ភាគទី39

1.2K 36 0
                                    

ដឹងហើយថាសេចក្ដីសុខរបស់មនុស្សស្រីជាអ្វី? គឺពេលពួកគេមានពេលទំនេរ ដើរលេងជាមួយមិត្តសម្លាញ់ និងshopping បែបនេះឯង។ ជេនដែរតាមពីក្រោយក៏ជួយកាន់របស់មិនអោយឃ្លាតពីនាងមួយជំហ៊ានណាឡើយ នៅរវល់តបសារដែរជីនឆាតមកសួរនាំគេស្ទើរគ្រប់ជំហ៊ាន។

«បើបារម្ភថ្នាក់នេះមិចមិនមកដោយខ្លួនឯង» ជេនរអ៊ូនឹកថាអោយចាហ្វាយនាយខ្លួន ព្រោះបារម្ភនោះបារម្ភ នៅនិយាយទៀតថាមកចង់ឆាតទៅសួរនាំនាងច្រើន ខ្លាចនាងដើរមិនសប្បាយទើបឆ្លៀតឆាតទៅរកជំនិតរបស់ខ្លួនជំនួស ពេលនេះដើរសព្វមួយផ្សារហើយទើប ពួកគេទាំងពីរព្រមប្រាប់ជេនអោយជូនត្រឡប់ទៅផ្ទះវិញ។

ថ្ងៃនេះស៊ូឈីនក៏សម្រេចចិត្តមកសម្រាកនៅផ្ទះរបស់ជីនក្រោយភូមិគ្រិះព្រោះមានបន្ទប់អោយអ៊ីនគេងកាលបើផ្ទះនាងវាតូចចង្អៀតខ្លាំងពេលនាំអ៊ីនទៅនាំតែពិបាក ណាជីនក៏ប្រាប់ថាព្រឹកស្អែកគេនិងនាំនាងទៅផ្ដល់សន្និសិតកាសែតជាមួយគ្នា។

Next day ✨🌷

ថ្ងៃថ្មីបន្ទាប់ក៏មកដល់ ពួកគេទាំងពីរក្រោកតាំងពីព្រលឹមព្រោះវាជាថ្ងៃដែរគេបានណាត់ពួកអ្នកកាសែតដើម្បីផ្ដល់កិច្ចសម្ភាស៍ កាលបើមិនទាន់ដល់ថ្ងៃរៀបការផងព័ត៏មានរបស់ពួកគេក៏បែកធ្លាយពាសពេញបណ្ដាញសង្គម គេពិតជាមិនចង់អោយមានព័ត៍មានបំភ្លើសខ្លះរីករាលដាលឡើយ ទើបណាត់មកជុំគ្នាបែបនេះហើយប្រកាសគ្រប់យ៉ាងជាផ្លូវការបែបច្បាស់លាស់ក្នុងនាមខ្លួនជាម្ចាស់មន្ទីរពេទ្យនិងម្ចាស់ហាងលំដាប់ប្រទេសតែម្ដង។

«រួចហើយមែនទេ?»ជីនសួរទៅអ្នកក្នុងដៃដែរថ្ងៃនេះតែងខ្លួនស្អាតបាតខុសធម្មតា មានទាំងគ្រឿងអលង្ការ រ៉ូបម៉ូតសាមញ្ញ និងតុបតែងមុខបន្តិចបន្តួចអោយសមនិងឋានៈរបស់គេ សឹមបណ្ដើរគ្នាចូលទៅក្នុងឡានដោយមានជេននៅរងចាំក្នុងនោះរួចជាស្រេច។

«រួចហើយ» ស៊ូឈីនញញឹមហើយក៏បន្តរធ្វើដំណើរជាមួយគេរហូតដល់សណ្ឋាគាររបស់ហូស៊ុកព្រោះតាំងកន្លែងសន្និសែតនៅទីនោះ។

ARRIVED ✨

«អូនត្រៀមខ្លួនរួចហើយមែនទេ?» ជីនលូកដៃទៅកាន់ប្រអប់ដៃរបស់នាងជាប់ សឹមសួរឡើងព្រោះពេលនេះមកដល់ចំណតឡានហើយនាងអាចនិងភ័យកាលបើនាងមិនដែរមានអ្នកកាសែតណាមកសម្ភាសអីបែបនេះ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now