ភាគទី ២១

4.7K 329 0
                                    

_ ព្រះអាទិត្យរះឡើងស្របពេលដែលថ្ងៃនេះជាថ្ងៃអាទិត្យឈប់សម្រាកមិនធ្វើការទើប Tae ទៅដាស់ Jimin តាំងពីមេឃភ្លឺតិចៗដើម្បីរត់ហាត់ប្រាណជាមួយគ្នា ទាំងដឹងហើយថា Jimin បដិសេធគេមិនបានទេ ។

« ណេះទឹក » រាងតូចហុចដបទឹកដែលទិញបានឲ្យទៅ Jimin ដែលអង្គុយចាំគេនៅមាត់ទន្លេមិនឆ្ងាយពីផ្ទះប៉ុន្មាន ។

« អរគុណ » រាងសង្ហារញញឹមទទួលទើប Tae ចូលមកអង្គុយក្បែរគេ ។

« ថ្ងៃនេះមនុស្សច្រើនដល់ហើយន៎ វាបែបហ្នឹងរាល់ ថ្ងៃមែនទេ? » រាងតូចនិយាយបែបនេះព្រោះមួយ សប្ដាហ៍ពេញមានតែធ្វើការ រឿងមិនល្អក៏កើតលើខ្លួនគេទៀត ដូច្នេះទើបគ្មានពេលទំនេរឲ្យខ្លួនឯង ។

« ប្រាកដហើយ Tae ចូលចិត្តហ្អេ៎? អ៊ីចឹងរាល់ព្រឹកថ្ងៃអាទិត្យពួកយើងនាំគ្នាហាត់ប្រាណទៅ ចាំយើងកំដរ » Jimin

« ឯងនេះតាមចិត្តយើងឲ្យរហូត អ៊ីចឹងទើបយើងបានចិត្តហ្នឹងណា៎ » Tae

« ឲ្យតែឯងសប្បាយចិត្ត យើងធ្វើអីក៏បានដែរ » នាយនិយាយបែបនេះធ្វើឲ្យរាងតូចងាកមើលមកគេ ទាំងខ្សែភ្នែកស្រទន់ព្រោះ Jimin ក៏មើលមកគេដូចគ្នា ។

« អរគុណហើយ Jimin អរគុណដែលបានធ្វើជា... មិត្តល្អតែមួយរបស់យើង » ចុងប្រយោគពាក្យធ្វើឲ្យ Jimin ដែលញញឹមមុននេះប្រែទៅជាញញឹមមួយបែបទៀតបែបតូចចិត្តតែក៏មិនប្រកែក មុននឹងក្រោកឈរឡើង ។

« តោះទៅរត់បន្តទៀត បើអ្នកណារត់ទៅដល់បន្ទប់មុន ខែនេះត្រូវចេញលុយថ្លៃបន្ទប់ជួលទាំងអស់ » ថាហើយនាយក៏ដើរទៅមុនតិចៗទុកឲ្យ Tae ជ្រួញចិញ្ចើមរហ័សរត់តាម ។

« អេ៎ធ្វើចឹងម៉េចនឹងកើត អាងតែជើងយើងខ្លី!! ចាំផង មើល៍ Park Jimin!!! » រាងតូចស្រែកហៅផង ខំរត់ផងមិនចង់ចាញ់នាយតែ Jimin ដែលរត់នៅខាងមុខតិចៗនោះបែរជាញញឹម ញញឹមលាយទឹក ភ្នែកតិចៗទៅវិញ ព្រោះអារម្មណ៍របស់គេពេលនេះតានតឹងចង់យំក៏មិនអាចយំបាន សូម្បីតែអ្វីដែលមាន នៅក្នុងចិត្តក៏មិនអាចបង្ហាញចេញមកបានដែរ ឋានៈរបស់គេជាមួយ Tae ជាមិត្តជិតស្និទ្ធគឺពិតប្រាកដណាស់ ប៉ុន្តែគេចង់ធ្វើហួសដែនកំណត់របស់វា ចង់ធ្វើជាមនុស្សសំខាន់លើសពីនេះ ប៉ុន្តែគ្រប់យ៉ាងមិនអាចទៅរួចព្រោះស្នេហាមិនអាចកើតឡើងតែម្នាក់ ឯងបាននោះឡើយ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now