ភាគទី28

1.4K 53 0
                                    

       ពេលឡើងមកដល់លើបន្ទប់ហើយពួកគេក៏គេងមើលរឿងជាមួយគ្នារហូតដល់ចប់ទើបបិទទូរទស្សហើយសង្ងំគេងឱបគ្នាក៏លង់លក់ទៅរាងខ្លួនរហូតដល់ព្រឹកព្រលឹមម្ដងទៀត។

     +++

       ថ្ងៃថ្មីចូលមកដល់ម្ដងទៀត ពន្លឺព្រះអាទិត្យបញ្ចេញរស្មីចាំងចូលមកដល់ក្នុងបន្ទប់ ធ្វើអោយជីននិងស៊ូឈីនត្រូវភ្ញាក់ឡើងកាត់ព្រឹកតែម្ដង ទើបប្រញ៉ាប់តៀបចំខ្លួនអោយរួចស្រេចនិងបានត្រឡប់ទៅទីក្រុងវិញ។

«មើលអោយអស់ណាប្រយ័ត្នភ្លេចរបស់របរ»ស៊ូឈីន

«អស់ហើយ គ្មានអ្វីនៅសល់ទេ តោះចុះទៅខាងក្រោមទៅ»ជីនយកវ៉ាលីរបស់នាងនិងខ្លួនមកកាន់និងដៃមុននិងនាំនាងចុះទៅរកឡានដែរចតនៅខាងក្រោមរួចជាស្រេច។

«អ្នកប្រុសធំអញ្ជើញត្រឡប់ទៅវិញថ្ងៃនេះមែនទេ?»អ្នកបម្រើ

«មែនហើយ ក៏ឥឡូវនេះឯង។ នៅមើលផ្ទះអោយស្រួលបួល ហូស៊ុកប្រហែលជាជិតមកមើលរីស៊តរបស់គេហើយគេអាចនិងមកគេងនៅទីនេះ»ជីន

«ចាស ធ្វើដំណើរដោយសុវត្ថិភាព» អ្នកបម្រើនាំគ្នាមកឈរលាដំណើរគេដែររៀបនិងចេញទៅបន្តិចទៀតនេះ ហើយពេលគេរៀបវ៉ាលីនិងរបស់របរដាក់ឡានរួចរាល់គេក៏ឡើងឡានចេញដំណើរទៅតែម្ដង។

«ប៉ុន្មានថ្ងៃនេះរំខានអ្នកទាំងអស់គ្នាហើយ»ស៊ូឈីននៅឱនជាការអរគុណដល់គ្រប់គ្នាសឹនទើបឡើងឡានចេញទៅ ក្រោមក្រសែភ្នែករបស់គ្រប់គ្នាពីចម្ងាយ។

[នៅតាមផ្លូវ]

       ឡានកាន់តែបើកឃ្លៀតឆ្ងាយពីឆ្នេរសមុទ្យ ជំនួសដោយព្រៃព្រឹក្សារដែរនៅដុះរេរាអមសងខាងផ្លូវ ធ្វើអោយបាំងជិតអស់ទេសភាពទាំងឡាយ មានតែផ្លូវដែរជ្រែកពុះកាត់ព្រៃព្រឹក្សារសម្រាប់ជិតែប៉ុណ្ណោះ។

«បើងងុយគេងទៅ » ជីននិយាយឡើងកាត់ភាពស្ងប់ស្ងាតនៅក្នុងឡានព្រោះឃើញថានាងងងុយហើយតែនៅប្រឹងបើកភ្នែកសម្លឹងមើលផ្លូវជាមួយគេដែរ។

«អូនខ្លាចបងបើកម្នាក់ឯងអប្សុក»ស៊ូឈីន

«ល្អជាងមកឃើញអូនបែបនេះ។ ឆាប់គេងទៅបងមិនអីទេ»ជីនងាកមកប្រាប់នាងទាំងបារម្ភព្រោះគេមិនចង់ឃើញនាងមកអត់ងងុយបែបនេះទេ គ្រាន់តែបើកឡានសោះមានអីទៅពិបាក។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now