ភាគទី ៣៦

4.3K 292 0
                                    

_ ថ្ងៃនេះនៅក្នុងហាងនំមានសភាពធម្មតាសម្រាប់ Tae តែអ្វីដែលមិនធម្មតាផ្សេងទៀតនោះគឺមានមនុស្សស្រីប្រហែលជិត១០នាក់កំពុងអង្គុយរោម Jungkook នៅក្នុងតុមួយ មុខម្នាក់ៗក្រញ៉ូវសម្លក់ សម្លឹងនាយសឹងជ្រុះគ្រាប់ភ្នែកដូចជាខឹងគេណាស់ចឹងដែរ ប៉ុន្តែយ៉ាងណាក៏ Jungkook ត្រូវតែទ្រាំព្រោះនេះជាសំណើរដំបូងដែល Tae ដាក់ឲ្យគេ កាលពីម្សិលមិញ ដោយសាររាងតូចចង់ឲ្យនាយសុំទោសពួកស្រីៗដែលគេធ្លាប់លេងសើចកាលពីមុនមកព្រមទទួលកំហុសពីពួកនាងផងដែរ ម្យ៉ាងវាក៏ជាហេតុផលមួយដែល Tae ចង់ឲ្យនាយឃ្លាស្រីទាំងអស់ឲ្យចេញពីខ្លួន ដល់ពេលនៅជាមួយគ្នាពិត ប្រាកដគេមិនចង់ឲ្យរឿងមិនល្អតាមរ៉ាវឆាននោះឡើយ ។

« សុំទោសផងដែលខ្ញុំលេងសើចជាមួយអារម្មណ៍ ពួកនាងកន្លងមក ខ្ញុំទទួលកំហុសគ្រប់យ៉ាង ឥឡូវនេះពួកនាងចង់សងសឹកខ្ញុំយ៉ាងម៉េចក៏តាមចិត្តចុះ សង្ឃឹមថាពេលសងសឹករួចហើយ ពួកយើងអស់កម្មពារនឹងគ្នាទៀត » Jungkook និយាយម៉ាត់ៗជាមួយទឹកមុខមាំ បញ្ជាក់ថាគេមិនបានលេងសើច Tae ដែលឈរមើលមកក៏លួចរំភើបចិត្តនឹងសេចក្ដីក្លាហានរបស់គេដែរ ។

« អាប្រុសហេងស៊យ!! »

< ផាច់!! > ស្រីម្នាក់ក្នុងចំណោមនោះជេរនាយហើយក៏ទះកំផ្លៀងគេមួយដៃយ៉ាងខ្លាំងរួចក៏ដើរចេញទៅបាត់ បន្ទាប់មកក៏មានស្រីម្នាក់ទៀតឈោងយកកែវទឹកនៅខាងមុខជះពេញកណ្ដាលមុខរបស់រាងក្រាសមួយទំហឹងរួចក៏ដើរចេញតាមក្រោយ ស្រីៗផ្សេងទៀតក៏បន្តទាំងទះកំផ្លៀង ទាំងលើកទឹកជះ កណ្ដាលមុខ ទាំងយកស្បែកជើងកែវជាន់ជើងនាយធ្វើទារុណកម្មប្រុសព្រានឡើងទ្រោមខ្លួន សល់ចុងក្រោយគឺ Vally ជាស្រីចុងក្រោយដែលគេលេង សើចក៏ចូលមកឈរនៅចំពោះមុខគេ ហើយសម្លឹងមើលដោយខ្សែភ្នែកស្រទន់ធ្វើឲ្យ Jungkook ញញឹមមានសង្ឃឹមថានាងមិនធ្វើដាក់គេដូចពួកនាងមុនៗទេ ។

« Vally...នាងនឹងអភ័យទោសឲ្យខ្ញុំតាមសម្រួលត្រូវទេ? » រាងសង្ហារបន្ទន់សម្លេងសួរឯ Vally ក៏ញញឹមតបតែអ្នកណាថានាងចិត្តត្រជាក់នោះ?

< ផាច់!! ផាច់!! > ពីរកំផ្លៀងរបស់ស្រីស្រស់លើក ទះថ្ពាល់ Jungkook ទាំងសងខាង មិនត្រឹមប៉ុណ្ណោះទេនាងថែមទាំងដើរទៅយកទឹកត្រជាក់ក្នុងទូទឹកកក មួយចានធំមកជះពីលើនាយទាំងទទឹកទាំងរងាតែម្ដង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now