ភាគទី២

270 29 0
                                    

💥ស្អែក​ឡេីង​

ពន្លឺ​ព្រះអាទិត្យ​រះចូលមកក្នុង​បង្អួច​ដែល​បេីក​កញ្ចក់​ សម្លេង​បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ​ ខ្យល់​បក់​រវិច​ៗ​សន្លឹក​ស្លឹក​ឈើ​រេរាំ​ចុះឡេីងបក់​ផាត់​ ខ្យល់​មកដល់​ក្នុង​បន្ទប់​  ធ្វើ​ឲ្យ​ ត្រជាក់​ស្រួល​កាយា​ខ្លាំង​តែ​ម្តង៕

យ៉ុងហ្គី​ អ្នកកម្លោះ​បេីកភ្នែក​ ទាំង​ខ្ជិល់​ច្រអូស​ ងេីប​អង្គុយ​ ពត់​ពែន​ខ្លួន​ប្រាណ​  យកដៃ​ខ្ទប់​មាត់​ដែល​ ស្ងាប​របស់​ខ្លូន​ ដែល​មិន​ទាន់​អស់​ចំហាយ​ងងុយ​នៅឡេីយ​៕

បន្ទាប់​មក​គេ​ក៏​ ងេីបឈរ​  ដេីរ​ចូល​បន្ទប់​ទឹក​ដែល​នៅ​ខាង​ឆ្វេងដៃ​  ដេីម្បី​ធ្វើ​ ធុរៈ​ផ្ទាល់​ខ្លួន​ មួយ​សន្ទុះ​ក៏​ចេញ​មក​វិញ​ព្រម​ទាំង​ ស្លៀក​ពាក់​បែប​សាមញ្ញ​ ៗ​ តាម​អ្នកនៅ​តំបន់​នោះ​៕

«នៅទីនេះពិតជាស្រស់​ស្រាយ​ណាស់​!!! »

យ៉ុងហ្គី​ បេីកទ្វារ​ចេញ​មកក្រៅ​ សម្លឹង​ទេសភាព​នៅ​ចំពោះ​មុខ​ ញញឹម​តិចៗ​បេះដូង​យ៉ាង​ពេញចិត្ត​  អាកាស​ធាតុ​នៅទីនេះ​ ពិតជា​ល្អ​មែនទែន​  គេ​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​បែបនេះ​  ការរស់នៅ​បែបនេះ​  ក្លិន​ក្រូច​ឃ្វិច​សាយភាយ​មកតិចៗ​ប្រហេីរ​ៗ​បែបនេះ​ណាស់​ រួច​អ្នកកម្លោះ​ក៏​ដេីរ​ចេញ​ទៅ​សំដៅ​ទៅ​មេីល​កម្មករ​ដទៃ​ទៀតនៅ​ឯចម្ការ​របស់​ខ្លូន​៕

💥នៅផ្នែកម្ខាងទៀត

នៅក្នុង​ផ្ទះ​តូច​ល្មម​មួយ​កន្លែង​នៅឆ្ងាយ​ពីចម្ការ​ ក្រូច​ឃ្វិច​របស់​ មីន​ យ៉ុងហ្គី​តែ​បន្តិច​ទេ​​ ក្នុង​គ្រួសារ​នេះមាន​សមាជិក​ត្រឹមតែ​បួននាក់​ប៉ុណ្ណោះ​​៕

«ជីមីន​ហា!  នេះឯងមិន​ទាន់​ទៅរៀនទៀតឬ​យ៉ាង​ម្តេច​  ?​ជិត​ដល់ម៉ោង​ហើយ​ណា​ នុះថេយ៉ុងនៅចាំឯងនៅខាងក្រៅហ៎! »បងប្រុស​របស់​ជីមីន​ស្រែក​ហៅ​ នៅដែល​ពេល​ដែល​មិន​ឃើញ​ប្អូនចេញ​មក​សោះ

«បាទ!   ខ្ញុំទៅឥលូវ​ហេីយ» សម្លេង​តូច​ ស្រួយស្រេះ​ស្រែក​ពី​ក្នុង​បន្ទប់​មក​ ​រាងតូច​ស្តើង​ក៏ ដេីរ​ចេញ​មក​ ព្រម​ទាំង​ស្ពាយ​កាតាប​រៀន​ពីក្រោយ​ផង​ ឆ្នាំ​នេះ​ជាឆ្នាំ​ បញ្ចប់​ការ​សិក្សា​របស់​គេ

