ភាគទី ៣៣

4.4K 298 0
                                    

« ណេះកន្សែងលោក!! » សម្លេងរបស់នាងតូច Yoonji ហុចវាឲ្យទៅ Jimin ដែលសើមខ្លួនដោយ សារស្នាដៃទឹកលាងចានរបស់នាងតែសំណាងហើយដែលគេមានខោអាវសាគួរក្នុងឃ្លុបម៉ូតូទើបយកមក ប្ដូរមុននេះតែម្ដង ។ នាយកម្លោះងើបមុខស្អុយៗឡើងសម្លក់ Yoonji ដែលលួចអស់សំណើចរូបរាងដូចឆ្កែធ្លាក់ទឹករបស់នាយមុននេះមុននឹងកញ្ឆក់យកកន្សែងពីដៃនាងមកជូតសក់សើម ។

« មែនហើយ ម៉េចក៏លោកមករកផ្ទះខ្ញុំឃើញ? នែ៎ៗ នេះមិនមែនយប់មិញដឹងខ្លួនខុសមកសុំទោសខ្ញុំទេដឹង? ហីយ៉ា...មនុស្សខ្ញុំចិត្តទូលាយណាស់ មិនគិត ទោសពៃរ៍មនុស្សបែកថ្នាំដូចលោកទេ » Yoonji និយាយអឺអើតែខ្លួនឯង ស្រាប់តែភ្លាមនោះ Jimin ក៏បោះកាតសិស្សនាងដែលជ្រុះមកឲ្យនាងវិញ ។

« ឃើញជ្រុះលើម៉ូតូខ្ញុំកាលពីយប់មិញក៏យកមកឲ្យតាមអាស័យដ្ឋានទៅតែមិនស្មានទេថានាងរាក់ទាក់ខ្ញុំដោយទឹកលាងចាននោះ » Jimin និយាយហើយក៏ក្រោកឈររួចដើរចេញទៅឯ Yoonji ក៏ពេបមាត់ជិនឬកហើយរហ័សចេញមកតាមនាយ ។

« យកមកឲ្យខ្ញុំធ្វើអី? » Yoonji

« ប្រហែលមកពីខ្ញុំមិនមែនមនុស្សបែកថ្នាំទេដឹង? » នាយកម្លោះតបទាំងមុខស្មើចែសរួចឡើងម៉ូតូជិះចេញទៅ ឯYoonji ក៏បានត្រឹមបោះកាតនោះចោលទៅក្នុងធុងសម្រាមហើយដើរចូលទៅក្នុងផ្ទះដើម្បីដេកបន្តទៀតព្រោះដេកគឺជាចំណង់ចំណូលចិត្តរបស់នាង បើក្នុងមួយថ្ងៃនាងមិនបានដេកយ៉ាងតិច១៥ម៉ោងទេ ច្បាស់ជាមួរម៉ៅដើរខឹងគេខឹងឯងមិនខាន ។ បើនិយាយពីរឿងរៀនវិញ នាងកាន់តែមិនខ្វល់ហើយ សុខចិត្តដេកប្រសើរជាងទៅរៀន ពេលខ្លះនៅ សាលារៀនសុខៗរត់ទៅលួចដេកក្នុងបន្ទប់ទឹកក៏មាន ដែរ ។

_ រយៈពេលសឹងពេញមួយថ្ងៃដែល Jungkook ត្រូវនៅតាមជួយលក់រាងតូចនៅក្នុងហាងនំហើយ Tae វិញក៏ត្រូវហត់នឿយចិត្តដែលត្រូវឈរបាំងពួកភ្ញៀវស្រីៗកុំឲ្យសម្លឹងមើលរាងសង្ហាររបស់រាងក្រាសដែរ ពេលខ្លះគេខឹងសឹងតែស្រែកដាក់ពួកនាងទៅហើយ កុំតែនេះជាហាងរបស់ចៅហ្វាយគេប៉ុណ្ណោះទើបចេះតែទប់ៗទៅ ។

« អរគុណបាទ ថ្ងៃក្រោយមកទៀតណា៎ស្រីស្អាត » Jungkook បើកទ្វារឲ្យថែមទាំងប្រើប្រយោគមានមន្តស្នេហ៍ឆក់បេះដូងពួកនាងឲ្យប្រកាច់ប្រកិនពេញ ហ្នឹងទៀតផង តែដែលគេធ្វើទៅព្រោះដើម្បីឲ្យភ្ញៀវចូលហាងបងប្រុសគេច្រើនៗប៉ុណ្ណោះ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now