ភាគទី15

1.1K 42 1
                                    

      គ្រូពេទ្យអ៊ីនឆ្លេឆ្លា ប្រញ៉ាប់រកថ្នាំមកលាបលើដៃស៊ូឈីនយ៉ាងរហ័ស ព្រោះមិនត្រឹមតែក្រហមនៅមានស្នាមក្រចកដៃនាងហ្វាងលីព្យាយាមសង្កត់អោយមុតទៀត នាងនោះវាពិសពុលពិតមែន។

«មិនបាច់ភ័យដល់ថ្នាក់នេះ ខ្ញុំមិនអីទេ» ស៊ូឈីន
និយាយឡើងពេលឃើញអ្នកដែរកំពុងលាបថ្នាំអោយខ្លួន ដៃឡើងញ័រតតាត់ធ្វើមើលតែនាងបាក់ដៃម្ខាងទៅហើយ។

«គឺ..គឺខ្ញុំខ្លាចអ្នកគ្រូពេទ្យឈឺ មើលចុះស្បែកឡើងរលោងសរម៉ត់ ពេលនេះប្រែជាក្រហមអស់ទៅហើយ។ ខ្ញុំដឹងថានាងនោះព្យាយាមរុញកែវកាហ្វេអោយមកត្រូវនិងអ្នកគ្រូពេទ្យ តែបែរជារំអួយទាក់ទាញចំណាប់អារម្មណ៍គេឯងមុនទៅវិញ»គ្រូពេទ្យអ៊ីន

«ហឹសសស គ្រប់គ្នាប្រហែលគិតថាខ្ញុំជាអ្នកខុសហើយ»ស៊ូឈីនសើចនៅដើមករ ពេលនឹកដល់ពាក្យដែរជីននិយាយ ។នាងមិនបានខឹងដែរគេនិយាយបែបនេះ ព្រោះអ្នកណាមើលមកក៏ជឿសម្ដីនាងបីសាចនោះដើរបើវាសម្ដែងសមបែបនេះ តែដែរនាងខឹងគឺព្រោះគេមិនបានចាប់អារម្មណ៍នាងទៅវិញទេ ហេតុអីកាហ្វេក៏ជះមកលើនាងស្ទើរតែទាំងអស់តែគេបែរជាមើលមិនឃើញ???គេក៏កំពុងនិយាយជាមួយនាងដូចគ្នាហេតុអីគេមិនសួរថានាងត្រូវត្រង់ណាឬអត់?? ល្អខ្លាំងណាស់ ព្រោះគេមិនបានយកចិត្តទុកដាក់និងនាងដូចកាលពីមុនទេ នាងក៏ចេះអន់ចិត្ត នាងក៏ចេះឈឺដូចគ្នា។

«រួចហើយ អ្នកគ្រូពេទ្យស៊ូឆាប់ចូលទៅការិយាល័យវិញទៅ សល់ការងារប៉ុន្មានចាំខ្ញុំចាត់ចែងអោយ»

«អញ្ចឹងខ្ញុំពឹងបន្តិចបានទេ?»ស៊ូឈីន

«ចាស ប្រាកដជាបាន»អ៊ីន

«នាងជួយទៅបន្ទប់កាមេរ៉ាសុវត្ថិភាពហើយពិនិត្យមើលនៅម្សិលមិញពេលព្រឹករហូតដល់ពេលខ្ញុំមានរឿង នៅឯបន្ទប់ព្រីនឯកសារ មើលទៅថាជាអ្នកណាយកឯកសារដែរខ្ញុំរកឃើញនេះមកបោះចោល»ស៊ូឈីន

«ខ្ញុំនិងរកមកអោយ តោះអ្នកគ្រូពេទ្យឆាប់ទៅសម្រាកទៅ»អ៊ីនជួយគ្រានាងតូចឡើងហើយក៏
បណ្ដើររហូតមកដល់office ទើបនាងចាកចេញទៅដើម្បីធ្វើការងាររបស់ខ្លួនបន្តរ ឯរាងតូចក៏ដើរមកអង្គុយលើកៅអីធ្វើការរបស់ខ្លួនដូចគ្នា។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now