«ឯង​ឆាប់​ទៅរៀន​ទៅ​ បងនឹងម៉ាក់​ ត្រូវ​ទៅ​ធ្វើ​ការ​ហេីយ​  »ណាមជូន ប្រាប់​​​ក្រោយ​ពី​ឃើញ​ប្អូន​​ចេញ​មក​

«បាទ​បង»ជីមីន​​តបហេីយ​ក៏ម្មីម្មា​ រត់​ចេញ​ទៅ​ដោយ​ឱនក្បាល​ គោរព​លា​ ម៉ាក់​នឹង​អ៊ុំស្រី​ផង​ ទេីប​រត់​ចេញ​ទៅក្រៅ​~~~

មីងឆេយ៉ុងជា​ស្ត្រី​ម៉េម៉ាយ​កូនពីរ​​​ក៏និយាយ​ទៅបង​ស្រីរបស់​ខ្លួន​ «បង​ហារីន​  បង​កុំ​ធ្វើ​កិច្ចការ​ធ្ងន់​អី​ សម្រាក​ឲ្យ​បាន​ស្រួល​ចុះ​ ខ្ញុំ​នឹង​កូន​ត្រូវ​ទៅ​ធ្វើការ​ហេីយ»

«ពិតមែនហេីយ​ អ៊ុំស្រី​   ខ្ញុំ​ត្រូវ​ទៅហេីយ​»  ណាមជូននិយាយ​ប្រាប់​ អ៊ុំ​ស្រី​ របស់​ខ្លួន​  អ្នកលឺ​ម៉ាក់​ធ្លាប់​និយាយ​ ពី​ខ្សែ​ជីវិត​របស់​អ៊ុំ​ស្រី​ខ្លួន​ ពិតជា​ជាកំសត់ហ្នឹងគួរឲ្យអាណិតណាស់ទោះបីកន្លងទៅសាមសិប​ឆ្នាំ​ជាងហេីយ​គាត់​នៅតែ​នឹករឿង​ អឌីតកាល​នោះ​ទៀត៕

«បង​ដឹងហេីយ អ្នក​ទាំង​ពីរ​ទៅធ្វេី​ការ​ចុះ»

គាត់​និយាយ​តបទៅ​ប្អូនទាំងពីរ​ ព្រម​ទាំង​ដាក់​ អំបោះ​ចាក់​ចុះ​  ងេីប​មុខ​ឡេីង​ញញឹម​តិចៗ​  ទោះបីជា​គាត់​មាន​អាយុ​ច្រើន​បន្តិច​មែន​តែ​ទម្រង់​មុខ​របស់​គាត់​ពិត​ជា​ស្រស់​ស្អាត​ណាស់​ បញ្ជាក់​ថា​កាល​ពីគាត់នៅ​ក្មេង​សម្រស់​ពិត​ជា​ស្រស់​ស្អាត​ដាច់​គេ​មិន​ខាន​៕

💥នៅខាង​ក្រៅ​របង​

«សូមទោស​ថេយ៍យេីង​គេងលក់​ជ្រុល​បន្តិច​ ទេីប​ក្រោកយឺតបែបនេះ»ជីមីន​​ រអៀស​ចិត្ត​ដែល​ឲ្យ​មិត្តភ័ក្តិ​របស់​ខ្លួន​រង់ចាំ​អ្នកយូរបែបនេះ​ ទេីបបានតែ​ធ្វើ​មុខ​ cute ៗដឹងកំហុស

«អឺៗ! មិនអីទេ​ តោះ​ប្រញាប់​ទៅប្រយ័ត្ន​ទៅរៀន​មិនទាន់»​ថេយ៉ុង​និយាយ​ប្រាប់​មិត្ត​ដោយមិន​ប្រកាន់​ឡេីយ​ ពួក​គេទាំងពីរ​ គឺជាកូន​អ្នកចម្ការ​រស់នៅ​ជេីងភ្នំនេះ​ ជីវភាពមិនសូវធូធារ​ប៉ុន្មាន​ទេ​ តែមិត្តភាព​ពួកនាង​គឺមិន​អាចកាត់​ថ្លៃ​បានឡេីយ​

«អឺម!  តោះ​ទៅ»បន្ទាប់​មក​ពួក​គេ​ទាំងពីរ​ក៏​ ជិះ​កង់​ចាកចេញ​ទៅ​សាលា​ដែល​មិន​ឆ្ងាយ​ពីផ្ទះ​ប៉ុន្មាន​ឡេីយ​៕

​       🌾~~~~~_______~~~~~~🌷

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLHikayelerin yaşadığı yer. Şimdi keşfedin