ភាគទី ៣៧

4.4K 280 0
                                    

_ ដូចគេថាមនុស្សមានស្នេហាតែងតែស្អិតរមួតគ្នា ដូចជាក្រដាសនិងបាយម៉ាន មិនខុសពី Jungkook និង Tae ពេលនេះឡើយ ទោះបីកំពុងលក់ក៏ពិតមែនតែមិនដែលទៅណាឆ្ងាយពីគ្នាបានមួយនាទីឡើយ ព្រោះរវល់តែហួងហែងគ្នាទៅវិញទៅមកនោះអី ។

« នេះបាទ ខេករបស់អ្នកនាងទាំងពីរ » Jungkook លើកនំដាក់លើតុពួកនាងដោយមិនភ្លេចញញឹមតាមការគួរសមរបស់អ្នកលក់ ប៉ុន្តែស្នាមញញឹមសង្ហារខាបព្រលឹងរបស់នាយបែរជាធ្វើឲ្យពួកនាងលង់ស្នេហ៍ទន់ដៃទន់ជើងអស់រលីងហើយ ។

« បងប្រុសអ្នកលក់សង្ហារហើយញញឹមស្អាតទៀត»

« បើគិតថាខ្ញុំសង្ហារក៏ជួយទិញនំនៅហាងនេះឲ្យច្រើនៗទៅណា៎ ធានាថាឆ្ងាញ់ហើយផ្អែមដូចជាអ្នក លក់ចឹង » នាយប្រើពាក្យលែបខាយតាមទម្លាប់ធ្វើឲ្យពួកនាងម្នាក់ៗរមួលខ្លួនជាងស្អីទៀតតែមិនដឹងទេថា Tae ដែលមើលមកនោះសែនជិនឆ្អន់ចង់តែដេញពួកនាងចេញពីហាងអស់ទេ ជាពិសេសគឺ Jungkook តែម្ដង សម្បើមជាងភ្ញៀវស្រីៗទៅទៀត ។

« ហួយសម្ដីពិរោះទៀត បើចឹងថតរូបជាមួយពួកខ្ញុំបានទេ? »

« បាទបាន » នាយយល់ព្រមដោយខ្លាចពួកនាងមិនជួយមកទិញរបស់ក្នុងហាងទៀតទើបស្រីៗទាំងនោះអរកខិបកខុបទាញទូរស័ព្ទមកឈរស្និទ្ធស្នាលជាមួយគេថតរូបសែលហ្វីជាមួុយគ្នាច្រើនប៉ុស្តិ មុននឹងនាងមើលរូបថតក៏ឃើញ Tae ឈរសម្លក់ពីក្រោយ នាងក៏ញញឹមផ្គើនដោយការហៅគេភ្លាម ។

« លោក!! » សម្លេងហៅធ្វើឲ្យរាងតូចលឺហើយ ងាកឆ្វេងស្ដាំក្រោយតែគ្មានអ្នកណាឈរជិតៗនេះឡើយ ។

« ហៅខ្ញុំមែនទេ? » Tae

« ជួយថតរូបឲ្យពួកខ្ញុំជាមួយបងសង្ហារម្នាក់នេះតិច មក » នាងសុំភ្លាមទើប Tae ដើរមកធ្វើទាំងមិនចង់ ។

« ណេះ ជួយថតឲ្យស្អាតផងណា៎ » នាងឲ្យទូរស័ព្ទទៅរាងតូចហើយក៏ទៅឈរក្បែររាងក្រាសថែមទាំងអោបដៃដូចជាគូស្នេហ៍ធ្វើឲ្យ Jungkook ភ្ញាក់ព្រើតខ្លាច Tae ហើយក៏ពិតមែនព្រោះ Tae ធ្វើមុខស្មើចែសដូចចង់ហែកសាច់គេជាពីរតែម្ដង ។

« រួចហើយ ថតមក!! » ស្រីនោះនិយាយម្ដងទៀត ទើបរាងតូចទាញទូរស័ព្ទមកថតឲ្យក្រឹបៗគ្មានរាប់គ្មានអីទេ អ្នកណាចង់ប្រិចភ្នែក វៀចមាត់អីក៏គេមិនខ្វល់ដែរ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now