ភាគទី4

1.1K 45 2
                                    

ជីនជ្រួញចញ្ចើមពេលឮនាងនិយាយបែបនេះ ទឹកមុខនាងកម្សត់ដូចជាចង់យំ ទើបត្រូវធ្វើអោយគេប្ដូរទឹកមុខទៅជាញញឹមឡើងវិញមុននិងតប៖

«ខ្ញុំមិនបានទៅតែម្នាក់ឯងទេ»ជីន

«មិនពាក់ព័ន្ធនិងសំណួររបស់ខ្ញុំទេ»ស៊ូឈីនជ្រួញចញ្ចើមវិញម្ដងកាលបើចម្លើយរបស់គេវាចាកប្រធានពីសំណើររបស់នាងខ្លាំងពេក។

«ហើយទៅជាមួយខ្ញុំឬអត់? ខ្ញុំទៅពីរឆ្នាំណា នាងនៅទីនេះម្នាក់ឯងបានឬ?»ជីនសួរហើយក៏ដើរហួសនាងចូលទៅអង្គុយលើសាឡុងក្នុងផ្ទះ ធ្វើអោយអ្នកម្ខាងទៀតឈរគាំងដូចជាស្ដាប់គេមិនទាន់អីបែបនេះ ព្រោះខ្លាចថាខ្លួនឯងស្ដាប់ច្រឡំទើបងាកទៅសួរគេបញ្ជាក់។

«ខ្ញុំទៅជាមួយដែរឬ?ហេតុអី? កុំនិយាយលេងបែបនេះមិនសប្បាយទេ»ស៊ូឈីន

«រៀបខោអាវចាំបាច់តែប៉ុន្មានកំប្លេទៅបានហើយ ចាំខ្ញុំអោយគេមករៀបចំដើម្បីផ្ញើរទៅអោយតាមក្រោយ អោយលឿនឡើងសល់មិនប៉ុន្មាននាទីទៀតទេយន្ដហោះចេញដំណើរហើយ ឬមិនចង់ទៅជាមួយគ្នាទេ?»ជីន

«ចុះការងារខ្ញុំនៅទីនេះ?ហើយផ្ទះ?»ស៊ូឈីននៅសួរដេញដោលច្រើន ព្រោះនាងមិនទាន់ច្បាស់រឿងណាមួយមុខទេ នៅសុខៗមកហៅទៅភ្លាមៗអ្នកណាទៅត្រៀមខ្លួនទាន់?

«ទៅរៀបខោអាវសិនបានទេ? គ្រប់យ៉ាងចាំខ្ញុំឆ្លើយនៅពេលក្រោយ»ជីនក្រោកឈរឡើង មុននិងរុញនាងអោយចូលទៅក្នុងបន្ទប់ដើម្បីរៀបសម្លៀកបំពាក់បើមិនអញ្ចឹងទេ យឺតម៉ោងមិនបានទៅតែទាំងអស់គ្នានិង។

++++

[20នាទីក្រោយមក]

រាងកាយស្រឡូនរបស់នាងតូចចេញមកវិញជាមួយសំពត់ខ្លីពណ៍ផ្កាឈូក អាវម៉ូតករម៉ូល និងរំសាយសក់រលោងស្រិលរបស់នាងមកបិទបាំងខ្នងដែរជាប់ជាមួយត្រកៀកអង្ក្រងបង្ហាញរាងរូវមកដូចតារាបង្ហាញម៉ូត ឃើញបែបនេះហើយជីនក៏ប្រញ៉ាប់ដើរទៅទទួលវ៉ាលីពីដៃរបស់នាងយកទៅដាក់ក្នុងគូទឡាន មុននិងងាកមករកនាងវិញ

«រួចហើយមែនទេ?»ជីន

«ហឹមម រួចហើយ»ស៊ូឈីនងក់ក្បាលហើយគេក៏បើកទ្វារឡានអោយនាងចូលទៅអង្គុយ មុននិងដើរវៀងមករកខាងបញ្ជារចង្កូតវិញសឹមបរចេញទៅក្នុងល្បឿនលឿនល្មមអ្នកអង្គុយជាមួួយបះសក់។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now