ភាគទី32

1.3K 45 0
                                    

     ល្ងាចបានមកដល់រាងស្ដើងរបស់ស៊ូឈីនក៏រៀបខ្លួនស្អាតបាតរួចជាស្រេច ព្រោះថ្ងៃនេះអ្នកកម្លោះក៏នាំនាងទៅញ៉ំាអាហារក្រោមពន្លឺភ្លើងទាន ក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ ហើយពេលរៀបចំខ្លួនរួចអស់ហើយពួកគេក៏បណ្ដើរគ្នាចេញមក ដោយមានឡានម៉ាកទំនើបសេរីចុងក្រោយនៅចតចាំមុខច្រកទ្វាររួចជាស្រេច។

«ក្រែងនេះជាឡានបងឬ? អ្នកណាអង្គុយនៅកន្លែងតៃកុង?»ស៊ូឈីនដែរបណ្ដើរគ្នាមកជាមួយជីនក៏សួរឡើង ព្រោះទោះមិនសូវបានជិះញឹកញាប់តែឡានរបស់គេគឺមានតែមួយតែប៉ុណ្ណោះមិនពិបាកច្រឡំទេ រិតតែឆ្ងល់ថាហេតុអីមានមនុស្សនៅក្នុងឡាន?

«ជេន(Jen)ជំនិតរបស់បងដែរនិងមកនៅក្បែរបងចាប់ពីពេលនេះទៅហើយព្រោះចាហ្វាយនៅខាងកើត ជំនិតនៅខាងត្បូងមិចនិងកើត? ម៉ោះឆាប់ចូលទៅថ្ងៃនេះបងអោយជេនជាអ្នកបើកឡាន» ជីនរុញនាងដើរទៅរកឡានសឹមបើកទ្វាររួចក៏ចូលទៅអង្គុយនៅខាងក្នុងឡានតម្លៃរាប់សែនជាមួយគ្នា ហើយឡានក៏បរសម្ដៅទៅរកrestaurant ដែរនៅដំបូលអគារជាន់ខ្ពស់បំផុតនៃទីក្រុង។

[ជាន់ផុតបង្អស់នៃដំបូលអគារ]

     បរិយាកាសថ្ងៃនេះស្រស់ស្រាយល្អ ព្រមជាមួយខ្យល់បរិសុទ្ធដែរបក់ទៅមកកាត់ស្បៃមេឃដ៏ងងឹត។ កាលបើឡើងមកដល់លើនេះទៅហើយយើងនិងឃើញថា វាជាហាងអាហារសម្រាប់ពួកហាយសូរ សម្បូរទៅដោយគូរស្នេហ៍ផ្អែមល្ហែម និងស្លៀកពាក់ថ្លៃថ្នូរមើលមកល្អឥតខ្ចោះ។ សំណាងហើយថ្ងៃនេះនាងពាក់រ៉ូបពណ៌ឈាមជ្រូកជាំ ដៃតូចនិងខ្សែរករពេជ្យ
ដែរជីនបានទិញអោយកាលពីម្សិលមិញ កុំអីនាងចូលចំណោមនេះមិនចុះឡើយ។

«សួស្ដី តើលោកបានកក់តុដែរទេ?»បុគ្គលិកម្នាក់រហ័សរត់មកសួរគេជាភាសាអង់គ្លេស ហើយគេក៏រហ័សតប។

«រួចហើយ នេះជាឈ្មោះរបស់ខ្ញុំ»ជីនលើកទូរស័ព្ទនិងវិក្ក័យប័ត្យដែរគេបានកក់តាមទូរស័ព្ទអោយទៅបុគ្គលិកមើល សឹមមានម្នាក់ទៀតជាអ្មកនាំផ្លូវអោយទៅរកតុអង្គុយ។

«ខ្ញុំបានកម្មង់ម្ហូបរួចហើយ »ជីន

«បាទ អញ្ចឹងសូមរងចាំបន្តិច»បុគ្គលិកឱនគោរពលាគេបន្តិចមុននិងចាកចេញទៅដើម្បីរៀបចំម្ហូបអោយទៅគេ ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now