ភាគទី ២៣

4.5K 325 1
                                    

< ង៉ឺត!! > ទីបំផុត Jungkook ក៏បើកឡានជូនអ្នក ទាំងពីរមកដល់ផ្ទះធំស្កឹមស្កៃរបស់គេស្របពេលអ្នកស្រី Jeon កំពុងឈរចាំទទួលជាមួយអ្នកបម្រើស្រាប់តែម្ដង ។ ពេលចតឡានរួចរាល់ នាយសង្ហារក៏ ចុះមកបើកទ្វារជូនលោកយាយចុះតាមសម្រួលទើបអ្នកម៉ាក់រហ័សមកទទួលភ្លាម ។

« ជម្រាបសួរអ្នកបង រីករាយខ្លាំងណាស់ដែលអ្នកបងអញ្ជើញមកតាមការណាត់ » គាត់ហៅដូច្នេះព្រោះមើលទៅលោកយាយអាយុមិនលើសខ្វះជាងគាត់ ប៉ុន្មានឡើយ ។

« ចាសគួរតែខ្ញុំវិញទេដែលរំភើបព្រោះថានេះជា លើកទីមួយហើយដែលបានឃើញផ្ទះធំៗបែបនេះ » លោកយាយតបទាំងរំភើប ត្បិតមើលទៅចៅប្រុសគាត់ប្រហែលជាអាចរកឃើញក្ដីសុខនៅក្នុងផ្ទះនេះហើយ ប៉ុន្តែខណៈពេលដែលមនុស្សចាស់រាក់ទាក់គ្នា ក្មេងៗបែរជាពាក់មុខយក្សដាក់គ្នាទៅវិញ ។

« អូនឆាប់ចុះមក » Jungkook បើកទ្វារតឿនប៉ុន្តែ Tae បែរជាអង្គុយស្ងៀមមិនព្រមចុះ ។

« ទេ!! »

« អូនជឿថាបងរំលោភអូននៅចំពោះមុខម៉ាក់បងនិងលោកយាយអូនទេ? » វាគ្រាន់តែជាការគម្រាម នាយឯណាទៅតណ្ហាក្រាសបែបហ្នឹងនោះតែថារាងតូចលឺហើយក្ដៅស្លឹកត្រចៀកតែម្ដង ។

« មនុស្សរោគចិត្ត មនុស្សល្មោភកាម ចិត្តអាក្រក់  ចិត្តសាមាន្យ គួរឲ្យស្អប់ណាស់!! »

« ជេរឆ្អែតហើយនៅ? បើឆ្អែតហើយឆាប់ចុះមក » នាយនិយាយមុខស្មើទើបរាងតូចងាកមើលខ្នងមនុស្សចាស់ទាំងពីរកំពុងឈរចាំមុននឹងធ្វើមុខស្អុយបម្រុងឈានជើងចុះ Jungkook ឃើញថាកន្លែងជាន់ចុះពីឡានមកដីរៀងខ្ពស់ទើបហុចដៃឲ្យឯ Tae ក៏សម្លក់គេទៅវិញ ។

« កុំប៉ះខ្ញុំ ថយចេញទៅ » រាងតូចរអ៊ូដាក់គេរួចទប់ឡានឈានជើងចុះមកសន្សឹមៗធ្វើជាឯងគ្រាន់បើ ដោយមិនចង់ស៊ាំច្រើន រាងក្រាសក៏លូកដៃអោបចង្កេះតូចរបស់គេលើកចុះមកដីតែម្ដង ។

« ម្នាក់នេះមុខក្រាស់មែន!! គេថាហើយកុំប៉ះ » Tae ថាឲ្យគេតិចៗ ខណៈមនុស្សចាស់ទាំងពីរក៏ដើរមករក ។

« ចៅTae!! » សម្លេងហៅលោកយាយធ្វើឲ្យរាងតូចលឺហើយងាកមកតែគេក៏ភាំងភ្លាមៗពេលឃើញស្ត្រីចំណាស់ម្នាក់ទៀតជាមីងរបស់ចៅហ្វាយហាងនំខ្លួនទៅវិញ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now