ភាគទី35

1.3K 42 0
                                    

«មែនហើយ ខ្ញុំក៏មិនគិតថាជាបងស៊ូឈីននោះទេ យ៉ាងណាក៏អបអរសាទរផងណា ដែរអ្នកទាំងពីរបានបើកចិត្តអោយគ្នាបែបនេះ» គ្រីសស៊ីរហ័សនិយាយកាលបើនាងក៏សប្បាយចិត្តដែរបានអ្នកស្គាល់គ្នាមកធ្វើជាបងថ្លៃស្រាប់ ថែមទាំងមានចារិកល្អដែរពួកគេអាចទុកចិត្តបានទៀត។

«អញ្ចឹងថ្ងៃនេះយើងអបអរសរុបតែម្ដងទៅ » ហូស៊ុកថាហើយក៏ងាកទៅមើលអ្នកបម្រើទើបពួកគេលើកស្រាក្រហមកជាច្រើនដបតម្រៀបគ្នានៅលើតុ ប្ដូរពីម្ហូបញ៉ំាបាយទៅជាតុម្ហូបដែរញ៉ំាលេងជាស្រាក្រហម ក្មេងៗក៏មានម៉ែដោះយកទៅផ្ទះអស់ យប់កាន់តែជ្រៅ ឯម្នាក់ៗរៀងស្រវឹងស្រឿងៗអស់ទៅហើយ។

«ប៉ុណ្ណឹងបានហើយ យើងត្រូវជូនស៊ូទៅផ្ទះវិញ ក្រែងព្រឹកឡើងត្រូវងើបទៅធ្វើការឬ?» ជីនបង្អាក់ឡើងព្រោះតែយប់ជ្រៅណាស់ទៅហើយ គេក៏មិនចង់អោយស៊ូឈីនស្រវឹងខ្លាំងនោះទេ ក៏ដឹងហើយថាពេលនាងស្រវឹងបែបណា:

«ហីយ៉ា ក្រុមហ៊ុនខ្ញុំបើមិនទៅ ក៏មិនខាតទុនរលាយដែរ មកផឹកបន្តិចបន្តួចគ្មានបញ្ហាទេ។»ជុងហ្គុក

«អស់ស្រាហើយឯងនៅផឹកដល់ណាទៀត?»ជីន

«យកថែមមកមានទៅទាស់ខុសអី ហ្យុង(hyung)?»ជុងហ្គុក

«ទេ ផឹកប៉ុណ្ណឹងបានហើយ យើងមានការត្រូវធ្វើពេលព្រលឹម ខ្លាចក្រោកមិនរួច ឆាប់ទៅសម្រាករៀងខ្លួនទៅ ហើយយើងជូនស៊ូទៅផ្ទះ»ជីន

«បងស៊ូមិនគេងនៅទីនេះសិនទេឬ?»ហាយ៉ុន

«គឺអត់ទេ ខានទៅមើលផ្ទះយូរហើយចង់ទៅសម្រាកនៅទីនោះវិញព្រោះនឹកខ្លាំងណាស់»ស៊ូឈីនរហ័សបដិសេឌ ព្រោះនាងបន់អោយតែបានទៅដល់ផ្ទះឆាប់ៗទេ ពេលនេះដីរុំជិតអស់ហើយមិនដឹង។

«បែបនិងក៏បាន បងប្រញ៉ាប់ទៅចុះយប់ជ្រៅដែរហើយ ខាងនេះទុកអោយពួកយើងជាអ្នកបញ្ចប់។»ហាយ៉ុន

«ចា អញ្ចឹងលាអ្នកទាំងអស់គ្នាសិនហើយណា»ស៊ូឈីនងើបឈរនិងលាគ្រប់គ្នាដើម្បីទៅផ្ទះ ហើយក៏ដើរចេញមករកឡានដែរនៅខាងក្រៅជាមួយជីន

«យ៉ាងមិចដែរ អស់កម្លាំងដែរទេ?»ជីន

«មិនអីទេ ក៏សប្បាយខ្លាំងណាស់»ស៊ូឈីនងាកទៅតបទាំងញញឹម ព្រោះបងប្អូនរបស់គេស្វាគមន៍នាងបានកក់ក្ដៅខ្លាំងណាស់ ហើយក៏ចេញដំណើរឆ្ពោះទៅរកផ្ទះរបស់នាងកាត់ស្បៃរាត្រីដោយមានកម្លោះជីនជាអ្នកបើកឡានដោយផ្ទាល់តែម្ដង។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now