ភាគទី27

1.4K 41 0
                                    

       ក្រោយបញ្ចប់សង្គ្រាមស្នេហ៍ជាមួយគ្នារួច ពួកគេក៏គេងលង់លក់ទល់ភ្លឺរហូតដល់រសៀលថ្ងៃត្រង់ឡើងមកវិញទើបដឹងខ្លួនឡើងមកបន្តិច។ ពន្លឺថ្ងៃដែរចាំងជះពីបង្អួចមកធ្វើអោយបន្ទប់មានពន្លឺគ្រប់គ្រាន់និងភ្លឺចញ្ចាចតែម្ដង។ កញ្ចក់ផ្ទាំងសរថ្លាដែរបិទបាំងដោយវាំងននក៏បើកឡើងមកបង្ហាញអោយឃើញផ្ទៃទឹកសមុទ្យនិងរលកដេញគ្នាពីត្រើយម្ខាងមកបាំងផ្ទប់និងច្រាំងផ្កួបផ្សំនិងសម្លេងចាបយំបង្កើតបានជាសម្លេងភ្លេងគួរអោយគាប់ចិត្ត។ ស្មាលនេះមនុស្សគ្រប់គ្នាប្រហែលកំពុងដើរលេង ,ហាលថ្ងៃសប្បាយមួយឆ្អែតនៅសមុទ្យទៅហើយតែអ្នកទាំងពីរដែរនៅលើគ្រែបែរជាទើបតែក្រោកទៅវិញ។

«សឺតតតត»

      ក្រោកមកមិនទាន់អោយអស់ងងុយទាន់នោះទេ ជីនដែរដឹងខ្លួនមុនក៏ឱនមកថើបថ្ពាល់ក្រហមព្រឿងៗរបស់អ្នកដែរគេងលើទ្រូងរបស់ខ្លួន នេះមើលទៅប្រហែលជាមិនទាន់អស់ងងុយនៅឡើយទេ ទើបគេដកខ្លួនចេញពីនាងថ្នមៗទាញកន្សែងដើរទៅមូជទឹកមុនអោយបានស្រស់បោះខ្លួនបន្តិច ព្រោះយប់មិញបែកញើសឡើងស្អិតខ្លួនអស់ហើយ🌚

ឈូ!!!!!

    សម្លេងទឹកផ្កាឈូកធ្លាក់និងទឹករលកបក់បោកបន្លឺឡើងតិចៗកាត់បរិយាកាសស្ងប់ស្ងាត់ធ្វើអោយរាងតូចដែរកំពុងគេងលង់លក់ត្រូវបើកភ្នែកឡើងសន្សឹមៗព្រោះមានអារម្មណ៍ថាបាត់អ្នកដែរខ្លួនគេងឱប លើពូកទរទេរស្អាតគ្មានវត្តមានរបស់គេនោះទេ ជាហេតុធ្វើអោយនាងភ័យបន្តិច តែគេក៏ចេញមកពីបន្ទប់ទឹកវិញល្មម។ល្អហើយដែរគេមិនរត់ចោលនាងបាត់៖

«ភ្ញាក់ហើយឬ?» អ្នកកម្លោះដែរឃើញនាងបើកភ្នែកសន្សឹមសម្លឹងមកគេក៏រហ័សដើរទៅដាក់គូទអង្គុយលើពូកក្បែរនាង ទាំងពេលនេះគេរុំត្រឹមកន្សែងពោះគោមួយកំណាត់ក្រោមតែប៉ុណ្ណោះ។

«ហឹមម ម៉ោងប៉ុន្មានហើយ?» ស៊ូឈីនងក់ក្បាលបញ្ជាក់ប្រាប់ថានាងក្រោកហើយ ទើបសួរចង់ដឹងថាម៉ោងប៉ុន្មានទៅហើយព្រោះនេះពន្លឺថ្ងៃចាំងផ្ទៃសមុទ្យដូចជាថ្ងៃណាស់ហើយ។

«12ជាងហើយ អូនឃ្លានឬនៅ?»ជីន

«មិនឃ្លានទេ តែងងុយមិនចង់ក្រោក»ស៊ូឈីនរំកិលខ្លួនមកកើយលើភ្លៅរបស់គេសង្ងំគេងបន្តរ ព្រោះមានអារម្មណ៍ថាហត់អស់កម្លាំងមិនចង់ចេញទៅណាទេ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now