ភាគទី ៩

5.8K 377 1
                                    

_ Tae ឡើងមកដល់អូហ្វីសក៏ទុកកាបូបនៅលើតុខ្លួនសិនមុននឹងចូលទៅរកនាយសង្ហារនៅក្នុងបន្ទប់ ។

« Boss មានការអីឲ្យខ្ញុំធ្វើដែរ? » រាងតូចសួរទៅ Jungkook ដែលកំពុងអង្គុយលើកៅអីធ្វើការចុចទូរស័ព្ទគងទាក់ខ្លាយ៉ាងសង្ហារនោះលឺហើយក៏ទម្លាក់ជើងចុះវែងចុះញញឹមព្រាននារីដាក់គេ ។

« អង្គុយចុះមក » គេទះភ្លៅផាំងៗជាសញ្ញាប្រាប់ Tae ក៏សម្លឹងមុខគេទាំងមិនយល់ ។

« ក្រែង Boss ថាមានការងារឲ្យខ្ញុំធ្វើនោះអី? » Tae

« បងឲ្យអង្គុយក៏អង្គុយចុះសិនមក » គេប្រើមុខមាំជាការបញ្ជាទើបរាងតូចមិនចង់សាំញ៊ាំច្រើនក៏ដាក់ខ្លួនតូចស្រាលអង្គុយលើភ្លៅណែនណាប់របស់គេ តែមិនទាន់បានអីផងក៏ត្រូវបាតដៃក្រាសលូកចូលអាវគេស្ទាបអង្អែល ស្របពេលបបូរមាត់ក្ដៅរបស់នាយ កំពុងថែលថើបកញ្ចឹងករាងតូចខាងក្រោយធ្វើឲ្យ Tae ស្លន់ស្លោរស្ទុះក្រោកចេញពីគេយ៉ាងរហ័ស ។

« អូនចង់ជំទាស់បញ្ជាបងហ្អេ៎ Tae? » Jungkook សួរទាំងចងចិញ្ចើមមិនពេញចិត្តកាយវិការរាងតូចដូចជាខ្ពើមរអើមគេទាំងដែលទើបតែមានក្ដីសុខជាមួយគ្នាប៉ុន្មានម៉ោងមុននេះសោះ ។

« គឺខ្ញុំ...ខ្ញុំមិនសូវស្រួលខ្លួនទេ សុំទោសផងBoss» Tae អោនមុខចុះមិនហ៊ានប្រឈម ព្រោះទង្វើរបស់រាងក្រាសកាន់តែធ្វើឲ្យគេខ្លាចរអារ មនុស្សដែលមិនធ្លាប់គិតដល់រឿងអស់ទាំងនេះដូចគេមិនអាចសម្របខ្លួនបានភ្លាមៗនោះទេទើប Jungkook ងក់ក្បាលបន្តិចៗហាក់ដូចជាយល់ចិត្តគេ ។

« ក៏បាន អ៊ីចឹងអូនទៅធ្វើការចុះ » គ្រាន់តែនាយ  អនុញ្ញាតហើយភ្លាម រាងតូចក៏រហ័សចេញពីបន្ទប់យ៉ាងលឿនមុននឹង Jungkook ទាញទូរស័ព្ទខល ទៅរកនរណាម្នាក់ ។

_ Tae ត្រឡប់ចូលតុធ្វើការទាំងអារម្មណ៍មិននឹងនរ តែយ៉ាងណាគេក៏ត្រូវសម្រួលចិត្តធ្វើការតាមតួនាទី ឲ្យទាល់តែបានដែរ ។

« អេ៎ ដូចជាបាត់ឯកសារមួយហើយ » រាងតូចពិនិត្យឯកសារដែលថ្នាក់ក្រោមយកមកឲ្យគេពិនិត្យមុននឹង ប្រគល់ឲ្យ Jungkook តែដោយមិនទាន់គ្រប់ គេក៏ ដើរចុះទៅខាងក្រោមដើម្បីយកបន្ថែម ស្រាប់តែមក ដល់ប្រអប់ជណ្ដើរយន្តបើកភ្លាមក៏មានស្រីម្នាក់ស្លៀក ពាក់ស៊ិចស៊ីដើរចេញមកជ្រួសផ្លូវជាមួយគេ Tae ក៏មិនចាប់អារម្មណ៍ច្រើនមុននឹងចូលទៅជណ្ដើរយន្ត ចុះទៅខាងក្រោមរួចទៅកន្លែងរបស់ Kwang ដែលជារៀមច្បងរួចទើបយកឯកសារដែលនៅសល់ឡើងមកវិញក៏បានឃើញរឿងហួសចិត្តនៅនឹងភ្នែក  ស្រស់ៗ រូបភាពមនុស្សស្រីកំពុងអង្គុយងើបអុកខ្លួន នៅលើចៅហ្វាយរូបសង្ហារនៅលើសាឡុងក្នុង    អូហ្វីសដែលជាទម្លាប់មិនអាចកែរបានរបស់ Jungkook គេនៅតែហៅស្រីមកដេកកំដរបំពេញ តណ្ហាដែលគ្មានព្រំដែនរបស់គេដោយមិនខ្វល់ថា Tae ឃើញហើយមានអារម្មណ៍យ៉ាងណាឡើយ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now