ភាគទី22

1.3K 50 0
                                    

គេព្យាយាមបកស្រាយហើយតែនាងនៅតែមិនស្ដាប់ រិតតែមិនមើលមុខរបស់គេថែមទៀត ។ហេតុអី សភាពពេលនេះគេបែរជាចង់បាននាងពីមុនមកវិញ? ហេតុអីគេចង់ធ្វើជាមនុស្សម្នាក់ដែរនាងចង់នៅក្បែរជាងគេដូចកាលពីមុនវិញ? គេចង់អោយនាងគិតគេសំខាន់ជាងជំនួសដោយរាប់អានអ្នកដទៃមកជំនួសកន្លែងរបស់គេ ។ គេចង់អោយនាងមកនៅក្បែរគេគ្រប់ពេលដូចកាលពីមុនវិញ ហើយពេលនេះវាគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះយ៉ាងណានៅតែមិនបាននាងមកវិញដដែរ។

[7យប់ ក្បែរឆ្នេរសមុទ្យ]

ថ្ងៃនេះគ្រប់គ្នាក៏អាំងអាហារសមុទ្យនៅក្បែរឆ្នេរ ដោយពូនខ្សាច់ធ្វើជាកន្លែងអង្គុយ ហើយមានwineនិងគ្រឿងសមុទ្យជាច្រើនមុខនៅតម្រៀបគ្នា ។ ខ្លះឈរអាំងសាច់ ខ្លះចិតបន្លែ និងខ្លះទៀតក៏និយាយគ្នាលេង ចង់ញ៉ំាក៏ញ៉ំាព្រោះមិនចាំបាច់ដល់ជុំគ្នាអីនោះទេ តែថាស៊ូឈីនក៏ឆ្លៀតពេលប៉ុន្មាននាទីទៅតាមការណាត់ជួបរបស់គ្រីស ដោយនាងមិនបាននៅញ៉ំាអាហារជាមួយឡើយ គ្រាន់តែដើរនិយាយគ្នាបន្តិចហើយក៏បំបែកគ្នារៀងខ្លួនព្រោះនាងត្រូវមករកមិត្តរួមការងារឯណេះវិញ ណាទៅចោលគេឯងបែបនេះមើលទៅមិនសមទេ។

«អ្នកគ្រូពេទ្យស៊ូ ឆាប់មកអង្គុយមកខ្ញុំអាំងសាច់យកមកទុកអោយច្រើនណាស់»អ៊ីន

«ហីយ៉ាហៅខ្ញុំធម្មតាទៅ ស៊ូឈីនក៏បានណាព្រោះបើហៅអ្នកគ្រូពេទ្យគ្រប់បែបនេះមិនស្និតនិងគ្នាទេ»ស៊ូឈីន

«ក៏បានៗអញ្ចឹងក៏មកអង្គុយមក យ៉ាងមិចដែរទៅជួបនិងម្នាក់នោះហើយ»អ៊ីនរហ័សសួរឡើងព្រោះចង់ឃើញមុខមាត់ណាស់ នេះគ្រូពេទ្យស្រីៗច្រណែននាងមិនស្ទើរទេដែរមានមនុស្សប្រុសស្អាតមកតាមញ៉ែដល់កន្លែងដើរលេងបែបនេះ។

«ក៏ល្អណា ក៏កំពុងសាករាប់អានគ្នា ព្រោះស្គាល់គ្នាមិនទាន់ច្បាស់នៅឡើយ»ស៊ូឈីនធ្វើជានិយាយឮៗពេលឃើញជីនដែរមកសសៀរក្បែរ ទោះគេមិនឈឺក្បាលនិងសម្ដីរបស់នាងតែគេត្រូវតែបានដឹងថានាងមិនបាននៅត្រាំត្រែងនិងគេទៀតនោះទេ។ (មាត់ក្បត់បេះដូង)

«បែបនេះក៏ល្អណា»អ៊ីន

«ម៉ោះឆាប់ញ៉ំាទៅត្រជាក់អស់ហើយ»ស៊ូឈីន

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now