ភាគតី14

1K 41 0
                                    

    ដែរនាងព្រមត្រូវគ្នាជាមួយគេវិញ មិនប្រាកដថានាងនិងបាត់ខឹងគេនោះទេ ក៏ព្រោះតែដូចគេនិយាយនេះឯង ។ មករស់នៅទីនេះក៏មានគ្នាតែពីរនាក់ បើរវល់តែង៉ក់ងរច្រើនមិនឃើញថាបានអ្វីមកវិញទេ ទើបនាងជ្រើសរាសការត្រូវគ្នា ហើយចាំសងសឹកតាមក្រោយ យ៉ាងណាពេលគេដឹងការពិតគេនិងត្រឡប់មកសុំទោសនាងម្ដងទៀតដដែរ។

«អូ!!!មែនហើយអាវក្រៅរបស់ប្រុសម្នាក់នោះ»ស៊ូឈីននឹកឃើញដល់អាវក្រៅកាលពីយប់មិញដែរពេលនេះនាងបានបោកគក់អោយគេរួចជាស្រេចទៅហើយ នៅឡើយតែខលរកគេតែប៉ុណ្ណោះ។

«កាតនិងនៅឯណាអញ្ចេះ??ប្រហែលជាភ្លេចនៅខនដូរហើយ ហ៊ើយយពិតជាយ៉ាប់មែន»ស៊ូឈីនក្រវីក្បាលហួសចិត្តនិងខ្លួនឯង ព្រោះខំបោកអាវគេយកមកអ៊ុតឡើងស្អាត ថែមទាំងយកមកតាមខ្លួនទៀតផង តែបែរជាភ្លេចយកនាមប័ណ្ណគេមក មិនដឹងខលទៅគេតាមណាទៅវិញ។

    ល្ងាចម៉ោង5.......

ចេញពីធ្វើការថ្ងៃនេះស៊ូឈីនក៏ជិះមកខនដូរវិញជាមួយនិងជីនធម្មតាវិញ តែគ្រាន់មកដល់នាងក៏
ប្រញ៉ាប់រុសរកនាមប័ណ្ណដែរសើមទទឹកជោកកាលពីយប់មិញមកកាន់និងដៃតែម្ដង។

ទឺតតតត ទឺតតតតត

«អាឡូ ខ្ញុំគ្រីសជាអ្នកនិយាយ» សម្លេងកម្លោះមុខស្អាត សម្ដីផ្អែមស្ដាប់តែសម្លេងក៏អាចដឹងថាម្ចាស់របស់វាមានមុខមាត់សង្ហារប៉ុណ្ណាដែរ><

«សួស្ដី ខ្ញុំគឺម្នាក់ដែរលោកដើរបុកកាលពីយប់មិញណា គឺខ្ញុំចង់យកអាវទៅសងលោកវិញ លោកទំនេរពេលណាដែរ?»ស៊ូឈីន

«អូ!!!គឺអ្នកនាងទេឬ?? គឺខ្ញុំរវល់មានការមកតាមខេត្តមួយអាទិត្យ អាទិត្យក្រោយទើបត្រឡប់ទៅវិញចាំខ្ញុំខលមកប្រាប់ម្ដងទៀតអូខេទេ???»គ្រីសនិយាយមកយ៉ាងគួរសមតាមបែបជាសុភាពបុរសរបស់គេ ហើយស៊ូឈីនក៏រហ័សតប។

«បែបនិងក៏បានព្រោះក្រោយនិងប៉ុន្មានថ្ងៃខ្ញុំមានកម្សាន្តទៅតាមខេត្ត យ៉ាងណាប៉ុណ្ណឹងសិនចុះណា ចាំជួបគ្នាអាទិត្យក្រោយចុះ»ស៊ូឈីន

«បាទ ចាំជួបគ្នា»

    ខ្សែរទូរស័ព្ទត្រូវបានផ្ដាច់ហើយស៊ូឈីនក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ដើម្បីសម្អាតខ្លួន។ក្រោយស្លៀកពាក់រួចទើបនាងចេញមកចម្អិនអាហារពេលយប់វិញ ដើម្បីចាំអ្នកខាងនោះដែរកំពុងមូជទឹកសម្អាតខ្លួនដូចគ្នា។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now