Part30

1.3K 51 0
                                    

ពេលមកដល់កន្លែងញ៉ំាអាហារថ្ងៃត្រង់ហើយពួកគេក៏អង្គុយញ៉ំាបាយជាមួយគ្នា រហូតដល់រួចរាល់ទើបត្រឡប់ទៅរកកន្លែងធ្វើការវិញ។

«អូនចូលបន្ទប់ទឹកមួយភ្លែត បងទៅធ្វើការងារបន្តរចុះ»ស៊ូឈីនបំបែកផ្លូវគេត្រឹមនេះសឹមដើរចូលទៅក្នុងបន្ទប់ទឹកព្រោះចង់ឆ្លុះមើលមុខខ្លួនឯងបន្តិច តែចៃដន្យអីក៏ជួបនិងហ្វាងលីល្មមតែនាងក៏ធ្វើជាមិនខ្វល់ ព្រោះមិនចង់រករឿងឈ្លោះច្រើន។

«យ៉ាងមិចហើយ ជាមួយនិងដុកទ័រជីន?»ហ្វាងលីចាប់ផ្ដើមបើកការសន្ទនា ព្រោះមានបំណងចង់ឌឺដងអោយនាងតូចក្ដៅចិត្តតិចតួច។

«ជាមួយដុកទ័រជីនយ៉ាងមិច?»ស៊ូឈីនឈរមុខកញ្ចក់លាបក្រេមបណ្ដើរក៏សួរបកទៅអ្នកក្បែរដៃបណ្ដើរ ព្រោះនាងមិនបានជ្រាបនិងពាក្យប៉ុណ្ណឹងៗនោះទេ។

«នាងគ្មានគូរប្រជែងដណ្ដើមទៀតទេ ទៅយកគាត់ចុះព្រោះមើលទៅអ្នកទាំងពីរសមគ្នាខ្លាំងណាស់ ខ្ញុំអាចនៅសម្លឹងអ្វីដែរខ្ពស់ៗជាងនេះ ប្រហែលយើងអស់សត្រូវស្នេហានិងគ្នាត្រឹមនេះហើយណា»

«សម្លឹងអោយខ្ពស់ទៅ ប្រយ័ត្នឈោងមិនដល់ ព្រោះខ្ញុំប្រហែលមិនបាច់ងើយអោយខ្ពស់ពេកនាំតែឈឺករនោះទេ ។ ត្រូវចាំណាមនុស្សយើងពេលខ្លះបើល្អគ្រប់គ្រាន់របស់ខ្ពស់និងបន្ទាបខ្លួនចុះមករកឯងតែម្ដង។សំណាងល្អណា»ស៊ូឈីនបិទគម្របក្រេមហើយក៏និយាយឌឺដងអោយទៅអ្នកម្ខាងទៀតវិញឡើងគ្មានពាក្យអ្វីយកមកតបទៅហើយ ទើបនាងដើរចេញមកវិញជាមួយស្នាមញញឹមដែរឌឺដងបំផុត។

ម៉ោង5ល្ងាច......

ម៉ោងសម្រាករបស់ពួកគេក៏មកដល់ រសៀលល្ងាចថ្ងៃរៀបលិចណាស់ទៅហើយ ទើបកម្លោះក្រមុំទាំងពីរនេះជិះឡានត្រឡប់មកខនដូរជាមួយគ្នាវិញ។

«កុំទាន់ចុះ ចាំមួយភ្លែត» ជីនងាកមករករាងស្ដើងដែរអង្គុយនៅក្បែរដៃ កាលបើបើកឡានមកដល់ចំណតរបស់ខនដូរទៅហើយ ទើបងាកក្រោយស្រវ៉ារកអីមិនដឹង ហើយក៏ងាកមកអង្គុយអោយត្រឹមត្រូវវិញជាមួយបាច់ផ្កាកុលាបយ៉ាងធំនៅក្នុងដៃ។

«រីករាយបុណ្យនៃក្ដីស្រឡាញ់» ជីនញញឹមជាមួយនិងដៃដែរហុចបាច់ផ្កាអោយទៅនាង ហើយនាងក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះនៅសុខៗគេមកsurprise បែបនេះ។មិនដឹងអីបន្តិចតែម្ដង។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now