«ទ្រាំសិនទៅអាយ៉ុងអើយ! ពេលនេះអាល្អិតនេះឈឺ ចាំជាចាំឲ្យវាសងទាំងដើមទាំងកាក»
យ៉ុងហ្គីខាំមាត់ទប់អារម្មណ៍ ពេលត្រូវរាងតូចស្តើងសាច់ទន់ល្មើយឱបខ្លួនណែនបែបនេះ គេក៏ត្រូវអត់ដង្ហើមសង្ងំបិទភ្នែកគេងតាម ។

៚អេតមីន​សូមអភ័យទោស​ផង​អ្នក​អាន​ទាំង​អស់​គ្នា...​ដែល​អេតមីន​ឲ្យរង់ចាំយូរ អេតមីនយូរៗឆ្លៀតមកសរសេរផុសម្តងទេ🙏🙏🙏 មួយរយៈនេះ​ដែល​អេតមីន​ស្ងាត់​គឺដោយ​សារ​អេតមីន​មានបញ្ហា​កូនដែល​នៅក្នុង​ផ្ទៃរបស់អេតមីនខូច🤰🏻💔🥀😰

You've reached the end of published parts.

⏰ Last updated: Feb 18 ⏰

Add this story to your Library to get notified about new parts!

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now