ភាគទី23

1.4K 53 0
                                    

   ទោះនិយាយគ្នាយ៉ាងណាក៏និយាយមិនចូលដដែរបើម្នាក់ៗគិតតែពីប្រកែកឆ្លើយឆ្លងគ្នាបែបនេះ ទើបជីនសម្រេចចិត្តធ្វើជាអ្នកចិត្តត្រជាក់និងនិយាយគ្នាជាមួយនាងធម្មតាៗដោយមិនទាស់ទែងគ្នាវិញ។

«ពីរអ្នកនោះជាអ្នកណា?ម្នាក់ណាជាសង្សាររបស់នាង?»ជីនរហ័សសួរឡើងកាលបើមានឱកាសទៅហើយ នេះក៏ចង់ដឹងចង់ឮមករាប់ខែហើយ។

«លោកមកសួរតែប៉ុណ្ណឹងទេមែនទេ? »ស៊ូឈីន

«ឆ្លើយនិងសំណួររបស់ខ្ញុំ»ជីន

«មិនឃើញថាពាក់ព័ន្ធនិងលោកត្រង់ណា»ស៊ូឈីន

«កុំប្រើអារម្មណ៍ ហើយសាកមកនិយាយគ្នាស្រួលៗល្អទេ? យ៉ាងណាក៏និយាយគ្នាអោយរួចយប់នេះ បើនៅតែដដែរខ្ញុំមិនទៅវិញទេ»ជីនឈរច្រត់ចង្កេះនិយាយទាំងរក្សារកម្រិតសម្លេងខ្លួនឯងបំផុត ព្រោះនាងនិងមិនព្រមស្ដាប់គេស្រួលៗទេបើគេ ព្យាយាមប្រកែកនិងនាងបែបនេះទៀត។

«បានខ្ញុំនិងនិយាយត្រង់ៗ សម្រេចមកថាលោកក៏មានអ្នកមើលថែហើយពិតទេ? ខ្ញុំមិនរំខាន មិនបានទៅរើកកាយ លោកនៅដោយលោកខ្ញុំនៅដោយខ្ញុំ ។ គ្រាន់តែទុកពេលអោយខ្ញុំកាត់ចិត្តពីលោកក៏មិនបានដែរឬ? លោកកាត់ផ្ដាច់ក្ដីស្រឡាញ់របស់ខ្ញុំនៅយប់នោះហើយ ហេតុអីត្រូវសួរនាំថាខ្ញុំទាក់ទងអ្នកណា?ម្នាក់ណាជាសង្សាររបស់ខ្ញុំដែរ? »ស៊ូឈីន

«ខ្ញុំក៏ធ្វើខ្លួនមិនទាន់ពេលនៅសុខៗនាងប្រែជាផ្ដាច់ខ្លួនពីខ្ញុំបែបនេះ។ ខ្ញុំគ្រាន់តែចង់អោយនាងមកជានាងកាលពីមុនវិញ ជាស៊ូឈីនដែរនៅក្បែរខ្ញុំគ្រប់ពេល ។ នាងកាត់ផ្ដាច់បាន តែខ្ញុំកាត់ផ្ដាច់មិនបាន» អ្នកណាថាគេមិនខ្វល់ អ្នកណាថាគេអាចនៅសុខពេលគ្មាននាង?

«លោកដែរឮគេនិយាយថា បើមិនស្រឡាញ់កុំផ្ដល់ក្ដីសង្ឃឹមដែរទេ? ខ្ញុំជាម្នាក់ដែរស្រឡាញ់លោកពិតទេ? មិនចម្លែកទេបើខ្ញុំត្រូវកាត់ផ្ដាច់ចេញពីលោកនោះ ព្រោះបើនៅក្បែរមនុស្សដែរមិនបានស្រឡាញ់យើង វារិតតែធ្វើអោយយើងឈឺចាប់»ស៊ូឈីននិយាយតបទៅគេ ទាំងទឹកភ្នែកចាប់ផ្ដើមហូរចុះមកឥតដាច់។

អោយគេទៅដឹងបានយ៉ាងមិចទៅថាដែរគេមិនស្រឡាញ់នេះវាឈឺចាប់ប៉ុណ្ណា?គេមិនមែននាងគេគ្មានថ្ងៃដឹងគ្មានយល់ឡើយ។

«នាងមិនស្ដាយពេលកន្លងមកទេឬ? មិនចង់ចងចាំអ្វីទេឬ? យប់នោះ គ្រប់យ៉ាងដែរនាងឃើញសុទ្ធតែជាការយល់ច្រឡំ ខ្ញុំគ្រាន់តែឈរមើលទឹកសមុទ្យហើយហ្វាងលីដែរស្រវឹងមកពីណាមិនដឹងក៏ដើរមក និយាយគ្នាតិចតួច ហើយនៅសុខៗក៏សារភាពមកប្រាប់ថាស្រឡាញ់ខ្ញុំ គេជាអ្នកចាប់ថើបខ្ញុំដោយខ្លួនឯង។ ពេលដែរខ្ញុំច្រានចេញ ក៏ឃើញថានាងដើរទៅវិញជាមួយអ្នកណាមិនដឹង ខ្ញុំគ្មានឱកាសទៅបកស្រាយព្រោះហ្វាងលីស្រាប់តែទន់ជង្គង់ស្រវឹងលែងដឹងអីទៅហើយ អោយខ្ញុំទុកគេចោលកណ្ដាលវាលម្នាក់ឯងវាមិនកើត ទើបមកដល់ថ្ងៃនេះនាងនៅតែគិតថាវាជារឿងដែរកើតឡើងដោយមានការព្រមព្រៀងពីខ្ញុំ»ជីន ឈរបកស្រាយនិយាយរ៉ាយរ៉ាប់ប្រាប់នាងតាមដំណើររឿង ព្រោះមិនចង់អោយនាងនៅតែគិតថាគេនិងហ្វាងលីកំពុងទាក់ទងគ្នាទៀតឡើយ។

«ហេតុអី? ប្រាប់ខ្ញុំធ្វើអី? ចម្លើយលោកនៅតែដដែរ។ ខ្ញុំមិនសុំអ្វីច្រើនទេ គ្រាន់តែមិនបាច់មកធ្វើល្អដាក់ខ្ញុំ មិនបាច់មកផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំ ហើយយូរៗទៅវានិងរលាយបាត់ដោយខ្លួនឯង។ លោកបាននិយាយអ្វីដែរលោកនិយាយហើយ ខ្ញុំចង់សម្រាក»ស៊ូឈីនងើបឈរហើយទាញកន្សែងមកកាន់និងដៃបម្រុងនិងដើរចូលទៅបន្ទប់ទឹកទៅហើយតែគេស្រាប់តែមកចាប់ទាញនាងអោយទៅអង្គុយលើគ្រែវិញ។

«ហឹម» ស៊ូឈីនស្រាប់តែបើកភ្នែកធំៗ ពេលគេយកជង្គង់មកច្រត់លើពូក ដៃម្ខាងក៏ច្រត់ទៅពូក ឯម្ខាងទៀតក៏យកមកចាប់ទាញកញ្ចឹងកររបស់នាងអោយភ្ងើយឡើងមករកគេ ។

«ច្បាស់ហើយឬនៅ?»

To be continued 🌚🤍

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now