ភាគទី ១០

5.7K 373 0
                                    

_ ក្រោយប្រើប្រាស់រាងកាយរបស់មនុស្សទន់ ខ្សោយម្នាក់បំពេញតណ្ហាឆ្អែតឆ្អន់ហើយ រាងសង្ហារក៏ ទម្លាក់ខ្លួនដេកផ្កាប់មុខនៅលើសាឡុងទុកឲ្យ Tae ប្រឹងងើបឈរទាំងឈឺចាប់ពេញខ្លួនរើសសម្លៀកបំពាក់មកស្លៀកហើយព្យាយាមដើរចុះទៅខាងក្រោម ស្នាមទឹកភ្នែកនៅដាមពេញផ្ទៃមុខបញ្ជាក់ពី ការឈឺចាប់របស់ខ្លួនដែលរាងក្រាសមិនគិតខ្វល់អាណិតសូម្បីបន្តិចណាឡើយ ។

_ រាងតូចដើរយឺតៗទាំងគ្មានកម្លាំងទម្រាំតែចេញមកផុតក៏បានជួប Jimin ដែលអង្គុយនៅលើម៉ូតូរង់ចាំគេ គ្រាន់តែឃើញរូបរាងគួរឲ្យអាណិតរបស់ Tae ហើយ នាយក៏ស្ទុះដើរមករកភ្លាម ។

« Tae នេះឯងកើតអី? អ្នកណាធ្វើអីឯង? » Jimin ចោទសំណួរទាំងក្ដីបារម្ភពីរាងតូច ជាពិសេសពេល ដែលឃើញភ្នែកធ្លាប់តែស្រស់ស្អាតមានពន្លឺទាំងគូឡើងហើម ដៃរបស់គេចាប់ផ្ដើមញ័រទទ្រើត បើដឹងថានរណាជាអ្នកបង្កឲ្យមនុស្សដែលគេស្រឡាញ់ទៅ បែបនេះ គេនឹងដាល់វាឲ្យស្លាប់ភ្លាមៗជាមិនខាន ។

« Jimin...យើងហត់ យើងចង់សម្រាក ឯងនាំយើងទៅបន្ទប់ឥឡូវនេះវិញបានទេ? » រាងតូចពោលទាំងអោនមុខចុះខ្សោះកម្លាំងពីក្នុងខ្លួនទើបនាយលឺហើយប្រញាប់ហើយកាន់ដៃគេដើរទៅរួចជួយគ្រាឡើងជិះម៉ូតូលើម៉ូតូ ដៃស្រឡូនក៏លូកចង់អោបចង្កេះគេតែហាក់បីដូចជាគ្មានកម្លាំងគ្រប់គ្រាន់ឡើយទើបពេលឃើញដូច្នេះ Jimin ក៏ទាញដៃរាងតូចឲ្យអោបចង្កេះខ្លួនហើយកាន់ជាប់ ឯដៃម្ខាងទៀតក៏មួលហ្គែរម៉ូតូជិះត្រឡប់ទៅផ្ទះវិញ ។

_ ពេលមកដល់ផ្ទះហើយ Jimin ក៏ដាក់ Tae ឲ្យសម្រាកហើយដណ្ដប់ភួយឲ្យ មើលទៅសភាពគេដូចជាក្ដៅខ្លួនខ្លាំងណាស់ ។

« ម៉េចក៏ក្ដៅថ្នាក់នេះ? Tae គេងសិនទៅចាំយើងទៅដាំបបរឲ្យឯងហើយលេបថ្នាំ » ថាហើយ នាយក៏ចេញទៅដាំបបរទុកឲ្យរាងតូចគេងសម្រាកតែម្នាក់ឯង ប៉ុន្តែខួរក្បាលគេមិនងាយសម្រាកទេ នៅតែរំលឹកឲ្យឃើញភាពឃោរឃៅរបស់ Bossចិត្តអាក្រក់ ញាំញីរាងកាយគេដូចជាទាសករ ពេលនេះស្នាមអស់ទាំងនោះនៅជាប់ពេញខ្លួនគេនៅឡើយទេ ។

" បងសន្យា បងមិនបោះបង់អូនចោលនោះទេ "

« ហ្ហឹក...ហេតុអីខ្ញុំល្ងង់លង់ជឿសម្ដីកុហករបស់លោកទៅវិញ? តើពេលនោះខ្ញុំឆ្កួតមែនទេ? ហ៊ឹកៗ» រាងតូចស្ដីបន្ទោសឲ្យខ្លួនឯងជាមួយទឹកភ្នែកទន់ ខ្សោយដែលហូរស្រក់មិនឈប់ ជីវិតគេធម្មតាមុន ពេលដែលបានជួបគេម្នាក់នោះ ប៉ុន្តែពេលនេះគេ មានអារម្មណ៍ថាខ្លួនឯងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ ប្រឡាក់ទៅដោយក្លិនតណ្ហារបស់មនុស្សចិត្តសត្វឆ្អេះឆ្អាបមិនគួរឲ្យនៅក្បែរឡើយ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now