ភាគទី18

1.1K 51 0
                                    

ទីបំផុតថ្ងៃនៃដំណើរកម្សាន្តរបស់អ្នកគ្រូពេទ្យនិងលោកគ្រូពេទ្យក៏បានមកដល់ គ្រប់គ្នាស្លៀកពាក់ស្អាតបាតគួរអោយចាប់អារម្មណ៍មើលទៅខុសប្លែកពីរាល់ដងដែរពាក់តែឈុតពេទ្យយពណ៌សរ។ មនុស្សម្នានៅឈររងចាំរួចជាស្រេចនិងចាប់ផ្ដើមរៀបចំឡើងទៅរកកៅអីអង្គុយរាងខ្លួនព្រោះគេជួលជាឡានក្រុងដែរផ្ទុកមនុស្សបានច្រើននិងងាយស្រួលក្នុងការធ្វើដំណើរផង ចំណែកឯម្ចាស់មន្ទីរពេទ្យលាក់មុខរបស់យើងវិញក៏ជិះឡានផ្ទាល់ខ្លួន ព្រោះគេជាមនុស្សមិនចូលចិត្តរញ៉េរញៃច្រើនទើបមិនជាការសង្ស័យអោយគ្រប់គ្នាគិតច្រើននោះទេ។

«ទៅជិះឡានជាមួយខ្ញុំទៅ»ជីនបន្លឺឡើងពេលឃើញរាងស្ដើងបម្រុងនិងយកវ៉ាលីទៅដាក់ឡានក្រុង ដោយមិនចង់ស្ដាប់នាងប្រកែកច្រើនគេក៏រហ័សលូកដៃយកកាបូបខោអាវនាងមកដាក់និងគូទឡានតែម្ដងទើបនាងប្រញ៉ាប់រត់តាមដើម្បីសួរនាំ។

«ហេតុអី?ខ្ញុំចង់ជិះជាមួយអ៊ីន»ស៊ូឈីន

«ចូលឡានទៅ» គេមិនតបថែមទាំងរុញនាងចូលទៅអង្គុយខាងក្នុង ហើយក៏នាំខ្លួនដើរវៀងមកអង្គុយកន្លែងបញ្ជារចង្កូតវិញ។

«ខ្ញុំប្រាប់ហើយថាខ្ញុំចង់ទៅជិះជាមួយអ៊ីន»ស៊ូឈីនគំហ៊កដោយមួរម៉ៅនេះសុខៗមកចាប់បង្ខំនាងអោយជិះជាមួយយ៉ាងមិច សួរក៏មិនឆ្លើយ ហេតុផលក៏មិនប្រាប់អោយត្រឹមត្រូវ គេជាន់ហ្គែរង៉ោងទៅមុខជាមួយល្បឿនលឿនធ្វើអោយនាងស្ទើរបះសក់ទៅហើយ។

«លោកបង្ខំទៅណាជីន?ឬខ្លាចមិនបានព្យាបាលខ្លួនឯង?»ស៊ូឈីន

«សួរនាំទៀតទៅ ខ្ញុំនិងបន្ថែមល្បឿនអោយលឿនជាងនេះ»ជីនតបដោយភ្នែកសម្លឹងមើលទៅផ្លូវដូចជាមិនបានខ្វល់ពីប្រតិកម្មរបស់នាងតែដែរធ្វើនេះគឺព្រោះគេចវេសមិនចង់ឆ្លើយ ព្រោះសូម្បីតែគេខ្លួនឯងក៏មិនដឹងដូចគ្នាថាធ្វើនេះដើម្បីហេតុផលអី។

«ហឹមម» នាងដកដង្ហើមធំចោលទាំងតានតឹង ព្រោះធ្វើអ្វីមិនបានក្រៅពីអង្គុយស្ងៀមៗ រងចាំអោយតែទៅដល់គោលដៅទើបសង្ងំៗក៏គេងលក់បាត់ទៅ។

2ម៉ោងក្រោយមក........

ក្នុងឡានមានសភាពស្ងាត់ដដែរព្រោះស៊ូឈីនគេងលក់តាំងពីជិះមកបានប៉ុន្មាននាទីមកម្ល៉េះ ពេលនេះក៏ជិតដល់ទៅហើយមើលចុះអ្នកគេងដូចជាមិនកម្រើកអីបន្តិចទេ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now