ភាគទី16

1.1K 42 1
                                    

      ក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ ជីនស្ទើរមិននិងត្រចៀកខ្លួនឯងថាគេបានឮពាក្យបែបនេះចេញពីមាត់របស់នាង ។គេមិនដែរគិតអ្វីទៅលើនាងក្រៅពីពាក្យថាមិត្តភាពនោះទេ រិតតែមិនហ៊ានស្រមៃថានិងបានក្លាយជាគូរសង្សារនិងគ្នា ! គេមិនចង់អោយមិត្តភាពមួយនេញបែកបាក់ទៅដោយសារស្នេហាទេ តែថ្ងៃនេះគេបានឮ បានដឹងពេញត្រចៀកហើយថាមនុស្សដែរនាងស្រឡាញ់គឺជាគេខ្លួនឯង.....។

«ឃើញទេ???លោកអោយមិនបាន លោកមិនបានមានចិត្តមកលើខ្ញុំអីបន្តិចទេ បំភ្លេចចោលទៅ
ចាត់ទុកថាលោកមិនបានឮខ្ញុំនិយាយចុះ» ស៊ូឈីនលើកដៃចូកសក់របស់ខ្លួនឯងបន្តិចមុននិងងាកទៅម្ខាងដោយកាត់ន័យយល់បានហើយថាគេអោយតាមសំណើររបស់នាងមិនបាន។

«ខ្ញុំមិនដែរគិតអ្វីលើសពីមិត្តទៅលើនាងទេស៊ូ ខ្ញុំអោយនាងលើសពីពាក្យថាមិត្តមិនបានពិតមែន»ជីនព្យាយាមនិយាយមិនចង់អោយនាងខូចចិត្ត តែដែរបដិសេដនេះឬដែរមិនធ្វើអោយអ្នកម្ខាងទៀតមិនឈឺចាប់?????

«ព្រោះតែលោកម្នាក់គត់ ។លោកផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំធ្វើអី?លោកជាអ្នកធ្វើអោយខ្ញុំគិតទៅលើលោកលើសពីពាក្យថាមិត្តដោយខ្លួនឯង ។ បេះដូងខ្ញុំមិនទទួលយកអ្នកណាព្រោះតែលោក លោកជាអ្នកយកវាចេញពីខ្ញុំទៅបាត់តាំងពីលោកធ្វើល្អមកដាក់ខ្ញុំម្ល៉េះ!!ខ្ញុំគ្មានប៉ាម៉ាក់ ខ្ញុំគ្មានបងប្អូនសាច់ញាតិ ហើយក៏មានតែលោកនេះឯងទើបខ្ញុំមិនចង់និយាយវាចេញមក ខ្ញុំខ្លាចថាលោកនិងបដិសេដ ខ្លាចថាលោកនិងទុកខ្ញុំចោល តែពេលនេះវាក៏កើតឡើងហើយ ហឹក ហឹក» ស៊ូឈីននិយាយនិងវៃទ្រូងគេខ្លាំងៗ ព្រោះពេលនេះនាងស្រវឹងស្រាពិបាកនិងនិយាយស្ដាប់គ្នាបន្តិចហើយ ត្រូវនិយាយអ្វីនាងក៏និយាយចេញមកទាំងអស់ ។

«ខ្ញុំសុំទោស»

«លោកនិយាយពាក្យដដែរៗហើយតើខ្ញុំបាត់ឈឺដែរទេ? ខ្ញុំដកលោកចេញពីបេះដូងខ្ញុំបានដែរ?បើលោកជ្រុលជាធ្វើជាម្ចាស់របស់វាទៅហើយខ្ញុំនិងជាអ្នកកាត់ផ្ដេចគ្រប់យ៉ាងដោយខ្លួនឯង ខ្ញុំប្រហែលរំខានលោកពេកហើយ ឆាប់ទៅបន្ទប់លោកវិញទៅខ្ញុំមកចង់អោយខ្លួនឯងមើលមកវាកាន់តែសង្វេក»ស៊ូឈីន

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now