ភាគទី29

1.2K 24 0
                                    

     ស៊ូឈីនដែរគ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមក៏មានអ៊ីនរត់មកទទួលភ្លាមៗតែម្ដងទើបជីនក៏ដើរទៅរកofficeរបស់ខ្លួនទុកពេលអោយស្រីៗគេនៅនិយាយគ្នា។

«ហីយ៉ាយ៉ាងមិចហើយឯងទៅលេងលោកយាយរបស់ឯងគាត់សុខសប្បាយទេ?»អ៊ីនដែរដឹងឮព័ត៌មានតាមរយៈដុកទ័រធំក៏មកសួរនាំនាងជាការគួរសមធ្វើអោយនាងកើតឆ្ងល់មកភ្លាមៗរកឆ្លើយមិនត្រូវ។

«ហាហ? ទៅលេងលោកយាយ?»ស៊ូឈីនសួរ
បញ្ជាក់ព្រោះខ្លាចអ៊ីនច្រឡំនេះនាងទៅមានសាច់ញ្ញាតិពីកាលណាមក? តែក៏យល់សាច់ការពេលនឹកដល់ពាក្យជីនគេប្រាប់ថាគេមានវិធីដោះស្រាយហើយទើបអ្នកនៅធ្វើការគេមិនឆ្ងល់ច្រើន។

«មែនហើយ ក្រែងឯងនិងដុកទ័រជីនដាក់ច្បាប់សម្រាកបន្តរប៉ុន្មានថ្ងៃដើម្បីទៅរកសាច់ញ្ញាតិដែរនៅក្បែរនោះពិតទេ?ពេលនេះពួកគាត់សុខសប្បាយទេ?»អ៊ីន

«អ៎...គឺសុខធម្មតាទេយ៉ាងមិចដែរនៅទីនេះគ្មានបញ្ហាទេមែនទេ?»ស៊ូឈីន

«គ្មានទេ តែបើនិយាយពីហ្វាងលីវិញពេលនេះប្រហែលដោះដៃពីដុកទ័រជីនហើយ ព្រោះមានដុកទ័រថ្មីដែរចូលមកហើយសង្ហារនិងមានទៀតផង»អ៊ីននិយាយបណ្ដើរក៏នាំស៊ូឈីនដើរចូលមកក្នុងoffice បណ្ដើរតែចៃដន្យអីក៏ជួបនិងហ្វាងលីនិងគ្រូពេទ្យថ្មីដែរទើបតែចូលមកល្មម។

«ស៊ូ??»

«គ្រីស???»

ពួកគេទាំងពីសុទ្ធតែភ្ញាក់ផ្អើលជាពិសេសគឺស៊ូឈីន នេះគេមកធ្វើអីនៅទីនេះ?
(តិចភ្លេចបងគ្រីសរបស់អេដមីនទៅ?)

«គឺខ្ញុំជាពេទ្យចូលថ្មីនៅទីនេះនោះអី»គ្រីស

«ហីយ៉ាលោកមិនបានប្រាប់ខ្ញុំថាលោកជាគ្រូពេទ្យនោះទេ»ស៊ូឈីមកាត់ន័យយល់បានភ្លាមៗពេលគេនិយាយថាគេជាគ្រូពេទ្យចូលថ្មីនៅទីនេះ។សម្រេចមកជាម្នាក់ក្នុងចំណោមបុរសពីរអ្នកដែរតាមញ៉ែនាងនោះអី ឯអ៊ីនក៏ឆ្ងល់មិនស្ទើរដែរថាពួកគេស្គាល់គ្នាតាមរបៀបណាព្រោះកាលនៅសមុទ្យខ្លួនមិនបានទៅជួប
មុខកម្លោះដែរមករកស៊ូឈីនឯណា ទើបមិនយល់ការអ្វីបន្តិចសោះបែបនេះ។

«នាងមិនបានសួរទៅវិញទេ ហាសហាសម្រេចមកប្រហែលជានិស្ស័យហើយដែរយើងមកជួបគ្នាម្ដងទៀតក្នុងនាមជាមិត្តរួមការងារបែបនេះ»គ្រីសហាក់មានទឹកមុខរីករាយយ៉ាងខ្លាំងនៅពេលឃើញវត្តមានរបស់ស៊ូឈីន ខុសពីដែរគេនៅជាមួយអ្នកផ្សេងស្រឡះទើបជាហេតុធ្វើអោយហ្វាងលីអត់គ្រឺតនិងស៊ូឈីនមិនបានពិតមែន នេះមកធ្វើសត្រូវស្នេហានិងគ្នាទៀតឬយ៉ាងមិច???

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now